ចូលរួមត្រេកអរផង! ឯកឧត្តម លី ឆេង ជូនអាហារូបករណ៍១០០% រយៈពេល ៤ឆ្នាំ ដល់ប្អូនប្រុស ទ្រី ច័ន្ទរាជ្យ ក្រោយឃើញពីសមត្ថភាព ចងចាំ​ ថ្ងៃ ខែ ឆ្នាំ ក្នុងប្រតិទិនបានល្អឥតចន្លោះ…មានវិដេអូ

កាលពីពេលថ្មីៗនេះ ប្អូនប្រុសម្នាក់ បានធ្វើឲ្យមហាជន ទូទាំងប្រទេស ក៏ដូចជាគណកម្មការ នៅក្នុងកម្មវិធី តូចខ្លី ខ្លាំង របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ដោយប្អូនប្រុសបានបង្ហាញសមត្ថភាពពីការចងចាំ​ ថ្ងៃខែ​ឆ្នាំ នៅក្នុងប្រតិទិន បានយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យមហាជន មិនសរសើរមិនបាន។

ជាក់ស្តែងបន្ទាប់ពីបានឃើញសមត្ថភាពនៃកាចងចាំរបស់ប្អូនប្រុស ដែលមានឈ្មោះថា ទ្រី ច័ន្ទរាជ្យ សិស្សថ្នាក់ទី១២ មកពីសាលា ប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) ដែលមានសមត្ថភាពដ៏អស្ចារ្យអាចចងចាំថ្ងៃខែឆ្នាំក្នុងប្រតិទិន។ ជាមួយគ្នានោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយកសាលា ប៊ែលធី អន្តរជាតិ បានសម្តែងការត្រេកអរ ព្រមទាំងបានបង្ហោះសារថា “”គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង”។

ជួបសំណេះសំណាលជាមួយក្មួយប្រុស ទ្រី ច័ន្ទរាជ្យ សិស្សថ្នាក់ទី១២ មកពីសាលា ប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) ដែលមានសមត្ថភាពដ៏អស្ចារ្យអាចចងចាំថ្ងៃខែឆ្នាំក្នុងប្រតិទិនឥតចន្លោះទាំងក្នុងពេលអនាគត និងអតីតកាល តាមរយៈការបង្ហាញសមត្ថភាពក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” របស់ស្ថានីយទូរទស្សន៍ភីអិនអិន (PNN) នាថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០។

អ៊ំសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសមត្ថភាពដ៏អស្ចារ្យរបស់ក្មួយ ហើយអ៊ំ សូមលើកទឹកចិត្ត ផ្តល់អាហារូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សូមក្មួយបន្តខិតខំសិក្សារៀនសូត្រ និងយកចំណេះដឹង ជាពិសេសសមត្ថភាពដ៏អសា្ចរ្យដែលក្មួយមាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យបានកាន់តែរីកចម្រើននាពេលអនាគត។

Related posts

Leave a Comment