អាណិតខ្លោចចិត្ត! ករណីដំបូង ទារកអាយុ ២ ខែ បានឆ្លងកូវីដ-១៩ ពីបុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី

តាម​ការ​ចេញ​ផ្សាយ​ពី​សារព័ត៌មាន Fresh News នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​រក​ឃើញ​ទារក​ម្នាក់ ដែល​មាន​អាយុ​ទើប​តែ ២ ខែ​ប៉ុណ្ណោះ បាន​ឆ្លង​វីរុស​កូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទារក​រូប​នេះ ស្ថិត​ក្នុង​ចំណោម​មនុស្ស ៦ នាក់ ដែល​ទើប​រក​ឃើញ​ថា​ឆ្លង​វីរុស​នេះ ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​ដុះ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌ​មានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​របាយការណ៍​របស់​មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២១ នេះ ឡាន​ពេទ្យ​បាន​ទៅ​យក​អ្នក​ពាក់ព័ន្ធ​ចំនួន ៦ នាក់​ជាមួយ​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន ស៊ិន ទ្រី ដែល​ឆ្លង​កូវីដ-១៩ នៅ​ខេត្ត​តាកែវ​នោះ ។ មនុស្ស​ទាំង ៦ នាក់​នោះ គឺ​រក​ឃើញ​ឆ្លង​វីរុស​នេះ ដោយ​ក្នុង​នោះ​ក៏​មាន​ទារក​អាយុ ២ ខួប​នេះ​ម្នាក់​ផង​ដែរ ៕

Related posts

Leave a Comment