កាលពីពេលកន្លងទៅ មហាជនទូទៅ ជាពិសេសអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាធ្លាប់ដឹងរួច ក្រោយឃើញ លោកស្រី ទ្រី ដាណា បង្ហាញភូមិគ្រឹះ ដ៏ធំស្កឹមស្កៃរបស់ខ្លួន មើលទៅពិតជាធំខ្លំាងណាស់ ដល់ថ្នាក់ម្នាក់ៗលាន់មាត់សរសើរ និងពេញចិត្តគ្រប់ៗគ្នា។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ គេឃើញ បងប្អូនលោកស្រី ទ្រី ដាណា បានបង្ហាញទិដ្ឋភាពនៅខាងក្នុងភូមិគ្រឹះនេះ ឃើញហើយពិតជាញាច់សាច់ ព្រោះរំលេចទៅដោយ ឈើប្រណីត ស្អាតៗខ្លាំងណាស់ ហើយអមសារខ្លីមួយបញ្ជាក់ថា “ភូមិគ្រឹះចែស្អាតខ្លាំងណាស់”។
មិនទាន់អស់ទេ នាថ្ងៃដដែល លោកស្រីទ្រី ដាណា ក៏បានបង្ហោះរូបភាពមួយសន្លឹកទៀត ពីទិដ្ឋភាពខាងក្រៅនៃភូរមីគ្រឹះរបស់ខ្លួនផងដែរ ហើយប្រាប់ថា “បើកតីកតុកមក ឃើញចង់ភ្ញាក់ អរគុណអ្នកថតឱ្យមើល”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ផ្ទះស្អាតណាស់ប្អូនស្រី, ស្អាតណាស់ មើលទៅ ឃើញមានដើមផ្កា ជុំវិញ មើលទៅត្រជាក់ភ្នែក,
គ្មានវាសនាសូម្បីតែចូលមើលផ្ទះចែ, ពិតជាស្អាតមែន…បងស្រី, សែនស្អាតណាស់បង, ស្អាតអី ក៏ស្អាតម្ល៉េះ មេ, គ្រាន់តែឃើញចង់រស់នៅណាស់ចែ, មើលទៅចំាងដូចមាស អ៊ីចឹងបង។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ទំាងអស់គ្នា ៖