ឃើញរូបនេះ អាណិតខ្លោចចិត្ត ! ស្រីពីន មិនបានមើលមុខម្តាយ​ចុងក្រោយហើយ ថែមទាំងមិនបានធ្វើបុណ្យឲ្យទៀត​ បានត្រឹមយំសោក អាឡោះ​ អាឡៃ​ ថ្វាយបង្គំព្រះសង្ឃ​ ដើម្បីឧទ្ទិសកុសល្យជូនម្តាយ តាមទូរសព្ទ​…(មានវីដេអូ)

នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ តារាកំប្លែង នៅក្នុងក្រុម របស់ នាយ ក្រឹម គឺ ស្រីពីន មានទុក្ខជាទំងន់ ដោយសារតែម្តាយខ្លួនបានទទួលមរណភាពបាត់ទៅហើយ ដោយសារតែជំងឺកូវីដ-១៩ ក្នុងវ័យ ៦២ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើយោងតាមរយៈ ហ្វេសប៊ុកផេក សិល្បករកម្ពុជា បានប្រាប់ឲ្យដឹងបន្ថែមថា “ដោយសារតែ តារាកំប្លែង ស្រីពីន អត់មានសាច់ញាតិ ម្តាយស្លាប់ ដោយសារកូវីដ-១៩ នៅរសៀលថ្ងែនេះ ខ្ញុំបាទ អុឹម ជីវ៉ា រួមជាមួយ បងក្រឹម និងអ្នកនាង ស្រីលាភ យើងខ្ញុំទាំង៣នាក់ បានចំណាយថវិកាផ្ទាល់ខ្លួន រៀបចំពិធីបុណ្យសពអោយ លោកស្រី អុិន ម៉ាធីតា ម្តាយស្រីពីន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើពិធីសូត្រមន្ត អោយ ឧទ្ទិសកុសល្យ ដល់វិញ្ញាណក្ខន្ធ ម្តាយរបស់ ស្រីពីន ដែលស្លាប់ដោយសារ កូវីដ-១៩ គឺធ្វើនៅវត្តគៀនឃ្លាំង ខណ្ឌជ្រោយចង្វារ វេលាម៉ោង ៣រសៀល ! សូមបញ្ជាក់ដែរថា ស្រីពីន និងក្រុមគ្រួសារ មិនអាចចេញមកបានទេ ដោយសារជាប់ធ្វើចត្តាឡីស័កនៅពេទ្យរុស្សី ! យើងគ្រាន់តែ ធ្វើពិធីសូត្រមន្តតិចតួចតែប៉ុណ្ណោះ ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែរំជួលចិត្ត និងអាណិតខ្លោចចិត្តថែមទៀតនោះ ស្រីពីន មិនបានមេីលមុខម្តាយ​ចុងក្រោយហើយ ថែមទាំងមិនបានធ្វេីបុណ្យដោយផ្ទាល់ទៀត​ បានត្រឹមយំសោក អាឡោះ​ អាឡៃ​ ថ្វាយបង្គំព្រះសង្ឃ​ ដេីម្បីឧទ្ទិសកុសល្យជូនម្តាយតាមទូរសព្ទ​។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ​៖

Related posts

Leave a Comment