ក្តៅៗ​ !! រកឃើញស្ត្រីវៀតណាម ៣ នាក់ ឆ្លងកូវីដពេលចេញពីក្រុងបាវិតទៅដល់វៀតណាម ដែលបានដើរចល័តជាច្រើនកន្លែងនៅក្រុងបាវិតបណ្តាលអោយមានអ្នកពាក់ព័ន្ធ ៣៣ នាក់….

នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា មានករណីស្ត្រីជនជាតិវៀតណាមចំនួន ០៣ នាក់ វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានវិលត្រលប់ទៅដល់ប្រទេសវៀតណាមវិញ ដែលមានស្រ្តីឈ្មោះ DO THI MAI THANH អាយុ ២៩ ឆ្នាំ ស្ត្រីឈ្មោះ TRAN THI ANH TUYET អាយុ ៣៦ ឆ្នាំ និង ស្ត្រីឈ្មោះ TRINH THI THU HANG អាយុ ២៩ ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីទាំង ៣ ខាងលើនេះ បានជួលបន្ទប់ស្នាក់នៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានមុខរបរបើកហាង សម្លាំង គឺធី នៅមណ្ឌលកម្សាន្តអន្តរជាតិបាំងថុង ស្ថិតនៅផ្សាររាត្រី ក្រុងបាវិត ដែលកាលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ស្ត្រីទាំង ៣ នាក់ខាងលើ បានត្រលប់ទៅប្រទេសវៀតណាមវិញ ស្រាប់តែក្រោយមកអាជ្ញាធរវៀតណាម បានជូនដំណឹងថា ស្ត្រីទាំងបីនាក់នេះមានផ្ទុកជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលដំណឹង ក្រុមការងារបានចុះស្រាវជ្រាវនៅផ្ទះជួល ០២ កន្លែងដែលពាក់ព័ន្ធ និង រកឃើញអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោល សរុបមានចំនួន ៣៣ នាក់ ដែលបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្រុមការងារបន្តស្រាវជ្រាវ សាកសួរព័ត៌មានស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីយកវត្ថុវិភាគសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ៕

សូមអានសេចក្តីប្រកាសខាងក្រោម ៖

Related posts

Leave a Comment