សូមប្រុងប្រយ័ត្ន ! កម្មករ​រោងចក្រ​ អេ​ អុឹម​ ធូ​​ ចំនួន​ ៤៥៧​នាក់​ នឹងត្រូវដឹកជញ្ជូនមកធ្វេីចត្តាឡីស័ក​ ១៤​ ថ្ងៃ ក្រោយរកឃើញកម្មករជិត៣០នាក់កើតកូវីដ១៩….

យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌកំបូល មុននេះបន្តិចបានឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​ ប្រកបដោយការទទួលខុសត្រូវខ្ពស់​របស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅល្ងាចថ្ងៃសៅរិ៍​ ទី១០​ ខែមេសា​ ឆ្នាំ២០២១នេះ​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌកំបូល​ បានដឹកនាំកំលាំងសរុបរបស់រដ្ឋបាលខណ្ឌកំបូល​ រួមមានមន្ត្រីសាលាខណ្ឌ​ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ​ សន្តិសុខសាលាខណ្ឌ​ និងមន្ត្រីសង្កាត់​ ប្រជាការពារសង្កាត់បឹងធំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះរៀបចំទីតាំងធ្វេីចត្តាឡីស័ករបស់បងប្អូនកម្មករ​ កម្មការនី​ រោងចក្រ​ អេ​ អុឹម​ ធូ​ (AM2)​ ចំនួន​ ៤៥៧​ នាក់​ ដែលនៅវេលាម៉ោង២១.០០​ នាទី​យប់នេះ​ នឹងត្រូវដឹកជញ្ជូនមកស្នាក់​នៅ​ និងធ្វេីចត្តាឡីស័ករយៈពេល​ ១៤​ ថ្ងៃ​ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង​ ស្ថិតតាមបណ្តោយផ្លូវលេខ​ ៤២​ ភូមិខ្ចៅ​ សង្កាត់បឹងធំ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ដោយក្នុងនោះ​ការចំណាយក្នុងការធ្វេីចត្តាឡីស័កនេះ​ គឺជាបន្ទុករបស់រដ្ឋបាលរាជធានីភ្នំពេញ​៕

Related posts

Leave a Comment