រន្ធត់ចិត្តពេក ពេលឃើញអ៊ំប្រុស ថ្វាយបង្គំម្ចាស់ឡាន ស្រាប់តែស្រី អូន ប្រកាសរកអ៊ំប្រុសម្នាក់នេះដើម្បីទទួល…

ហ្វេសប៊ុក ៖ ​នៅកាលពីថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីការបង្ហោះរូបភាពរបស់អ៊ំប្រុសម្នាក់ដែលជាអ្នកលក់ថ្នាំខ្មែរ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនិងរថយន្តមួយគ្រឿង ដោយគាត់ជាអ្នកខុសទើបគាត់បានលុតជង្គង់អង្វរម្ចាស់ឡានកុំឲ្យទារសំណងពីគាត់ព្រោះតែគាត់អត់មានលុយទេ ហើយម្ចាស់ឡានអាណិតក៏បញ្ចប់រឿងនេះទៅដោយមិនបានទាមទារសំណងអ្វីទាំងអស់ពីលោកអ៊ំម្នាក់នេះ ។

យ៉ាងណាមិញក្រោយឃើញបែបនេះហើយនៅមុននេះបន្តិចស្រី អូន សម្រស់ធម្មជាតិ បានបង្ហាញពីអាណិតអាសូរយ៉ាងខ្លាំងទៅដល់លោកអ៊ំម្នាក់ហើយស្រី អូន ក៏បានបង្ហោះសារមួយដោយពោលពាក្យបែបនេះថា ៖ « ហឹម លោកពូអេីយថ្វាយបង្គំដល់ដីប្រហែលគាត់ភ័យខ្លាំងមិនដឹងរកលុយឯណាសងឡានឃេីញរូបភាពនេះខ្លោចចិត្តអាណិតគាត់ណាស់ពុកគេពុកយេីងជិះម៉ូតូដឹកអេដចាយប៉ះជាមួយឡានគាត់ថ្វាយបង្គំសុំទោសម្ចាស់ឡានអរគុណម្ចាស់ឡានដែលអាណិតលេីកលែងទោសបងប្អូនដែលស្គាល់លោកពូជួយប្រាប់គាត់ផងខ្ញុំចង់ផ្ដល់ដេីមទុនជូនគាត់រកសុីជួយស៊ែរប្រាប់គាត់ផងបងប្អូននឹកស្រម៉ៃកាលប៉ារត់ម៉ូតូឌុបជួបរឿងប្រហែលនេះខ្ញុំខ្លោចចិត្តណាស់ពុកអេីយអតីតកាលដែលមិនអាចបំភ្លេចបានអ្នកក្រទេីបយល់អារម្មណ៍នេះ» ៕

Related posts

Leave a Comment