រលកទី ៣ រាតត្បាតយ៉ាងគំហុក! បារាំង ប្រកាសបិទប្រទេសជាថ្មីម្តងទៀតរយៈពេល រហូតដល់ទៅ…

ប្រទេស​បារាំង នឹង​ធ្វើ​ការ​បិទ​ប្រទេស​ជា​លើក​ទី ៣ រយៈពេល ៤ សប្ដាហ៍ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី Emmanuel Macron កាល​ពី​យប់​ថ្ងៃ​ពុធ ទី ៣១ ខែ​មីនា ឆ្នាំ ២០២១ កន្លង​ទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​ពី​ថ្ងៃ​សៅរ៍​ទៅ រាល់​តំបន់​ក្នុង​ប្រទេស​បារាំង នឹង​អនុវត្ត​វិធានការ​បម្រាម​គោចរ​មិន​ឱ្យ​លើស​ម៉ោង ៧ យប់ សម្រាប់​អ្នក​ដែល​អាច គឺ​ត្រូវ​បំពេញ​ការងារ​ពី​ផ្ទះ​ទៅ ការ​ប្រមូលផ្ដុំ​នឹង​ត្រូវ​រឹតត្បិត ហាង​លក់​ទំនិញ​មិន​ចាំបាច់​នឹង​ត្រូវ​បិទ ហើយ​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​រឹត​បណ្ដឹង​ដូច​គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រម​គ្នា​នោះ​ដែរ លោក​ប្រធានាធិបតី ក៏​បាន​ប្រកាស​បិទ​កន្លែង​ថែទាំ​មនុស្ស​ចាស់ សាលារៀន​គ្រប់​កម្រិត រយៈពេល ៣ សប្ដាហ៍​ផង​ដែរ ។ ការ​សម្រេច​ចិត្ត​បិទ​ប្រទេស​នេះ កើត​មាន​ឡើងក្រោយ​ការ​ផ្ទុះ​ឆ្លង​ខ្លាំង​នូវ​រលក​ទី ៣ នៃ​វីរុស​កូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ប្រទេស​បារាំង​បច្ចុប្បន្ន​គឺ​មាន​ការ​រីករាលដាល​ឆ្លង​ខ្លាំង​នៃ​វីរុស​កូវីដ-១៩ ដែល​ធ្វើ​ឱ្យប្រទេស​ហក់​ឡើង​មក​លំដាប់​លេខ ៤ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ប្រេស៊ីល និង​ ឥណ្ឌា ដែល​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​ត្រឹម​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ ២០២១ នេះ បារាំង​មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប​ចំនួន ៤ ៦៤៤ ៤២៣ នាក់ ខណៈ​អ្នក​ស្លា​ . ប់​មាន​ចំនួន ៩៥ ៦៤០ នាក់ ៕

Related posts

Leave a Comment