(ភ្នំពេញ) ៖ ដូចដែលប្រិយមិត្តបានស្គាល់មកហើយថា លោក ព្រាប សុវត្ថិ គឺជា កំពូលដារ៉ា ចម្រៀងប្រុសម្នាក់ ដែលទទួលបានការគំទ្រជាច្រើនពីសំណាក់ បងប្អូនប្រជាពលរដ្ឋខ្មែរយើង គ្រប់ស្រទាប់វ័យ។
កាលពីកន្លងទៅនៅ លោកបានចេញ នៅបទថ្មីមួយទៀតហើយ ដែលមានចំណងជើងថា “ពេលណាជួបគេម្តងទៀត” ដែលជាការ និពន្ធ Melody និងទំនុកច្រៀងដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ ប្រុសម៉ៅ។
ដែលបទមនោសញ្ចេតនា មួយនេះ ពិតជាពីរោះ រហូតមានអ្នកចូលទៅទស្សនា នៅក្នុង បណ្ដាញសង្គម យូធូប រហួតទៅដល់ ជាង១១លានដងបាត់ហើយ។
ហើយ ស្រាប់តែ ប៉ុន្មានថ្ងៃនេះ កូនប្រុសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏យកមកច្រៀងដែរ ដែលធ្វើអោយបទនេះ កាន់តែល្បីខ្លាំងឡើងថែមទៀត។
ស្របគ្នានៅដែរឯកឧត្តម ហ៊ុន ម៉ាណែតក៏បានបង្ហោះសារនៅលើហ្វេសបុកផេករបស់ ឯកឧត្តមថា ៉ សូមជូនផ្នែកនៃចម្រៀងមួយបទរបស់ផលិតកម្ម galaxy ឡេង ណាវ៉ាត្រា ក្រោមចំណងជើងថា “ពេលណាជួបគេម្តងទៀត”… តែពេលនេះមិនមែនបកស្រាយដោយលោក ព្រាប សុវត្ថិ ទេ…