មានសង្ឃឹមហើយ! ពេលលឺដំណឹងថា លោកពូប៉ូលីសគំរូនៅច្បារអំពៅ កំពុងធ្លាក់ខ្លួនឈឺភ្លាម ឯកឧត្តម ឃួង ស្រេង​ បានឧបត្ថម្ភថវិកា ជូនលោកពូភ្លែត នូវទឹកប្រាក់ចំនួនដល់ទៅ…

កាលពីថ្ងៃម្សិលមិញនេះ មានបងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយថា លោកពូប៉ូលីសគំរូម្នាក់ ដែលសម្រួលចរាចរណ៍នៅខណ្ឌច្បារអំពៅ គាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយថែមទាំងគ្មានប្រាក់ដើម្បីធ្វើការព្យាបាលថែមទៀតផង ។ ដំណឹងមួយនេះបន្ទាប់ពីមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា រ៉ា នូ បានបង្ហោះសារឲ្យដឹងថា ពេលនេះលោកប៉ូលីសសម្រួលចរាចរណ៍ជូនបងប្អូនគាត់ឈឺជាទម្ងន់ ហើយក៏មានការខ្វះខាត ថវិកាដើម្បីព្យាបាលថែមទៀតផង។

ម្ចាស់គណនីហ្វេសប៊ុកនេះបានរៀបរាប់ថា “នាងខ្ញុំសូមអធ្យាស្រ័យ..សូមរំខាន មិត្តភក្តិ..បងប្អូនទាំងអស់ដែលរស់នៅខណ្ឌច្បារអំពៅយើង..ថាច្បាស់ជាធ្លាប់ឃើញ…ធ្លាប់ស្គាល់..ព្រោះគាត់តែងតែឈរហាលភ្លៀង..ហាលខ្យល់..ហាលក្តៅ…តែឥឡូវនេះបាត់រូបគាត់មិនឃើញឈរធ្វើចរាចរនៅលើផ្លូវទៀតទេ..ដោយគាត់មានជម្ងឺជាទម្ងន់..ហើយក៍មានការខ្វះខាតថវិកា.សម្រាប់ការព្យាបាលជម្ងឺ…សូមជួយគាត់ផង…ៗៗៗ បើបងមានសប្បុរសជន..មានចិត្តអាណិតចង់ជួយគាត់សូមទំនាក់ទំនងលេខ ទូស៍ព្ទ.. ០៧៧ ៨៧ ៩៧ ៧៧ សូមអរគុណ”។

ដោយឡែកបើយោងតាមផេកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា “លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បាននាំយកថវិកាចំនួន ៤.០០០.០០០រៀល របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

លោកអភិបាលបាលខណ្ឌច្បារអំពៅ បាននាំនូវការផ្តាំផ្ញើសួរសុខពីសំណាក់ឯកឧត្តម ឃួង ស្រង ត្រូវខិតខំព្យាបាលជំងឺ និងស្តាប់តាមឱវាទគ្រូពេទ្យ ដើម្បីបានឆាប់ជាសះស្បើយ។ លោកបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង កន្លងមកតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងទាំងនគរបាល ក៏ដូចអាវុធហត្ថ និងប្រជាការពារ ក្នុងការទំនុកបម្រុងពេលជួបការលំបាក ពិសេសពេលមានជំងឺឈឺថ្កាត់ជាដើម។

លោកអនុសេនីយ៍ឯក រស់ ហ៊ន ជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺដុះដំសាច់ក្រោមថ្លើម។

លោក ចេង មុនីរ៉ា បានឲ្យដឹងថា លោកអនុសេនីយ៍ឯក រស់ ហ៊ន ត្រូវបានក្រុមគ្រួសារយកចេញពីមន្ទីរពេទ្យរដ្ឋមកសម្រាកនៅផ្ទះ និងកំពុងរៀបចំឯកសារដើម្បីបញ្ជូនទៅព្យាបាលនៅបរទេសបន្ត៕

Related posts

Leave a Comment