នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ១៧៩ នាក់ ដែលក្នុងនោះ ១៧៨ នាក់ ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ១ នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ។
ក្នុងលិខិតប្រកាសនោះដែរ គេសង្កេតឃើញករណីឆ្លងថ្មីក្នុងថ្ងៃនេះ ភាគច្រើនគឺរកឃើញក្នុងខេត្តព្រះសីហនុ ដែលមានចំនួនអ្នកឆ្លងរហូតដល់ ១៤២ នាក់ឯណោះ ។
សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺកូវីដ ១៩ ទាំង ១៤២ នាក់ដែលទើបរកឃើញឆ្លងថ្មីនៅខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ៕