ក្រាបថ្វាយព្រះរាជអរគុណ !! ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជហទ័យប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ….

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាល ជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រោសព្រះរាជទាននេះ គឺដើម្បីចូលរួមចំណែកជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើលើវិស័យសុខាភិបាល ការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលសម្តេចអគ្គមហាសេនាបតីតេជោ បានទិញយកមន្ទីរពេទ្យ ស្ត្រីនគរទេព ហើយបានប្តូរឈ្មោះមន្ទីរពេទ្យនេះ មកជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជួយជាវិភាគទានព្រះរាជទ្រព្យ ចំនួន ២០០ ០០០ USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យនេះ ៕

Related posts

Leave a Comment