ជិតដល់ហើយ!! មកមើលពេលវេលាល្អក្នុងការអុជធូបក្នុងឪកាសចូលឆ្នាំ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលឆ្នាំចិន ​គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន ដែលតែងតែប្រារព្ធឡើងជារៀងរាល់ ១ ឆ្នាំម្ដង ដែលមានរយៈពេល ៣ ថ្ងៃ​ ។ ដោយឡែក នៅកម្ពុជាវិញគេកត់សម្គាល់ឃើញមានអ្នកជាប់សែស្រឡាយចិន និង អ្នករកស៊ីព្រមទាំងជនជាតិចិនកំពុងរស់នៅមួយចំនួន តែងបាននាំគ្នាចូលរួមប្រារព្ធពិធីបុណ្យនេះ មិនដែលខានឡើយ ដែលមានដូចជាការសែនព្រេននៅផ្ទះ ក៏ដូចជាការថ្វាយវត្ថុស័ក្តិសិទ្ធិតាមទីកន្លែងផ្សេងៗជាច្រើន។ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ»​ ​នឹងទម្លាយពីវិធី និង ពេលវេលាល្អក្នុងការអុជធូបយកហេង ជូនប្រិយមិត្តទស្សនា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ពេលព្រឹក នៅពេលព្រឹក គឺជាពេលវេលាល្អបំផុតសម្រាប់ការការអុជធូបគោរពរំឮកអរព្រះគុណដល់វត្ថុស័ក្តិសិទ្ធិ ឬ ទេវតាដែលតែងតែគ្រប់គ្រងថែរក្សានៅផ្ទះយើងឱ្យមានសេចក្តីសុខរហូតមក។ ហើយក្នុងការអុជនេះ គេប្រើធូបចំនួន ៣ សរសៃផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២.​​ ពេលថ្ងៃត្រង់ នៅពេលថ្ងៃត្រង់ គឺជាពេលវេលាសម្រាប់ការអុជធូបរំឭកដល់បុព្វបុរសជីដូនជីតាដែលបានចែកឋានទៅហើយ។ ការអុជនេះ មិនត្រូវឱ្យហួសពេលថ្ងៃត្រង់ឡើយ ហើយគេប្រើធូបចំនួន ៣ សរសៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. ពេលល្ងាច នៅពេលល្ងាច គឺជាពេលវេលាអុចធូបធ្វើទានសែនឧទ្ទិសបុណ្យកុសលឱ្យទៅពួកវិញ្ញាណអមនុស្សដែលគ្មានញាតិសន្ដាន ហើយភាគច្រើនគេតែងតែសែនបាយម្ហូប និង នំៗផ្សេងៗ ហើយក្នុងនោះគេថែមទាំងមានដុ.ត.កាំ.ជ្រួ.ចដើម្បីបណ្តេញឧ.ប.ទ្រ.ពចង្រៃចេញផងដែរ។​ ហើយគេប្រើធូបចំនួន ១ សរសៃប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤. ពេលយប់ នៅពេលយប់​ គឺជាពេលល្អសម្រាប់ការអុជធូបគោរពដល់ទេវតានៃជោគលាភ Cai Xing Yee ហើយពេលម៉ោងដែលល្អបំផុត គឺចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥ ព្រឹក។ នៅឆ្នាំនេះ គេឱ្យរៀបចំថ្វាយដាក់ទុកសម្រាប់គោរពអញ្ជើញទ្រង់នៅទិសខាងកើត ព្រោះគេជឿថាលោកនឹងយាងមកនៅទិសនេះ។ ម៉្យាងទៀតដើម្បីគោរពលោក គេត្រូវប្រើធូប ៥ សរសៃ៕ ប្រភព៖ ប្រជាប្រិយ

