មិនធម្មតា! សហរដ្ឋអាមេរិកបញ្ជូនយន្តហោះទំលាក់គ្រា.ប់.បែ.កពិសេសទៅមជ្ឈឹមបូព៌ា ទុកជាសញ្ញាព្រមានអ៊ឺរ៉ង់

(បរទេស) មេបញ្ជាការយោធាកណ្តាលសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏មួយថា អាមេរិកបានបញ្ជូនយន្តហោះទំលាក់គ្រា.ប់.បែ.កពិសេស២គ្រឿងប្រភេទ B-52H ពីមូលដ្ឋានទ័ពអាកាសBarksdale ក្នុងរដ្ឋLouisiana ទៅកាន់មជ្ឈឹមបូព៌ា ដើម្បីជាការព្រមាននិងរារាំងមិនអោយអ៊ឺរ៉ង់វា.យ.ប្រ.ហារ ចំពេលប្រទេសខ្លួនកំពុងមានហានិភ័យច្រើនកើតឡើង នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន The New York Times។

ឧត្តមសេនីយ៍ហ្វ្រេង ម៉ាកខេនហ្សី(Frank McKenzie)មេបញ្ជាការ CENTCOM បានមានប្រសាសន៍ថា“ សត្រូវដែលមានសក្តានុពលគួរតែយល់ថា គ្មានប្រទេសណាមួយនៅលើផែនដីត្រៀមខ្លួននិងមានសមត្ថភាពក្នុងការពង្រាយកម្លាំង.ប្រ.យុ.ទ្ធបន្ថែមយ៉ាងឆាប់រហ័សក្នុងពេលប្រឈមមុខនឹងការឈ្លានពានណាមួយឡើយ ប៉ុន្តែនេះមិនមែនជាការវា.យ.ប្រ.ហារឬបង្ក.ជ.ម្លោះទេ គឺគ្រាន់តែជាការរារាំងប្រទេសអ៊ីរ៉ង់ជាមុនតែប៉ុណ្ណោះ” ។

គួរបញ្ជាក់ថា ទោះបីជាក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសថាខ្លួននឹងដកកងទ័ពអាមេរិក៥០០នាក់ចេញពីទឹកដីប្រទេសអ៊ីរ៉ាក់ មុនការស្បថកាន់ដំណែងរបស់ប្រធានាធិបតីថ្មីក៏ដោយ ក៏ប៉ុន្តែ ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ងនៅតែមានកម្រិតខ្ពស់ដដែល។

Related posts

Leave a Comment