ចិត្តធម៌ណាស់ ! លោកជំទាវឧកញ៉ានឹម វណ្ណៈ ចេញមុខប្រកាសចិញ្ចឹម លោកតាវិរៈសិល្បករចាបុីដងវែង គង់ ណៃ រៀងរាល់ខែ ចំនួន 5ឆ្នាំ និងឧបត្ថម្ភថវិការរហូតដល់ទៅ….

សិល្បករ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​មួយរូប​របស់​កម្ពុជា ដែលមាន​គោរមងា​រថា លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ត្រូវបាន​គណៈកម្មាធិកា​រ​ពានរង្វាន់​ក្រុង​ហ្វុ​គុ​អូកា ប្រទេស​ជប៉ុន សម្រេច​ជ្រើសរើស​ជា​ជ័យលាភី នៃ​ពានរង្វាន់​សិល្បៈ​វប្បធម៌​ហ្វុ​គុ​អូកា ឆ្នាំ​២០១៧​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ព្រឹទ្ធាចារ្យ គង់ ណៃ កើត​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​១៩៤៤ នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ លុះ​ចម្រើន​វ័យ​បាន​៤​ឆ្នាំ កុមារ​គង់ ណៃ ត្រូវ​ពិការភ្នែក​មើលលែងឃើញ​ដោយសារ​ជំងឺ​អុតធំ​។ ក្នុង​វ័យ​១៣​ឆ្នាំ លោក​ចាប់ផ្តើម​រៀន​វិជ្ជា​ចាប៉ីដងវែង​ពី​ឪពុកមា នាម​គង់ ទិត​។ ពីរ​ឆ្នាំ​ក្រោយមក នា​ឆ្នាំ​១៩៥៩ កុមារ​គង់ ណៃ បានចេញ​សម្តែង​ជា​លើកដំបូង​នៅក្នុង​កម្មវិធី​បុណ្យ​ប្រចាំ​ភូមិ ហើយ​ចាប់តាំងពី​ពេល​នោះមក លោក​ក៏​ក្លាយជា​អ្នកចម្រៀង​ចាប៉ី​ប្រចាំ​ភូមិ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​វ័យ​១៨​ឆ្នាំ លោក​គង់ ណៃ បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​អ្នកស្រី​តាត ឆេន ដែល​កាលនោះ​មាន​អាយុ​២០​ឆ្នាំ ជា​អ្នកស្រុក​ជាមួយគ្នា ប៉ុន្តែ ខុស​ត្រង់​ភរិយា​របស់គាត់​រស់នៅ​ភូមិ​ស្វាយ​ទង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះគណនីហ្វេសបុកផេកឈ្មោះអឹង ជីវ៉ាបានបង្ហោះនៅលើគណនីរបស់ខ្លួនថា:
Wow..លោកជំទាវឧកញ៉ានឹម វណ្ណៈកូនអ្នកម្តាយជំទាវ ហ៊ុន សុីណាត ចេញមុខប្រកាសចិញ្ចឹម លោកតាវិរៈសិល្បករចាបុីដងវែង គង់ ណៃ រៀងរាល់ខែ ចំនួន 5ឆ្នាំ និងឧបត្ថម្ភថវិការចំនួន 875$ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលនេះ លោកតាវិរៈសិល្បករ គង់ ណៃ បានធ្វើដំណើមកទទួលអំណោយពីលោក ជំទាវម៉ែ ហ៊ុន សុីណាត និង ឯកឧត្តមប៉ា នឹម ច័ន្ទតារា និង លោកជំទាវឧកញ៉ា នឹម វណ្ណៈ អគ្គនាយិការក្រុមហ៊ុន ACEGroup និងក្រុមគ្រួសារ នៅក្រុមហ៊ុន ACE Group រាជធានីភ្នំពេញ ។
លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានមានប្រសាសន៍ថា ដោយមើលឃើញពីវិរៈភាពតស៊ូស្រលាញ់បំរើវិស័សិល្បៈជិតរយៈពេលជិត៨០ឆ្នាំ ដផយអភិរក្សថែរក្សាវប្បធម៌ខ្មែរ របស់លោកតា គង់ ណៃ ធ្វើអោយលោកជំទាវមានចិត្តអាណិតគោរពស្រលាញ់លោកតា គង់ ណៃ ដែលខិតខំដើម្បីវប្បធម៌ខ្មែរ ជាមរតកមនុស្សរស់ មិនអោយបាត់បង់ ទើបថ្ងៃនេះលោកជំទាវ អញ្ជើញលោកតាមកក្រុមហ៊ុន ACE group ដើម្បីចូលរួមចំនែកឧបត្ថម្ភជួយសម្រួលដល់ជីវភាពលោកតាគង់ ណៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវបន្តទៀតថា ការជួយរបស់លោកជំទាវនិងអ្នកម្តាយ ហ៊ុន សុីណាតព្រមទាំងក្រុមគ្រួសារ គឺដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលថ៊ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកនេះសម្តេចក៏បានចូលរួមជួយចិញ្ចឹមលោកតា គង់ ណៃ ជារៀងរាល់ខែដែរ ហើយក្នុងនាមលោកជំទាវក៏សូមចូលរួមចំនែកជួយបន្ថែមរៀងរាល់ខែរយៈពេល៥ឆ្នាំដល់លោកតាគង់ណៃនិងភរិយា ។
អំណោយថ្ងៃនេះរួមមានថវិការរបស់ លោកជំទាវម៉ែ ហ៊ុន សុីណាតចំនួន 500$ និងអំណោយដែលលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយ លោកតា គង់ណៃ រៀងរាល់ខែរយៈពេល៥ឆ្នាំ ដោយក្នុងមួយខែៗទទួលបានដូចជា
១​ ទឹកប្រាក់ឧបត្ថម្ភចំនួន​ ៥០០,០០០៛ក្នុង១ខែ
២​ អង្ករ៥០គីឡូ. ក្នុង១ខែ
៣​ ត្រីខ១យួ​
៤​ ទឹកសៀអៀវ១យួ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ៣ខែម្តងគឺសម្រាប់សិល្បករលោកតាគង់ណៃ គឺមកទទួល ពីបងស្រី​ ឧកញ្ញ៉ា នឹម​វណ្ណ:​ តាមរយ:មេធាវី​ ពៅ​បញ្ញា ទីតាំងHNS. 🙏 ។
អត្ថបទនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ា

Related posts

Leave a Comment