យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ ស្ដីពីជំងឺកូវីដ-១៩ នៅកម្ពុជាបានឲ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៥ នាក់ទៀតហើយ ដែលក្នុងនោះមានករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣៣ នាក់ និង អ្នកធ្វើដំណើរចូលមកកម្ពុជាចំនួន ០២ នាក់ ។
ក្នុងនោះផងដែរ តាមរយៈលិខិតប្រកាស របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប ចំនួន ១៧៨៨ នាក់
– អ្នកជាសះស្បើយ ចំនួន ៩៩៩ នាក់
– អ្នកកំពុងព្យាបាល ចំនួន ៧៨៣ នាក់
– អ្នកស្លាប់ចំនួន ០៤ នាក់
នឹងមានស្រ្តីម្នាក់អាយុ ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ បានស្លា ប់នៅមន្ទីររុស្ស៊ី ដោយសារជំងឺកូវីដ ១៩ ខណៈកំពុងសម្រាកព្យាបាល ។ នេះគឺជាករណីទី ៥ហើយ ដែលមានមនុស្សនៅក្នុងប្រទេសកម្ពុជា។