ជួយស៊ែរបន្តផង ! សូមប្រុងប្រយ័ត្ន ចាប់បានជនជាតិចិន​និង​វៀតណាម​១២​នាក់ បន្លំ​ជា​ពេទ្យ​ជួរ​មុខ ចុះ​យក​សំណាក ចាប់ជំរិត​ទារប្រាក់​ពីប្រជាពលរដ្ឋអស់…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បាន​និង​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​កុំ​ឲ្យ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​នោះ ជន​ឆ្លៀតឱកាស​មួយ​ក្រុម​មាន ជនជាតិ​ចិន និង​វៀតណាម ប្រុស​ស្រី​ចំនួន​១២​នាក់ បន្លំ​ខ្លួន​ធ្វើ​ជា​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ចុះ​យក​សំណាក ហើយ​ក៏​ចាប់ជំរិត​ទារប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​បង្ក្រាប​បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​ចាប់ជំរិត​ទារប្រាក់​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ នៅ​មុខ​ខុន​ដូរ PRIME PLAZA ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្លាំង​សមត្ថកិច្ច​ជំនាញ​បន្ដ​ស្រាវជ្រាវ​បង្ក្រាប រហូត​ដល់​វេលា​ម៉ោង០​៤រសៀល​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២១ ទើប​រក​ឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ នៅ​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ​០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋាគារ ប៉ូស៊ីតាណូ ប្លូទិក ហូថេល ដោយ​កម្លាំង​ជំនាញ​បាន​រំដោះ​បុរស​ជន​រង​គ្រោះ ដោយ​សុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចូលរួម​សហការ ដោយ​លោក ម៉ុ​ត ដា​រ៉ា ជា​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ក្រសួងមហាផ្ទៃ និង​លោក យស យុ​ទ្ធី អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ជា​ច្រើន​បន្ថែម​ទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ស ដូច​ក្រុម​គ្រូពេទ្យ​ជួរ​មុខ បន្លំ​ធ្វើ​ជា​ចុះ​យក​សំណាក ដើម្បី​ធ្វើ​សកម្មភាព ចាប់​ជន​រង​គ្រោះ នៅ​មូលដ្ឋាន​ខណ្ឌចំការមន រួច​ជំរិត​ទារប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ទៀត​នោះ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ ទទួល​បាន​ព័ត៌មាន ក៏​សហការ​ជាមួយ​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត រហូត​ជួយ​រំដោះ​ជន​រង​គ្រោះ​ ដែល​ជា​ជនជាតិ​ចិន រួច​កម្លាំង​នគរបាល​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន និង​វៀតណាម​បន្តបន្ទាប់​ចំនួន​១២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ជនជាតិ​ចិន នៅ​ចំណុច​សណ្ឋាគារ POSITANO BOUTIQUE HOTEL ដែល​មាន​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ជា​ជនជាតិ​ចិន និង​វៀតណាម​ ទាំង​១២​នាក់ និង​វ​ត្តុ​តាង ត្រូវ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ​បន្ត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment