បន្ទាន់បំផុត ! រដ្ឋបាលខេត្តកំពង់ចាមប្រកាសយ៉ាងច្បាស់ៗថាចាប់ពីថ្ងៃនេះអ្នកចំណូលថ្មីចូលខេត្តកំពង់ចាម ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាកំហិត…

នៅថ្ងៃទី ០៦ ខែ ខែ មីនា ឆ្នាំ ២០២១នេះ តាមរយៈរដ្ខបាលខេត្តកំពង់ចាមបានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ រយៈពេល ០២ សប្តាហ៍ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ- ១៩ ចូលក្នុងសហគមន៍ជា ទ្រង់ទ្រាយធំ ក្នុងន័យការពារអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និង ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវ ផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្ត កំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល ០២ សប្ដាហ៍ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និង កែច្នៃ និង សកម្មភាពអាជីវកម្មពេលរាត្រី រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និង មានមនុស្សជួបជុំក្នុងចំនួនច្រើនជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនេះដែរ រដ្ឋបាលខេត្តក៏បានបញ្ជាក់ដែរថា ចំណែកអ្នកចំណូលថ្មីមកពីតំបន់ដែលមានហានីភ័យខ្ពស់ ត្រូវធ្វើចត្តាឡីស័ករយៈ ១៤ ថ្ងៃជាកំហិត ៕

សូមអានសេចក្តីប្រកាសខាងក្រោម ៖

Related posts

Leave a Comment