សូ ដានីតា ប្រកាសលក់ផ្ទះមួយល្វែង នៅក្នុងខណ្ឌទួលគោក ដើម្បីត្រៀមលុយធ្វើនូវរឿងមួយនេះ…

ភ្នំពេញ៖ សូ ដានីតា គឺជាតារាសម្តែងនិងម៉ូដែលដ៏ស្រស់សោភាម្នាក់ ដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំង និងមានបងប្អូនមហាជនជាច្រើន គោរពស្រលាញ់ តារាស្រីរូបនេះ រហូតមក។ ក្រៅពីអាជីពជាតារាសម្តែង និងម៉ូដែលហើយនោះ សព្វថ្ងៃនេះគេសង្កេតឃើញថា តារាស្រីរូបនេះ ក៏ជាអ្នកលក់ផលិតផលតាមអនឡាញផងដែរ ។

ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ តារាស្រីរូបនេះ បានប្រកាសលក់ផ្ទះរបស់ខ្លួនមួយល្វែង ដើម្បីត្រៀមលុយដើម្បីបើកផលិតកម្មភាពយន្ត ។ សូ ដានីតា បានលើកឡើងថា “លក់ផ្ទះ១ល្វែង១ល្វែងតម្លៃ 18.0000$ លក់បានត្រៀមលុយបើកផលិតកម្មភាពយន្ត បើមានអ្នកគ្រាំទ្ររ ជួយទិញផងព្រោះខ្ចិលទុកចោល ( កាត់ប្លង់រឹងអោយ ) ។ បងប្អូនណាចង់បាន ប្រភេទផ្ទះល្វែង E0+E1 សង្កាត់ទឹកល្អក់ទី៣ ខ័ណ្ឌ ទួលគោក លក់ក្នុងតំលៃ 18.0000$ ចចារបាន 076 80 88889 .093 6 3333 9″។

ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ អាចធ្វើការទំនាក់ទំនងទៅកាន់តារាស្រីរូបនេះ តាមរយៈទូរស័ព្ទខាងលើផ្ទាល់ ៕

Related posts

Leave a Comment