Read More

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំឲ្យសិស្ស ដែលប្រឡងធ្លាក់បាក់ឌុបគួររៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ ដោយសារតែមូលហេតុទាំងនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ ដោយមានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ និងមានបេក្ខជនជាច្រើនប្រឡងធ្លាក់ផងដែរ។ ជុំវិញការប្រឡងបាក់ឌុបឆ្នាំ២០២១កន្លងទៅនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឲ្យសិស្សានុសិស្ស ដែលប្រឡងធ្លាក់បាក់ឌុបគួរតែរៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់នៅលើបណ្តាញសង្គមឲ្យដឹងថា៖ “យុវជនខ្មែរមួយចំនួន ឆោតមហាសែនឆោត។ ឆោតត្រង់ថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ធ្លាក់ ពួកគេចូលចិត្តទៅរៀនថ្នាក់ទី១២ឡើងវិញ។ យុវជនខ្លះទៀត ប្រឡងធ្លាក់ពីរឆ្នាំជាប់គ្នាហើយ នៅតែទទូចទៅចុះឈ្មោះចូលរៀនថ្នាក់ទី១២បន្តទៀត។ ស្អីក៏ទទូចខុសរឿងម្ល៉េះ? ចូលចិត្តយកពេលវេលាមកដុតបំផ្លាញចោលខ្លាំងម្ល៉េះ? ហេតុអ្វីមិនព្រមទៅរៀននៅមហាវិទ្យាល័យយកបរិញ្ញាបត្ររងទៅ វាចំណេញពេលជាង? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យុវជនគ្រប់រូបត្រូវដឹងថា នៅប្រទេសជឿនលឿន នៅពេលគេប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិធ្លាក់ គេមិនដែលត្រលប់ទៅរៀនថ្នាក់​ទី១២ឡើងវិញទេ។ ពីព្រោះពួកគេយល់ថា ប្រសិនបើពួកគេត្រលប់ទៅរៀនថ្នាក់ទី១២ឡើងវិញ ទី១ គឺពួកគេខាតពេលវេលា ទី២ គឺពួកគេខ្មាសអ្នកដទៃ។ ក្មួយអើយក្មួយ! គ្មាននរណាមកចាប់អារម្មណ៍ថាយើងប្រឡងធ្លាក់ឬជាប់នោះទេ ហើយក៏គ្មាននរណាមកសួរថាយើងរៀនមុខវិជ្ជាអ្វីឬជំនាញអ្វីដែរ។ អ្វីដែលសំខាន់ និងធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺនៅពេលយើងរៀន​ចប់ តើថ្ងៃអនាគតយើងជោគជ័យឬអត់តែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះខ្ញុំសូមសំណូមពរក្មួយៗជំនាន់ក្រោយថា ប្រសិនបើប្រឡងធ្លាក់បាក់ឌុប ក្មួយៗត្រូវតែទៅរៀនយកបរិញ្ញាបត្ររង។ ព្រោះថា ការណ៍ដែលទៅរៀនយកបរិញ្ញាបត្ររងខណៈយើងប្រឡងធ្លាក់បាក់ឌុប គឺធ្វើឱ្យយើងចំណេញច្រើនណាស់។ តើក្មួយៗដឹងថាចំណេញអ្វីខ្លះទេ? គឺចំណេញត្រង់ថា ទី១ មិនធ្វើឱ្យយើងខ្មាសគេ ទី២ ធ្វើឱ្យយើងចំណេញពេលវេលា ហើយទី៣ គឺធ្វើឱ្យយើងស៊ាំទៅនឹងបរិយាកាសសិក្សានៅសកលវិទ្យាល័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មួយៗមួយចំនួនប្រហែលជាគិតថា ចុះបើប្រឡងបាក់ឌុបមិនជាប់ តើធ្វើម៉េចទើបអាចរៀនយកបរិញ្ញាបត្រ ឬអនុបណ្ឌិតទៅ? ក្មួយៗត្រូវដឹងថា ទោះបីប្រឡងបាក់ឌុបធ្លាក់ក៏ដោយ នៅពេលរៀនចប់បរិញ្ញាបត្ររង យើងមានសិទ្ធិរៀនយកសញ្ញាបត្របរិញ្ញាបត្រ ដូចអ្នកប្រឡងជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ដូចតែគ្នាទេ ហើយសន្លឹកសញ្ញាបត្រនោះទៀតសោតគឺមានតម្លៃស្មើគ្នា។ ម្យ៉ាងដំណាក់កាលរៀនបួនឆ្នាំនៅសាកលវិទ្យាល័យនោះ គេបែងចែកជាពីរ គឺយើងត្រូវរៀនបរិញ្ញាបត្ររងពីរឆ្នាំ…

Read More

ក្តៅៗ !! ក្រសួងរកឃើញអ្នកឆ្លងថ្មី 37នាក់ (ករណីនាំចូល 18នាក់ និងឆ្លងសហគមន៍ 19នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី20 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 37នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះករណីឆ្លងសហគមន៍ 19នាក់ និងអ្នកដំណើរពីបរទេស 18នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 16នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,914នាក់, ករណីជាសះស្បើយសរុប 117,162នាក់ និងស្លា.ប់សរុប 3,015នាក់៕​

