អស់ស្ទះម៉ង !​ ផ្ទុះការគាំទ្រទូទាំងប្រទេស ធ្វើអោយតន់ ចន្ទសីម៉ា វាយលុកយកលេខ១ ជាប់គ្នា៧សប្ដាហ៍តែម្ដងក្នុងកម្មវិធី….

(ភ្នំពេញ)៖ បទ «ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ» និងបទ «កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែនាំមុខគេ ក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ «Pleng by Smart» ដោយនៅក្នុងខែនេះ ចំណាត់ថ្នាក់លេខ១ និងលេខ២ គឺបានទៅលើបទរបស់តារាស្រីវ័យក្មេងរូបនេះ ហើយជាងនេះទៅទៀតនោះ គឺបទរបស់ សីម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ១ ជាប់គ្នា៧សប្ដាហ៍តែម្ដង។ នេះបើផ្អែកតាមរបាយការណ៍របស់ Pleng។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«Pleng by Smart» ជាកម្មកម្មវិធីតន្រ្តីតាមទូរស័ព្ទរបស់ក្រុមហ៊ុន Smart យ៉ាងសំបូរបែប សម្រាប់អ្នកចូលចិត្តតន្ត្រីនានា តាមរយៈបណ្ដាញទូរស័ព្ទចល័តដ៏ទំនើបរបស់ខ្លួន ដោយនៅក្នុងនោះមានបទចម្រៀងខ្មែរ និងអន្តរជាតិជាង១លានបទ។ បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថា មានវត្តមានក្នុងកម្មវិធីដ៏ទំនើបមួយនេះផងដែរ ហើយតែងតែជាប់នៅចំណាត់ថ្នាក់ កំពូលជាញឹកញយជាក់ស្ដែងដូចជាបទ «កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា នេះជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលលោកអ្នកបានដឹងហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីម្នាក់ដែល ធ្លាប់មានប្រវត្តិជាអតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ប្រចាខេត្តតាកែវ។ នាងប្រើពេលតែជាង១ឆ្នាំប៉ុណ្ណោះ ជាមួយផលិតកម្ម Galaxy Navatra អាចឈានជើងជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងផ្លាស់ប្ដូរ១៨០ដឺក្រេយ៉ាងលឿនបំផុត។ ក្មេងស្រីម្នាក់នេះមិនធ្លាប់គិតឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀង ឲ្យនាងក៏ដូចជាតារាចម្រៀងជាច្រើនទៀត ដើម្បីឲ្យប្រជាប្រិយរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត តោះ!ស្ដាប់បទ « ជីវិតខ្ញុំគ្មានឆ្នាំងសាកទេ » និង «កូនក្មេងនឹងមនុស្សចាស់» របស់ តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតទាំងអស់គ្នា ថាតើវាមានចំណុចពិសេសបែបណា បានជាអាចជាប់លេខ១ស្ទួនៗ ៧សប្ដាហ៍ជាប់គ្នាបែបនេះ៖

Related posts

Leave a Comment