ច្រើនណាស់ ! ខេត្តស្វាយរៀងថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ទៅ២០នាក់ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន….

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ ថ្ងៃ​ទី​៣០ ខែមីនា មនុស្ស​ចំនួន ១០៥ នាក់ ត្រូវ​បាន​រក​ឃើញ​ថា វិជ្ជមាន​វីរុស​កូ​វី​ដ ១៩ ដែល​ក្នុង​នោះ​មាន ១០៤ នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​មាន​អ្នកជា​សះស្បើយ​តែ​ចំនួន ៤ នាក់​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ៣០ ខែ មីនា ឆ្នាំ ២០២១ នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍​ដដែល​បាន បន្ត​ថា អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នេះ ចំនួន ១០៤ នាក់ នៅ​រាជធានី​ខេត្ត​ចំនួន ៨ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ ចំនួន ៤៥ នាក់ បន្ទាប់​មក ខេត្ត​ព្រះ​សីហ​នុ​ចំនួន ៣៤ នាក់ ខេត្តស្វាយរៀង​ចំនួន ២០ នាក់ ខេត្តកំពង់ចាម ២ នាក់ ខេត្តព្រៃវែង ១ នាក់ ខេត្ត​ត្បូងឃ្មុំ ១ នាក់ និង​ខេត្តតាកែវ​ចំនួន ១ នាក់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ ចំនួន​អ្នក​ឆ្លង​កូ​វី​ដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មក​ដល់​ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ ២០២១ បាន​កើនឡើង​ដល់​ចំនួន ១ ៨៥១ នាក់ ដែល​ក្នុង​នោះ អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ៦៦២ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពី​មាន​ផ្ទុះ​កូ​វី​ដ ១៩ ដំបូង​នៅ​កម្ពុជា មក​ដល់ ព្រឹក ថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជា​រក​ឃើញ អ្នក​កើត កូ​វី​ដ ១៩ សរុប​ចំនួន ២ ៣៧៧ នាក់ អ្នក​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ១ ១៧៦ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ១ ១៨៦ នាក់ និង​អ្នក​ស្លាប់​ចំនួន ១១ នាក់ ។ សូម​បងប្អូន​អន​វុត្ត​នូវ​វិធានការ ៣ ការពារ ៣ កុំ ដើម្បី​ការពារ​ខ្លូ​ន​អ្នក​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩៕

Related posts

Leave a Comment