Read More

ព្រះអើយ ! លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ទម្លាយថាកើតកូវីដ ២ ដង ចុងក្រោយគឺប្រភេទ «អូមីក្រុង»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី ១៨ ខែមករា ឆ្នាំ ២០២២ តាមរយៈកិច្ចសន្ទនាក្នុងកម្មវិធី Care Talk Live នៅ ClubHouse វេលាម៉ោង ០៨ ល្ងាច ឱ្យបានដឹងថា លោកទើបតែបានជាសះស្បើយ ក្រោយរកឃើញឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង និង បញ្ជាក់ទៀតថា ប្រជាជនថៃមិនចាំបាច់ភ័យស្លន់ស្លោចំពោះ Omicron នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈការបញ្ជាក់បែបនេះ លោកបានបន្តថា លោកធ្លាប់បានឆ្លងមេរោគកូវីដ-១៩ កន្លងមកម្ដងរួចហើយ ហើយស្ថិតនៅក្នុងបន្ទប់ថែទាំអស់រយៈពេលប្រាំបួនថ្ងៃ បន្ទាប់ពីរកឃើញថាឆ្លងជំងឺរាតត្បាតនេះ។ នៅពេលដែលលោកបានឆ្លងមេរោគ Omicron គឺលោកមានរោគសញ្ញាដូចជំងឺផ្តាសាយទូទៅ រួមទាំងឈឺបំពង់-ក និង ក្តៅខ្លួន ដែលអាចព្យាបាលបានដោយថ្នាំ ដោយមិនចាំបាច់ទៅមន្ទីរពេទ្យឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានបញ្ជាក់ថា ៖ «ថ្មីៗនេះ ខ្ញុំបានទទួល Covid-19 ម្តងទៀត វាជាប្រភេទ Omicron។ ខ្ញុំបានកើតវា បើទោះបីជាខ្ញុំបានចាក់វ៉ាក់សាំងចំនួនបួនដងក៏ដោយ។ ដូស ២ ​ដំបូង​គឺ Sinopharm និង Pfizer ២ ដូស​ចុងក្រោយ ឯរោគសញ្ញា គឺដូចជាជំងឺគ្រុនផ្តាសាយធម្មតា កម្រិតស្រាល ដែលមានការឈឺបំពង់-ក និង ក្តៅខ្លួន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តប្រជាជនថៃ ឱ្យការពារខ្លួនឱ្យបានពេញលេញ ប៉ុន្តែបាននិយាយថា ពួកគេមិនគួរខ្លាច Omicron ខ្លាំងពេកនោះទេ៕ ប្រភព ៖ The Nation Thailand

