ឡូយកប់ ! ទុកកូនមួយឡែក សិទ្ធី នីកា សម្ញែងរាងបង្ហាញស្នាមសាក់ក្បែរចង្កេះមួយអ៊េម

ដោយសារជំងឺកូវីដ-១៩ សិទ្ធី នីកា ក៏មិនខុសពីតារាដទៃដែរ មិនសូវមានការងារមមាញឹកនៅក្នុងការសម្តែងប៉ុន្មានឡើយ ប៉ុន្តែយ៉ាងណាតារាស្រីរូបស្រស់ម្នាក់នេះតែងបង្ហាញភាពស្និទ្ធស្នាលជាមួយមិត្តភក្តិក៏ដូចជាអ្នកតាំទ្រតាមរយៈការចែករំលែករូបភាពដ៏ស្រស់ស្អាតរបស់ខ្លួននៅតាមបណ្តាញសង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាមានស្វាមីហើយក្តី សិទ្ធី នីកា នៅតែមានឱកាសអាចសម្តែងរឿងឈុតឆាកស្នេហា ដោយមិនមានការហាមឃាត់ពីសំណាក់ស្វាមីឡើយ ។ អ្វីដែលចាប់អារម្មណ៍ ក្រោយមានកូន សិទ្ធី នីកា នៅតែមានសម្រស់ស្អាត ជាពិសេសជាមួយនឹងរូបរាងតូចច្រឡឹងមិនចាញ់កាលពីនៅលីវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញថ្មីៗនេះ សិទ្ធី នីកា បានបង្អួតរាងយ៉ាងជឿជាក់ជាមួយនឹងក្បាលពោះស្មើរំលេចស្នាមសាក់នៅក្បែរចង្កេះ ដែលកាន់តែធ្វើឱ្យសម្រស់តារាស្រីរូបនេះលេចធ្លោមួយកម្រិតទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ បើទោះមានស្វាមី និង កូនក៏ពិតមែន តែពេលនេះ សិទ្ធី នីកា នៅតែមានឱកាសគ្រងតំណែងជាតួឯកដដែល ។ ក្រៅពីនាងក៏បានលេចមុខនៅក្នុងការផ្សព្វផ្សាយផលិតផលនានាដោយទទួលបានតម្លៃខ្លួនខ្ពស់ផងដែរ ៕

Related posts

Leave a Comment