កងទ័ពជើងទឹកមូលដ្ឋាន សមុទ្រ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១នេះ បានចេញរាយការណ៍ថា មានយោធិនម្នាក់ មានឈ្មោះ សំ វិជ្ជា មានឋានៈ ជាអនុសនីស៍ឯក
បានធ្វើតេស្ត សំណាក វិជ្ជមាន ជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ បន្ទាប់ពីលោកបានទទួលការចាក់វ៉ាក់សាំងចំនួន ២លើករួចមកហើយ នៅគិលានដ្ឋានមូលដ្ឋានសមុទ្រ នៅថ្ងៃទី២៥ ខែកុម្ភៈ លើក ទី១ និងលើកទី ២ នៅថ្ងៃទី ១២ ខែមីនា ។
បើយោងតាមលិខិតបានឲ្យដឹងថា ខ្ញុំបាទមានកិត្តយសដ៏ខ្ពង់ខ្ពស់ សូមគោរពជូន ឯកឧត្តម នាយឧត្តមនាវី មេបញ្ជាការ ដើម្បីរាយការណ៍ ស្តីពី យោធិន ០១រូប ឈ្មោះ សំ វិជ្ជា ភេទ ប្រុស ឋានន្តរស័ក្តៈអនុសេនីយ៍ឯក មុខងារៈ ជំនួយការការិយាល័យ បុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ
បានធ្វើសំណាកមានវិជ្ជមានជំងឺកូវីដ ១៩ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ហើយយោធិនរូបនេះ បានចាក់វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ២លើក (ពីរ) នៅគិលាដ្ឋាន មូលដ្ឋានសមុទ្រ (លើកទី ១ ថ្ងៃទី២៥ ខែកុម្ភៈ លើក ទី១ និងលើកទី ២ នៅថ្ងៃទី ១២ ខែមីនា) ហើយបច្ចុប្បន្នយោធិន រូបនេះ កំពុងសម្រាកព្យាបាល នៅសណ្ឋាគារមួយកន្លែង ឈ្មោះសាកាណា ស្ថិតនៅក្នុងសង្កាត់ លេខ៣ ក្រុង ខេត្តព្រះសីហនុ។
ចំពោះករណីខាងលើនេះ មូលដ្ឋានសមុទ្រ បានត្រួតពិនិត្យ និងស្រាវជ្រាវរកអ្នកប៉ះពាល់ឃើញចំនួន ០៥នាក់ ដែលបច្ចុប្បន្នអ្នកទាំង ០៥នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែក ខេត្តព្រះសីហនុ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ ១៩៕