ក្តុកក្តួល ! ព្រោះរឿងមួយនេះធ្វើអោយម៉ាដូណា ឈឺចិត្តដេកយំអស់ ៣ យប់ រហូតប្រកាសលក់ផ្ទះ នឹងលក់ទ្រព្យ ហើយស្បត់ឈប់ធ្វើរឿងនេះទៀតហើយ….

មួយរយៈក្រោយនេះ មិត្តសិល្បករ និង មហាជនអ្នកលេងបណ្តាញសង្គម ហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅកាន់តារាសម្តែងភេទទី ៣ ម៉ាដូណា កំពុងជួបបញ្ហានៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន ។ នេះបើតាមការបង្ហោះឱ្យដឹងដោយ ម៉ាដូណា ផ្ទាល់នៅលើគណនីហ្វេសប៊ុកជារឿយៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ម៉ាដូណា បានឱ្យដឹងថា លោកត្រូវចំណាយប្រាក់ជាច្រើនដើម្បីសងបំណុលរបស់គេ ទាំងដែលបំណុលនោះគឺលោកមិនមែនជាអ្នកខ្ចីសោះ ពោលគឺលោកត្រូវសងជំនួសគេ ហើយលោកក៏ធ្លាប់បានប្រកាសលក់ផ្ទះរបស់ខ្លួនដើម្បីយកប្រាក់ទៅសងជួសគេទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មកដល់យប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ ម៉ាដូណា បានបង្ហោះសារថ្មីម្តងទៀតដោយរៀបរាប់ថា «ខ្ញុំឈប់លោភលន់ហើយ ខ្ញុំនឹងបន្ធូរខួរក្បាលខ្លួនឯងឱ្យបានសម្រាកម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកភ្នែក ៣ យប់នេះ ដេកមិនលក់ក្នុងឆាកជីវិត ស្អែកខ្ញុំនឹងបង្ហោះលក់ទ្រព្យខ្ញុំ តែមិនមែនជាការបង្ហាញអ៊ួត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការបង្ហោះសារនោះដែរ មិត្តសិល្បករ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្លាប់បានដឹងនូវរឿងរ៉ាវរបស់លោក ត្រូវមកធ្លាក់ទុក្ខរងផលលំបាកដើរសងប្រាក់ជំនួសគេ ទាំងដែលខ្លួនមិនមែនជាកូនបំណុលនោះ បានជូនពរ និង លើកទឹកចិត្តដល់ ម៉ាដូណា យ៉ាងច្រើនផងដែរ ៕

Related posts

Leave a Comment