គិតចាប់ពីថ្ងៃឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតមកដល់ពេលនេះ គឺមានអ្នកឆ្លងជំងឺកូវិដ ១៩ កាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់ នេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង របស់រដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ។
ស្របពេលដែលអ្នកជំងឺកាន់តែកើនឡើងឥតឈប់ឈរ ធ្វើឲ្យក្រុមគ្រូពេទ្យជួរមុខកម្ពុជា កំពុងតែប្រុយុទ្ធយ៉ាងសស្រាក់សស្រាំយ៉ាងមមាញឹកបំផុត សឹងតែរកពេលហូបបាយ និងសម្រាកគ្មាន ។
រឿងគួររំជួលចិត្តនោះនៅ ថ្ងៃនេះក៏មានអ្នកគ្រូពេទ្យម្នាក់ ដែលមានគណីហ្វេសប៊ុកឈ្មោះថា Na Na
បានបង្ហាញអារម្មណ៍ពិតមុនសម្រេចចិត្តឈុតពេទ្យកូវីដ ១៩ ដើម្បិជួយទៅដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យ
ដោយក្នុងនោះអ្នកគ្រូពេទ្យបានសរសេរថា៖ ខ្ញុំមិនមានរូបដែលស្អាតផុសទេ មានតែមុខបែបនេះព្រោះតែដេីម្បីបងប្អូន
នឹងដេីម្បីជាតិដែលយេីងគ្រប់គ្នាជាកងទ័ពអាវសខិតខំការពារបងប្រជាជនទូរទាំងប្រទេសអោយជៀសផុតពីជម្ងឺ កូវីត១៩
(COVID 19)ទាំងអស់គ្នា សូមកុំភ្លេច លាងដៃនឹងសាប៊ូអោយបានញឹកញាប់ ពាក់ម៉ាស់ នឹងបាញ់អាល់កុល 🙏 សូមអោយបងប្អូនខ្មែរជៀសផុតពីជម្ងឺផងចុះ