ឡូយណាស់ ! ម្តាយជាស្រីស្អាតចំណែកឯកូនស្រីប៊ីរីយ៉ា ទើបតែអាយុ ៦ ឆ្នាំលេងស្ទីលតែងខ្លួនអស់ទាស់ថ្ងៃកំណើត មិនអោយចាញ់ម៉ាក់ៗទេ…

មហាជនអ្នកគាំទ្រធ្លាប់បានលើកសរសើរមកហើយពីជីវិតឯកជនរបស់ អតីត Freshie Girl ប៊ីរីយ៉ា ក្រោយពីរៀបអាពាហ៍ពិពាហ៍ និង ទទួលបានចំណងដៃកូនស្រីមួយរូបហើយនោះ ហើយបច្ចុប្បន្នតារាស្រីរូបនេះ ហាក់ទទួលបានសុភមង្គល និង ជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញជាច្រើនទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះមហាជនអ្នកគាំទ្រក៏បានលើកឡើងថាក្រុមគ្រួសារដ៏តូចរបស់អតីត Freshie Girl រូបនេះ ពិតស្រស់ស្អាតទាំងគ្រួសារតែម្តង ក៏ព្រោះតែនាងមានសម្រស់ស្រស់ស្អាត រីឯស្វាមីក៏ស្រស់សង្ហាទៀត ហើយលើសពីនោះ បើក្រឡេកកូនស្រីតែមួយគត់របស់ ប៊ីរីយ៉ា ក៏កាន់តែស្រស់ស្អាតមិនណយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញកាលពីថ្ងទី ០១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅគឺជាថ្ងៃកំណើតគម្រប់ ៦ ឆ្នាំ របស់កូនស្រីបណ្តូលចិត្តរបស់ ប៊ីរីយ៉ា មានឈ្មោះថា Bina ទោះជាមិនបានរៀបចំធំដុំក៏ពិតមែន ប៉ុន្តែនាងតូចត្រូវបានទទួលបានការចាប់អារម្មណ៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរសើរយ៉ាងខ្លាំងពីមិត្តសិល្បៈ ព្រមទាំងអ្នកលេងបណ្តាញសង្គមជាច្រើនទៀត ក៏ព្រោះកូនស្រីរបស់នាងពិតជាគួរឱ្យស្រឡាញ់ណាស់ ជាពិសេសនោះគឺ ការលេងស្ទីលតុបតែងខ្លួនរបស់នាងតូចក្នុងថ្ងៃកំណើតតែម្តង ។

Related posts

Leave a Comment