Read More

នឹកស្មានមិនដល់មែន គាស់បានពាក្យថា “អរគុណ” ថានិងបោះចោលហើយ តែបែរជាត្រូវបានលុយ១មុឺនដុល្លារវិញ គឺដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កំពង់ឆ្នាំង៖ ឈ្នះរង្វាន់ធំបំផុត $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ 19 នេះ។ អ្នកនាង នួន ស្រីល័ក្ខ បានឈ្នះរង្វាន់ $10,000។ អ្នកនាង នួន ស្រីល័ក្ខ បាននិយាយថា “វាជារង្វាន់ធំបំផុតដែលខ្ញុំបានឈ្នះក្នុងជិវិតខ្ញុំ។”អ្នកនាង នួន ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង មានអាយុ ៣២ឆ្នាំ អ្នកនាងបាននិយាយថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំ និងប្តីរបស់ខ្ញុំ បានផ្លាស់មកនៅភ្នំពេញហើយបច្ចុប្បន្នរស់នៅភ្នំពេញ ដើម្បីបើកកន្លែងលក់ចាប់ហួយ។ អ្នកនាង ស្រីល័ក្ខ បានបង្ហាញពីអារម្មណ៍រំភើបរីករាយទាំងទឹកភ្នែកថា “ខ្ញុំ និងប្តីខ្ញុំចូលចិត្តពិសា គោជល់ រាល់ថ្ងៃព្រោះវាបានជួយជំរុញឱ្យពួកយើងមានចិត្តខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីសម្រេចគោលដៅនៃក្តីសុបិនរបស់យើង។” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាងបន្ថែមទៀតថា៖ “​នៅក្នុងកំឡុងពេលលំបាកនាសម័យកូវីដ 19 នេះ ក្នុងនាមជាអ្នកលក់ចាប់ហួយមួយរូបយើងពិតជាជួបបញ្ហាច្រើនណាស់ព្រោះអ្នកទិញកាន់តែតិចទៅៗ។ យើងរកប្រាក់ចំណេញបានតិចតួចណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំ និងប្តីខ្ញុំគេងមិនលក់ស្ទើររាល់យប់ ហើយយើងតែងតែពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយធ្វើម៉េចឱ្យការលក់ដូររបស់យើងនៅតែបន្តទៅមុខបានទៀត។ ថ្ងៃមួយខ្ញុំបានគាស់ក្រវិលកំប៉ុង គោជល់ ឱ្យប្តីខ្ញុំដើម្បីជំរុញនូវការតស៊ូរបស់គាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំធ្លាប់ឮថាលេខ 8 ខ្ទង់នៅលើក្រវិលកំប៉ុង គោជល់ អាចឈ្នះរង្វាន់ធំរាល់ថ្ងៃ ដូច្នេះខ្ញុំក៏ប្រញាប់ទៅមើលក្នុង Facebook Page: Red Bull Cambodia ហើយខ្ញុំបានឃើញថាលេខ 8 ខ្ទង់របស់ខ្ញុំដូចគ្នានឹងលេខ 8 ខ្ទង់ដែលឈ្នះរង្វាន់ធំបំផុតពី គោជល់ លេខសំណាង 2021។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំស្ទើរតែមិនជឿនឹងភ្នែក ដូច្នេះទើបខ្ញុំចូលទៅកាន់ https://www.rbluckynumber.com/ ដើម្បីមើលឱ្យប្រាកដមុននឹងខ្ញុំទៅប្រាប់ប្តីខ្ញុំ ហើយខ្ញុំបានឃើញថាខ្ញុំពិតជាត្រូវរង្វាន់ធំបំផុតពីគោជល់ពិតប្រាកដមែន។ ខ្ញុំបានរត់ទៅរកប្តីខ្ញុំដោយរំភើបរីករាយដើម្បីឱ្យប្តីជួយមើលគ្នា ហើយគាត់បានបញ្ជាក់ថាយើងពិតជាឈ្នះរង្វាន់ធំបំផុត $10,000 ពីគោជល់លេខសំណាងពិតប្រាកដមែន។ យើងបានឱបគ្នាយំដោយក្តីរំភើបរីករាយបំផុត។ យើងមិននឹងស្មានដល់ទេថាយើងអាចមានសំណាងធំបែបនេះក្នុងជីវិតរបស់យើង។ គោជល់លេខសំណាង បានផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុងធ្វើឱ្យជីវិតកាន់តែសើរឡើង ហើយឥឡូវនេះយើងអាចដោះស្រាយបញ្ហាលំបាកជាច្រើននៅក្នុងពេលលំបាកសម័យកូវីដ 19 នេះ។ យើងនឹងពង្រីកការរកស៊ីរបស់យើងឱ្យកាន់តែធំ ហើយសុបិនយើងឥឡូវនេះបានក្លាយជាការពិត។” គោជល់…

Read More

រកមិត្តចឹងឯណាបាន! មកលេងផ្ទះមិត្តហើយនាំលាភសំណាងត្រូវរង្វាន់ ស្រាបៀរកម្ពុជាមកជាមួយទៀត រហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ លាភសំណាង គឺជារឿងមើលមិនឃើញ ហើយវាអាចនឹងមកតាមរយៈមនុស្សជុំវិញខ្លួនដែលយើងប្រាស្រ័យទាក់ទងតួរយ៉ាងដូចជារង្វាន់ ៤០លានរៀលពីស្រាបៀរកម្ពុជាដែលលោក ជិន ភារុម បានឈ្នះដោយសារសន្តានចិត្តស្វាគមន៍មិត្តរបស់គាត់ឱ្យបានកក់ក្តៅ និង សប្បាយរីករាយអ៊ីចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ភារុម រស់នៅស្រុកពញ្ញាឮ ខេត្តកណ្តាលប្រាប់ថា “ខ្ញុំនឹកឃើញថាពួកម៉ាកខានជួបគ្នាយូរដែរ ហើយគ្នាក៏ខំស្កាត់មកលេងដល់ផ្ទះទៀត ចឹងក៏ខំទៅរកទិញស្រាបៀរកម្ពុជាកន្លះកេស មកទទួលពួកម៉ាកអោយបានសប្បាយម្តងដឹងអីស្រាប់តែទិញប៉ះចំកំប៉ុងមានរង្វាន់គាស់មកឃើញ ៤០លានរៀលស្រែកហ៊ោរផ្អើលអ្នកជិតខាង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកគិតថា រង្វាន់នេះជាសំណាងដែលមិត្តរបស់គាត់នាំយកមកឱ្យគាត់តែម្តង ហើយប្រាក់រង្វាន់នេះនឹងជួយលោកពង្រីករបរកសិដ្ឋានចិញ្ចឹមមាន់របស់លោកអោយបានមាន់ទាកាន់តែច្រើនថែមទៀត៕ ពិសាដោយការទទួលខុសត្រូវ!

