វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៍ល្បី ប្រចាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានប្រកាសជាទូតសុឆន្ទៈថ្មីបំផុតមួយរូបតំណាងឱ្យក្រុមហ៊ុនសែលកាត។
ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ “Time to Rise” របស់តារាចម្រៀងរ៉េបអាយុ ២៣ ឆ្នាំរូបនេះ ដែលចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករក្នុងការជម្រុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជា ។
ដើម្បីចែករំលែកទៅកាន់ពិភពលោក។ វណ្ណដា ព្យាយាមលើកស្ទួយ និងនាំយកកម្មវិធីថ្មីៗ ក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុនសែលកាត រួមជាមួយនឹងសមាជិកក្រុមដែលពោរពេញទៅដោយទេពកោសល្យរបស់ខ្មែរ ដែលកំពុងតែមានសន្ទុះនៃភាពរីកចម្រើនយ៉ាងខ្លាំង។
ហើយនៅថ្ងៃទី២៨ខែមិនា វណ្ណដាបានបញ្ចាញចំរៀងផ្លូវការដែលមានចំណង់ជើងថា “Time to Rise” ដែលច្រៀងជាមួយលោកតាគង់ណៃ ដែលជាសិល្បះករចាបុីបុរាណ្យដែលមានប្រជាប្រិយភាពផងដែរ ។
បន្ទាប់ពីចេញបទបានប៉ុន្មាន់ម៉ោងសោះមានអ្នកចូលមើលរាប់សែននាក់ ហើយនាំគ្នាចូលខមមិនថា អស្ចារ្យណាស់ គាំទ្រណាស់ មានគំនិតល្អចេះថែរក្សារវប្បធម៏ខ្មែរ។