សត្វក៏ជាប្រភពចម្លងCovig19​ដែរ! សត្វតោ៤ក្បាលធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅសួនសត្វបាសេឡូណា

(បរទេស) មន្រ្តីពេទ្យសត្វនិយាយថា សត្វតោ៤ក្បាលនៅសួនសត្វបាសេឡូណាក្នុងប្រទេសអេស្បាញ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៏មានBBC កាលពីថ្ងៃទី៩ម្សិលមិញនេះ។

សត្វតោ៤ក្បាលមានឈ្មោះថា ហ្សេឡា, នីម៉ា, រុន រុន និងគីមីបៀ ត្រូវបានធ្វើតេស្តបន្ទាប់ពីពួកគេបានបង្ហាញរោគសញ្ញា។ដោយឡែក បុគ្គលិកសួនសត្វ២នាក់់ទៀត ក៏ត្រូវបានធ្វើតេស្តដែរបន្ទាប់ពីពួកគេគឺនៅមើលថែជិតដិតជាមួយនិងសត្វតោនោះ។

គួរបញ្ជាក់ថា ការស៊ើបអង្កេតមួយកំពុងតែធ្វើឡើងដើម្បីស្វែងរកពីមូលហេតុឆ្លងដល់ពួកវា ខណៈមន្រ្តីសួនសត្វជឿថាវាអាចនិងឆ្លងមកពីបុគ្គលិកណាម្នាក់ដែលមានផ្ទុកមេរោគនេះ។

Related posts

Leave a Comment