អស្ចារ្យណាស់! អ្នកឆ្លងកូវីដ១៩ខូចសួតធ្ងន់ធ្ងរនៅជប៉ុន ពេលនេះត្រូវបានវះកាត់ ប្ដូរសួតជោគជ័យហើយ

បច្ចុប្បន្ននេះជំងឺកូវីដ១៩ បានរីករាលដាលស្ទើរតែពាសពេញពិភពលោកទៅហើយ។ ជំងឺនេះបានបណ្ដាលឱ្យមនុស្សជាច្រើនលាននាក់នៅជុំវិញពិភពលោកបានឆ្លង កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្វីដែលកាន់តែតក់ស្លុតនោះ ពេលនេះចំនួនអ្នកស្លាប់ក៏កំពុងតែមានកើនឡើងដូចគ្នាដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដែលបានឆ្លងជំងឺដ៏កាចសាហាវនេះ សុទ្ធតែទទួលរងការខូចសួតធ្ងន់ធ្ងរ ព្រោះជំងឺនេះ វានឹងបំផ្លាញសួតរបស់អ្នកជំងឺបន្តិចម្ដងៗ រហូតដល់អ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ ដោយមើលឃើញពីការខូចសួតរបស់អ្នកជំងឺកូវីដ១៩ខ្លាំងពេកនោះ ទើបប្រទេសជប៉ុនបានរកឃើញមធ្យោបាយមួយ គឺផ្លាស់ប្ដូរសួតរបស់អ្នកជំងឺកូវីដ១៩ចេញតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពរបស់សារព័ត៌មាន CNN បានឱ្យដឹងថា​ ស្ត្រីជនជាតិជប៉ុនម្នាក់បានទទួលរងការខូចខាតសួតរបស់នាងយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពេលនេះក្រុមគ្រូពេទ្យរបស់ប្រទេសជប៉ុនបានធ្វើការវះកាត់ប្ដូរសួតដោយជោគជ័យហើយ នេះគឺជាការបរិច្ចាគសួតពីមនុស្សរស់ទៅឱ្យអ្នកជំងឺកូវីដ១៩ផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដែរបានបរិច្ចាគសួតឱ្យស្ត្រីរូបនេះ គឺជាស្វាមីនិងកូនរបស់នាង ដោយត្រូវកាត់យកចំណែកណាមួយនៃសួតរបស់អ្នកបរិច្ចាគទៅឱ្យអ្នកដែលខូចខាតសួតដោយសារជំងឺកួវីដ១៩។ មកទល់ពេលនេះពួកគេកំពុងទទួលបានមើលថែយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ចំណែកអ្នកស្ត្រីម្នាក់ដែលបានផ្លាស់ប្ដូរសួតរួច ក៏សង្ឃឹមថាខ្លួននាងនឹងបានចេញចេញពីមន្ទីរពេទ្យនៅពីរខែក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រសាសន៍របស់គ្រូពេទ្យដែលប្រចាំការនៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានឱ្យដឹងថា ការវះកាត់ប្ដូរសួតនេះគឺជាក្ដីសង្ឃឹមចុងក្រោយតែមួយគត់របស់អ្នកជំងឺកូវីដ១៩ ដែលបានខូចខាតសួតធ្ងន់ធ្ងរ។ សម្រាប់ការវះកាត់ប្ដូរសួតនេះ តើបងប្អូនយល់យ៉ាងណាដែរ សូមជួយបញ្ចេញជាមតិដើម្បីឱ្យពួកយើងបានដឹងផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ការផ្លាស់ប្ដូរសួតនេះជាជោគជ័យមួយនៃវេជ្ជសាស្ត្ររបស់ប្រទេសជប៉ុនប៉ុណ្ណោះ ហើយគេក៏មិនទាន់ដឹងថាវាជាដំណោះស្រាយសម្រាប់សង្គ្រោះអ្នកកើតកូវីដ១៩ បាន១០០%នៅឡើងដែរ ព្រោះថាការផ្លាស់ប្ដួរសួតនេះ គឺត្រូវចំណាយលុយអស់ច្រើន ហើយមិនមែនចេះតែមានសួតដើម្បីប្ដូរគ្រប់គ្នាដែរ ដូច្នេះហើយយើងត្រួវចេះការពារខ្លួនកុំឱ្យការឆ្លងជំងឺនេះចូលមកក្នុងខ្លួនរបស់យើងអី ព្រោះវានឹងបំផ្លាញសួតរបស់យើងធ្ងន់ធ្ងរណាស់។
ប្រភព: business-cambodia

Related posts

Leave a Comment