ព្រួយបារម្ភណាស់! ពេលនេះបែកធ្លាយព័ត៌មានអ្នកប្រើប្រាស់ ៥៣៣លាននាក់ សង្ស័យពួក Hacker លួចយកទៅសូមប្រើប្រាស់ដោយការប្រុងប្រយ័ត្ន…

កាលពីពេលថ្មីៗនេះព័ត៌មានជាច្រើនរបស់អ្នកប្រើប្រាស់ Facebook ត្រូវបានបែកធ្លាយចេញទៅខាងក្រៅ ហើយខណៈពេលនេះ ក្រុមហ៊ុន Facebook កំពុងតែដាក់ការសង្ស័យទៅលើក្រុម Hacker ដែលបានលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ Facebook ក្នុងលោកបំណងបោកប្រាស់ណាមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពពីគេហទំព័រ business inside បានឱ្យដឹងថា ព័ត៌មានរបស់អ្នកប្រើប្រាស់ Facebook ចំនួន ៥៣៣លាននាក់ ត្រូវបានបែកធ្លាយ ដែលមានប្រទេសចំនួន ១០៦ ក្នុងនោះក៏រួមមាន ព័ត៌មានរបស់ប្រជាជនអាមេរិក ៣២ លាននាក់ អង់គ្លេស ១១ លាននាក់ និងឥណ្ឌា៦លាននាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាននិងទិន្នន័យជាច្រើនដែលត្រូវបានបែកធ្លាយនោះ សុទ្ធតែជាព័ត៌មានផ្ទាល់ខ្លួនទាំងអស់ ដូចជាលេខទូរស័ព្ទ ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត ជីវប្រវត្ត អាសយដ្ឋាន និងអ៊ីម៉ែល របស់អ្នកប្រើប្រាស់ Facebook ទាំងនោះ។ រឿងរ៉ាវនេះត្រូវបានរកឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការផ្ទៀងផ្ទាត់ទៅដូចគ្នា ជាមួយនឹងព័ត៌មានឯកជនភាពរបស់អ្នកប្រើ Facebook នោះលើអ៊ីនធើណេតជាច្រើន ដូច្នេះហើយព័ត៌មានទាំងនេះ នឹងត្រូវយកទៅប្រើនៅក្នុងរឿងមិនល្អ។
គួររំលឹកថាការបែកធ្លាយនេះ គឺមិនមែនជាលើកទីមួយទេ ព្រោះថាកាលនៅឆ្នាំ២០១៩ ក៏មានការបែកធ្លាយរបស់របៀបនេះម្ដងរួចមកហើយ។ ឯ Facebook ក៏ធ្លាប់ទទូលរងបណ្ដឹងលើករណីនេះរួចមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសម្រាប់ការបែកធ្លាយនាពេលថ្មីៗនេះ ក៏មិនទាន់ឃើញមាន ការបកស្រាយណាមួយ ឱ្យបានច្បាស់លាស់ ពីសំណាក់ក្រុមហ៊ុន Facebook ផ្ទាល់នៅឡើយទេ។ ដូច្នេះហើយយើងមានតែរងចាំមើលរឿងរ៉ាវនេះទាំងអស់គ្នា។ សម្រាប់បងប្អូន តើយល់ឃើញយ៉ាងណាដែរ ចំពោះរឿងនេះ? សូមធ្វើការបញ្ចេញមតិដើម្បីឱ្យពួកយើងបានដឹងផង។ប្រភព:business-cambodia

Related posts

Leave a Comment