ចូលរួមសោកស្តាយផង ! ត្រឹមមួយប៉ប្រិចភ្នែក ម្ដាយតារា ២ ដួងត្រូវឃាតកកូវីដ-១៩ ផ្តាច់ជីវិតទៅ បន្សល់ទុកការឈឺចាប់គ្មានថ្ងៃភ្លេច

កំលុងពេលនេះកម្ពុជាកំពុងតែស្ថិតក្នុងស្ថានភាពមួយគួរឱ្យបារម្ភខ្លាំង ដោយមួយថ្ងៃៗក្រសួងបានចេញសេចក្ដី ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវី-១៩ ជាបន្តបន្ទាប់ពុំដែលមានលស់ថ្ងៃណាមួយឡើយ ។ ទន្ទឹមនឹងការឆ្លងដ៏គំហុកនេះ កម្ពុជាក៏បានរកឃើញនូវករណីស្លាប់ជាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងបើយើងងាកទៅមើលក្នុងចង្កោមអ្នកសិល្បៈឯណោះវិញ ពេលនេះមានតារាពីរដួងហើយដែលបានបាត់បង់ម្ដាយជាទីស្រឡាញ់របស់ខ្លួនដោយសារតែជំងឺកូវីដ-១៩ បន្សលទុកតែការសោកស្តាយ និង សេចក្តីអាឡោះអាល័យ ។ ដោយក្នុងនោះរួមមាន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.ម្ដាយតារាចម្រៀងកញ្ញា វី ឌីណែត

លោកស្រី នួន សុផាន្នី ម្ដាយរបស់តារាចម្រៀង វី ឌីណែត មានអាសយដ្ឋាននៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានៅភ្នំពេញ បានរកឃើញថាឆ្លងកូវីដ-១៩ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ។ ដោយសារជំងឺកូវីដ-១៩ នេះបានវាយលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និង ស្ទះសរសៃឈាមបេះដូង ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ម្តាយតារាចម្រៀងស្រីរូបនេះបានធ្វើមរណកាលទៅក្នុងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នៅក្នុងមន្ទីរពេទ្យរុស្សី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ម្ដាយតារាកំប្លែង ស្រី ពីន

យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ម្ដាយតារាស្រីរូបនេះមានអាយុ ៦២ ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ០៥ និង ៤០ នាទីព្រឹក ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ។ ជំងឺនេះវាបានវាយលុកសួតទាំងសងខាងធ្ងន់ធ្ងរ ធ្វើឱ្យខ្សោយសួតខ្លាំង អ្នកជំងឺមានអាការហត់ ព្រមទាំងមានជំងឺធាត់កម្រិត ១ ផង បានធ្វើអ្នកជំងឺស្លាប់តែម្តង នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ ៕

Related posts

Leave a Comment