ទីបំផុត ! លោក ឌួង ឆាយ សម្រេចចិត្តសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបា​បក​ម្ម ក​ម្មពៀរទាំងឡាយ សូមអហោសកម្មគ្រប់រឿង (មានវីដេអូ)

លោកស្រី ដេត ម៉ាលីណា អតីតភរិយារបស់លោកឌួងឆាយ បានធ្វើការបង្ហោះវិដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពអតីតស្វាមីដែលមហាជនដឹងថាជាលោក ឌួង ឆាយ ដោយប្រើប្រាស់នូវហឹង្សាមកលើរូបគាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានបង្ហោះធ្វើឲ្យមហាជនមានការរិះគន់ រហូតដល់លោក បានធ្វើការបកស្រាយទៀតផង។ ក្រោយបានមួយថ្ងៃក៏លេចចេញនូវលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងលិខិតក្រាបទូលថ្វាយ ព្រះមហាក្សត្រនេះដែរបានបញ្ជាក់អោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទៅកាន់សម្តេចប្រមុខរដ្ឋស្តីទី ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា ឌួង ឆាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនូវល្ងាចមិញនេះលោកឌួង ឆាយ បានសម្រេចចិត្តបួស ដោយបានសរសេរថា: ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង៕

Related posts

Leave a Comment