អួលដើមក!​ ព្យាបាលកូវីដជាងជាង១០ថ្ងៃហើយនៅមិនទាន់ជាទៀតស្រាប់តែសួស វីហ្សា បានរៀបរាប់ពីស្ថានភាពជំងឺពេលនេះយ៉ាងក្តុកក្តួលថា….

ជឿថាប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កន្លងមកប្ដីប្រពន្ធតារាចម្រៀង សួស វីហ្សា ស្រឡាញ់ផ្អែមល្ហែមនឹងគ្នាសម្បើមណាស់ពេលទៅណាមកណាមិនសូវបាត់ម្នាក់ណាឡើយ តែពេលនេះ សួស វីហ្សា ត្រូវបែកស្វាមីសំណព្វចិត្ត និង កូនស្រីជាទីស្រឡាញ់ទៅព្យាបាលជំងឺកូវីដ-១៩ ដាច់ដោយឡែក ធ្វើឱ្យពួកគេត្អូញត្អែរនឹកដល់គ្នាស្ទើរតែរាល់ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈព្យាបាលជំងឺកូវីដ-១៩ បានប្រមាណជាង ១០ ថ្ងៃ ស្រាប់តែនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១ នេះ តារាចម្រៀង សួស វីហ្សា បានបង្ហោះសារថ្មីមួយនៅលើគណនីហ្វេសប៊ុក បង្ហាញពីអាការជំងឺរបស់ខ្លួនថា សុខភាពនាងល្អប្រសើរ គ្មានក្អកស្លេស គ្មានក្អួត មិនហត់ ឬឈឺក្បាលវិលមុខនោះទេ តែរឿងដែលនាងពិបាកខ្លាំងបំផុត នោះគឺជំងឺ នឹកប្ដី នឹកកូនស្រី និង ក្រុមគ្រួសារទៅវិញទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួស វីហ្សា បានរៀបរាប់ថា «Jenny ម៉ាក់នឹកកូនខ្លាំងណាស់ ម៉ាក់មិនដែលនឹកស្មានថាសុខៗម៉ាក់ត្រូវបែកឆ្ងាយពីកូនរាប់ខែអ៊ីចឹងទេ រាល់ថ្ងៃខ្ញុំកើតជំងឺ COVID ពិតមែន តែមកដល់ពេលនេះខ្ញុំគ្មានអាការអ្វីទេ សុខភាពធម្មតាទាំងអស់ មិនមានហត់ មិនមានក្អកស្លេស មិនមានក្អួត មិនឈឺក្បាលវិលមុខ មិនឈឺខ្លួន ផ្ទុយទៅវិញមានតែញ៉ាំបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេងបានធម្មតាហាក់ដូចមិនមែនអ្នកឈឺអ៊ីចឹង តែជំងឺដែលពិបាកជាងគេសម្រាប់ខ្ញុំនាពេលនេះ គឺជំងឺនឹកកូន នឹកប្តី នឹកម៉ាក់ប៉ា នឹកក្រុមគ្រួសារ នឹកផ្ទះ នឹកខ្លាំងណាស់ ខ្ញុំចង់ទៅផ្ទះខ្ញុំវិញ ខែនេះជាខែកំណើតរបស់ខ្ញុំ ខ្ញុំសុំកម្លាំងចិត្តម្នាក់បន្តិចផង..» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផង តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស សួស វីហ្សា បានបញ្ជាក់ថា ខ្លួនបានឆ្លងវីរុសកូវីដ-១៩ ហើយ ក្នុងលទ្ធផលធ្វើតេស្តលើកទី ៣ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ៕

Related posts

Leave a Comment