ហួសចិត្ត !! កុំឱ្យសង្សារពូកែប្រចណ្ឌច្រើន សុខចិត្តយកដែកគោលដាំលើកែបម៉ូតូ ដើម្បីពិសោធចិត្តស្មោះ…

កាលពីថ្មីៗនេះ ក្នុងបណ្ដាញសង្គមកំពុងផ្ទុះការស៊ែរចែករំលែកនូវរូបភាពព័ត៌មានមួយដែលស្ដីពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ខឹងចិត្តព្រោះសង្សារពូកែប្រចណ្ឌពេក ក៏កើតគំនិតយកដែលគោលរាប់រយដើមទៅដាំនៅលើកែបម៉ូតូ ដើម្បីបង្ហាញពីសេចក្ដីស្មោះត្រង់ ថាខ្លួនមិនមែនជាមនុស្សក្បត់ឬសាវ៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើយើងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ឥណ្ឌូនេស៊ីបានចុះផ្សាយថា មូលហេតុចម្បងដែលបុរសខាងលើធ្វើដូចច្នេះ ដោយសារតែជារឿយៗរាល់ពេលដែលបុរសនោះបើកម៉ូតូរបស់ខ្លួនឌុបនរណាម្នាក់ទៅណាមកណាសង្សារបុរសនោះតែងតែរងរឿងប្រចណ្ឌថាបុរសនោះមានអ្នកថ្មីក្បត់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុដូចនោះដើម្បីបង្ហាញពីភាពបរិសុទ្ធរបស់ខ្លួន បុរសខាងលើ ក៏បានទៅរកជាងម៉ូតូដើម្បី ដាំដែកគោលពេញលើម៉ូតូរបស់ខ្លួន ត្រឹមតែដែលមិនអាចឌុបនរណាបានទៀតទេ ទុកតែកន្លែងអង្គុយបើកបន្តិចតែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានោះ បន្ទាប់ពីបុរសនោះបានដាំដែកគោលរួចរាល់ គេក៏ឃើញបុរសនោះបើកឌុបតែសង្សាររបស់ខ្លួនតែម្នាក់ប៉ុណ្ណោះដោយ នារីជាសង្សារត្រូវជិះពីមុខកន្លែងកាន់ចង្កូត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរូបភាព និង ព័ត៌មាននេះ កំពុងតែធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងនិងមានការស៊ែរចែករំលែកគ្នាពីមួយទៅមួយយ៉ាងព្រងព្រាត ៕

Related posts

Leave a Comment