រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយរៀបចំរួចរាល់ហើយនោះ ពេលនេះ មន្ទីរពេទ្យទុកសម្រាប់ព្យាបាលជំងឹកូវីដ១៩ មួយកន្លែងនេះ បានប្តូរឈ្មោះពី <មន្ទីរពេទ្យស្ត្រី នគរទេព> ប្រែក្លាយទៅជា <មន្ទីរពេទ្យ ហ្លួងម៉ែ> វិញ
ដោយសារតែ រដ្ឋាភិបាលបានសម្រេចទិញយកមន្ទីរពេទ្យនេះផ្តាច់មុខ ដើម្បីទុកព្យាបាលអ្នកជំងឺកូវីដ ដែលពេលនេះឈានដល់ការបញ្ចប់ការចរចាទិញនាពេលខាងមុខនេះហើយ។
ទន្ទឹមនឹងនេះ ឈ្មោះថ្មីនេះ ជាព្រះរាជទានរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ស្របតាមសេចក្តីក្រាបបង្គំទូលថ្វាយ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រសិទ្ធនាមមន្ទីរពេទ្យស្រ្តីនគរទេព។
គួរបញ្ជាក់ផងដែរថា នេះបើយោងតាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