នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៧២ នាក់បន្ថែម ដែលក្នុងនោះអ្នកឆ្លងក្នុងសហគមន៍មានចំនួន ៧១ នាក់ និង ករណីនាំចូលចំនួន ១ នាក់ ។
ព្រមគ្នានឹងការរកឃើញឆ្លងចំនួនច្រើននេះដែរ អ្នកជំងឺដែលមានព្យាបាលជាសះស្បើយក៏មានមិនតិចនោះដែរ ពោលគឺនៅព្រឹកនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៤៧ នាក់ទៀតហើយ បានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ ។
គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប= ២៨២៤ នាក់
– អ្នកជាសះស្បើយ= ១៧៩៤នាក់
– អ្នកកំពុងព្យាបាល= ១០០៣ នាក់
– អ្នកស្លាប់= ២២ នាក់