សូមបួងសួងដល់វត្ថុសាកសិទ្ធជួយថែរក្សារកម្ពុជាផង ! អភិបាលខេត្តសៀមរាបរៀបចំពិធីសាសនានៅអង្គរវត្ត សុំឱ្យកម្ពុជាយកឈ្នះលើជំងឺកូវីដ១៩…

(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចូលរួមក្នុងពិធីសាសនាមួយ ដែលរៀបចំនៅបរិវេណប្រាសាទលាក់នាង ជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរ។ ពិធីនេះរៀបចំឡើងដោយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងសហការដោយរដ្ឋបាលខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទៀ សីហា ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃនេះ បានបង្ហាញពីវត្តមាននៃការចូលរួមក្នុងពិធីបួងសួងមួយនៅប្រាសាទបុរាណខ្មែរនាតំបន់រមណីយដ្ឋានអង្គរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលខេត្តសៀមរាប បានសរសេរយ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមឧទ្ទិសរំលឹកដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរជាគ្រូពេទ្យបុរាណ សូមឲ្យជួយគាំទ្រជាកម្លាំងចិត្ត និងភាពស័ក្តិសិទ្ធិនៃការព្យាបាលដល់អ្នកដែលឆ្លងជំងឺកូវីដ១៩។ រីឯអ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺឆ្លងដ៏កាចសាហាវនេះ កុំឲ្យវិលវល់ និងបានទៅទីឋានសុគតិភព»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទៀ សីហា ក៏បានបួងសួងសុំសេចក្តីសុខជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យជៀសចាកឆ្ងាយពីជំងឺទាំងពួង ជាពិសេសជំងឺកូវីដ-១៩ និងសូមឲ្យព្យាបាលជំងឺដ៏កាចសាហាវនេះ មានប្រសិទ្ធភាព កាត់បន្ថយអ្នករងគ្រោះថ្នាក់ដល់ជីវិត និងឲ្យមេរោគចង្រៃនេះ វិនាសសាបសូន្យឲ្យអស់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្នុងពិធីនៅនោះ គេក៏ឃើញវត្តមានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ព្រមទាំងក្រុមការងារមួយចំនួនទៀតផងដែរ។ ពិធីនេះត្រូវបានគេមើលឃើញថា ជាទំនៀមទម្លាប់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានជំនឿនឹងបារមី ហើយកាលពីសម័យដើមពេលស្រុកទេសកើតអាសន្នរោគរាតត្បាតនោះ ក៏មានការបន់ស្រន់ និងបួងសួងយ៉ាងដូច្នេះដែរ៕

Related posts

Leave a Comment