នៅយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យ បានចុះទៅយកសពបុរសចំណាស់វ័យ ៧៨ ឆ្នាំម្នាក់ ដែលបានស្លា .ប់ និងមានវិជ្ជមានវីរុសកូវីដ-១៩ នៅចំណុចបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេល ស្លា .ប់ បុរសខាងលើមានអាការៈ មិនសូវស្រួលខ្លួន និងក្តៅខ្លួនខ្លាំង ទើបទៅពិនិត្យជំងឺ នៅមន្ទីរពេទ្យរុស្ស៊ី និងយកសំណាក តេស្តរកមេរោគកូវីដ-១៩ ហើយក៏ត្រឡប់មកផ្ទះ ធ្វើចត្តាឡីស័ក តាមណែនាំរបស់ក្រុមគ្រូពេទ្យ ។
លុះនៅយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ បុរសខាងលើ ក៏បានបាត់បង់ជីវិតទៅ ខណៈលទ្ធផលសំណាកមិនទាន់ចេញ ទើបសាច់ញាតិនាំគ្នាធ្វើពិធីបុណ្យសពតិចតួចជូននៅខាងក្នុងផ្ទះ ដោយមានសមាជិកតែ ៣ ឬ ៤នាក់ប៉ុណ្ណោះ ។
ក្នុងនោះផងដែរ ពេលកំពុងធ្វើបុណ្យ ក៏មានក្រុមគ្រូពេទ្យចុះទៅដឹកសពចេញពីផ្ទះរបស់គាត់ ទាំងយប់តែម្ដង ដោយសារតែលទ្ធផលតេស្តចេញមក ឃើញថាបុរសដែលបាន ស្លា .ប់ ខាងលើនោះ គឺវិជ្ជមានកូវីដ-១៩ ។
គួរបញ្ចាក់ផងដែរថា ក្រោយការដឹកសពចេញហើយនោះ ក្រុមគ្រូពេទ្យបានប្រើម៉ាស៊ីន បា .ញ់ .ស .ម្លា .ប់មេរោគជុំវិញភូមិសាស្ត្រនៃតំបន់ខាងលើផងដែរ ដើម្បីកុំឱ្យមានមេរោគ ៕