កូនខ្មែរអស្ចារមែន ! មិនឱ្យចាញ់បរទេសទេកូនខ្មែរមួយក្រុម ពួតដៃគ្នាផលិតយន្តហោះ អាចហោះបានដូចរបស់ពិត….

ក្នុងពេលថ្មីៗនេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវស្នាដៃដ៏អស្ចារ្យរបស់កូនខ្មែរតាមរយៈផេកមួយដែលមានឈ្មោះ គំនិត ដោយបានបង្ហោះសារ និង រូបភាពបង្ហាញពីការបង្ហោះយន្តហោះ ដែលអាចហោះបានដោយស្នាដៃកូនខ្មែរពិតៗ មិនចាញ់បរទេសនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញឧបករណ៍កែច្នៃដ៏គួរឱ្យចាប់អារម្មណ៍នេះ មហាជននាំគ្នាស៊ែរចែករំលែកតៗគ្នាពីម្នាក់ទៅម្នាក់នៅក្នុងបណ្តាញសង្គម បង្ហាញពីមោទនភាពចំពោះកូនខ្មែរ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតស្នាដៃថ្មីប្លែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត យន្តហោះដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ ១ គ្រឿងនេះ គឺបញ្ជារទៅដោយតេឡេ អាចហោះបានកម្ពស់ចន្លោះពី ១៥ ម៉ែត្រ ទៅ ៥០ ម៉ែត្រ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺរចនាបទ បង្ហាញពីលក្ខណៈថាជាផលិតផលរបស់ខ្មែរ និង មានទង់ជាតិខ្មែរនៅផ្នែកខាងក្រោយផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ តាមរយៈផេកខាងលើបានបង្ហោះសារថា «យប់ថ្ងៃមិនសំខាន់ៗដើម្បីសម្រេចក្តីស្រមៃរបស់ពួកយើងជាកូនខ្មែរអាចផលិតយន្តហោះបាន ។ សូមបងប្អូនជួយទិញយន្តហោះរបស់គំនិតផងដើម្បីពួកយើងផលិតយន្តហោះកាន់តែធំជាងនេះ ការគាំទ្ររបស់បងប្អូនជាកម្លាំចិត្តរបស់ពួកយើង» ៕

Related posts

Leave a Comment