លឿនពេកហើយ!! យុវជនស្រស់សង្ហារម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង ដោយសារតែ…
(ហ្វេសបុក)៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ « Sovith Sin » បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈកូនប្រុសជាទីស្រលាញ់ម្នាក់បានទទួលមរ ណភាពចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកខាងលើ បានសរសេរលើកឡើងថា៖ « ថ្ងៃនេះកូនប្រុសជាទីស្រឡាញ់ដ៏ក្មេងខ្ចីរបស់ខ្ញុំ ស៊ិន សុគុណវឌ្ឍន៍បានរំលត់ខន្ធពីលោកនេះហេីយនៅម៉ោង១៣:៤៥នាទី នៅថ្ងៃចន្ទ័ទី២៩ខែមិនាឆ្នាំ២០២១ ក្នុងជន្មាយុ៣០ឆ្នាំ។ ក្រោយពីតស៊ូតតាំងដណ្តេីមជីវិតជាមួយជ ម្ងឺដ៏ធ្ងន់ធ្ងរអស់រយ:ពេលជិត២ឆ្នាំកន្លងមក។
សូមកូនប្រុសជាទីស្រឡាញ់ទទួលនូវបរមសុខ នៅស្ថានសុគតិភព។ យេីងខ្ញុំជាឪពុកម្តាយនៃ ស ព មិនបានរៀបចំពិធីជួបជុំធំដុំទេ ដោយសារតែបញ្ហាកូវី ដ-១៩ និងចូលរួមកាត់បន្ថយនូវការឆ្ល ងរា លដាលនៃជ ម្ងឺ។ ហេតុដូច្នេះយេីងខ្ញុំជាឪពុកម្តាយនៃ ស ពសូមអភ័យទោ សពីសំណាក់ឯកឧត្តម
លោកជំទាវ បងប្អូន ញាតិមិត្ត ទាំងអស់ដោយមិនបានរៀបចំទទួលនិងអញ្ជេីញឱ្យចូលរួមឱ្យបានឧឡារិកក្នុងពិធីបុណ្យ ស ព នេះ។ ខាងក្រោមជាប្រវត្តិការសិក្សានិងការងារខ្លះៗរបស់កូនខ្ញុំកូនខ្ញុំរៀនចប់៖
- បថមសិក្សាពី សហរដ្ឋអាមេរិក
- មធ្យមសិក្សាបថមភូមិនិងទុតយភូមិ នៅភ្នំពេញ
- បរិញ្ញាបត្រ ទំនាក់ទំនងអន្តរជាតិ
- បរិញ្ញាបត្រ សេដ្ឋកិច្ចពត៌មានវិទ្យា
- អនុបណ្ឌិត ពាណិជកម្មអន្តរជាតិ
ប្រវត្តិ ការងារ៖
- ស្មគ្រ័ចិត្តនៅគ្រឹះស្ថានរាជការ
- មន្រ្តី អង្គការ NGOs
– មន្ត្រី ស្ថានទូត អង់គ្លេស អាមេរិកជាដេីម…។ ល។
សូមវិញ្ញា ណក្ខន្ធកូនប្រុស ជាទីស្រឡាញ់ ស៊ិន សុគុណវឌ្ឍន៍បានទៅដល់សុគតិភពនៃស្ថានបរមសុខ។»។ តាមគេហទំព័រហ្វេសបុកខាងលើបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យក្មេងប្រុសរូបនេះ ទទួលមរ ណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែ«កូនប្រុសរបស់គាត់មានជ ម្ងឺប្រចាំកាយ»។
ទន្ទឹមនឹងដំណឹងដ៏សែនសោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារ ស.ព និងសូមលើកដៃប្រណំបួងសួង ជូនវិញ្ញា.ណ ក្ខន្ធ ស.ព ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។