កាលពីនៅយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ លោក កក្កដា សុភ័ណ្ឌ បានបង្ហោះសារថា ខ្លួនបានឆ្លងកូវីដ-១៩ និង ត្រូវសម្រាកព្យាបាលផងដែរ ។
រហូតមកដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ នេះ តាមរយៈការបង្ហោះនៅលើផេកសិល្បករកម្ពុជា បានឲ្យដឹងថា កក្កដា សុភ័ណ្ឌ បានជាសះស្បើយហើយ តែលោកត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀត ដើម្បីតាមដានសុខភាពបន្ត ។
ផេកសិល្បករកម្ពុជា ដោយត្រូវបានគេដឹងថារាយការណ៍ពីលោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា «សូមអបអរសាទរ ប្អូន កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវិត១៩ហើយថ្ងៃនេះ តែត្រូវបន្តទៅធ្វើចត្តាឡីស័ក នៅមន្ទីចត្តាឡីស័ករាជធានីភ្នំពេញ ព្រែកភ្នៅបន្តទៀត» ។
លោក កក្កដា សុភ័ណ្ឌ ក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានយកចិត្តទុក្ខដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា និង សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ទាហ៊ានអាវសរទាំងអស់ដែលខិតខំយកចិត្តទុកដាក់ជួយព្យាបាលលោកបានជាសះស្បើយ ៕