Read More

ទឹកចិត្តថ្លៃថ្លាណាស់អ្នកគ្រូ! នៅជីវិតចុងក្រោយ អ្នកគ្រូម្នាក់បានប្រកាសបង្រៀនគួរអក្សរសាស្រ្តខ្មែរ ដោយមិនគិតថវិការនោះឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្វេសប៊ុក៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ កន្លងផុតថ្មីៗមកនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍ និងស្ងើចសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លា របស់គ្រូបង្រៀនអក្សរសាស្រ្តខ្មែរមួយរូប ដែលអ្នកគ្រូបានចំណាយវេលាចុងក្រោយនៃជីវិតរបស់ខ្លួន បង្ហាត់បង្រៀនមុខវិជ្ជាអក្សរសាស្រ្តខ្មែរទៅដល់កូនខ្មែរដែលត្រូវសិក្សាជំនាញនេះ ដោយមិនគិតថវិកាសូម្បីតែមួយរៀលនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកគ្រូដែលមានទឹកចិត្តថ្លៃថ្លាបវរប្រពៃរូបនេះ មានឈ្មោះថា នូយ៉ុង សិរយា គឺជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ ដែលអ្នកគ្រូបានប្រកាសជម្រាបដល់សិស្សានុសិស្សទាំងអស់ឲ្យបានដឹងថា អ្នកគ្រូនឹងបង្រៀនគូនៅសាលា CK (ជិតមាត់ស្ទឹងខាងផ្សារតាខ្មៅថ្មី) ថ្នាក់ទី ១១ និង ថ្នាក់ ១២ ដែលសិស្សានុសិ្ស ឬ អាណាព្យបាល អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 642 752 សម្រាប់ការចូលរៀន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ចំពោះការសិក្សានោះទៀតសោក គឺអ្នកគ្រូពុំយកកម្រៃ ឬ ថវិការសម្រាប់ថ្លៃសិក្សាឡើយ ដោយអ្នកគ្រូបានធ្វើការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ខ្ញុំជម្រាបមាតាបិតា អាណាព្យាបាលនិងសិស្សានុសិស្សថា ខ្ញុំបង្រៀនគួរ តែមិនយកប្រាក់ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុគឺខ្ញុំចង់ធ្វើអ្វីម៉្យាងសម្រាប់ជីវិតចុងក្រោយឲ្យមានប្រយោជន៍ដល់សង្គម ។ មិនមែនខ្ញុំពូកែជាងគេនោះទេ ប៉ុន្តែដែលអាចចែករំលែកបានក៍ធ្វើទៅ ។មិនបានប្រាប់ភ្លាមខ្លាចប៉ះពាល់អារម្មណ៍គេ ។ ខ្ញុំចេះតែសួរខ្លួនឯងថា ចុះបរទេសខ្លះគេមកសង់សាលារៀន មន្ទីរពេទ្យ ចំណែកខ្ញុំវិញអាចធ្វើអ្វីបាន ក៏គួរតែធ្វើដែរ ។ដូចនេះ សូមមេត្តាជ្រាប ។ សូមអរគុណ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

មហាជនស្ញ.ប់ស្ញែ.ងគ្រប់គ្នា !! ព្រះតេជគុណ​មួយអង្គ សុខចិត្តលះ.បង់.ជីវិតព្រះអង្គផ្ទាល់ដោយការប.រិច្ចា.គសួ.តព្រះអង្គជូនលោកគ្រូអួន សារ៉ាត់ ប្រសិនបើ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងប្អូនប្រិយមិត្តប្រហែលបានដឹងហើយពីស្ថានជំងឺរបស់លោកគ្រូអួន​ សារ៉ាំត ដែលលោកគ្រូកំពង់សំរាកព្យាបាលនៅបន្ទីពេទ្យអស់ជាច្រើនថ្ងៃមកហើយ យ៉ាងណាមិញនៅថ្ងៃទី១៦ ខែមករាឆ្នាំ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមគណនីហ្វេសប៊ុកផេករបស់លោកគ្រូអួន សារ៉ាតដែលមានឈ្មោះថា “Ourn Sarath Page” បានបង្កោះថា៖ នាងខ្ញុំ​ ភរិយាលោកគ្រូ​អួន​ សារ៉ាត់​ សូមថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះតេជគុណ​ ដែលព្រះអង្គសុខចិត្តលះជីវិតព្រះអង្គផ្ទាល់ដោយការប.រិច្ចា.គសួ.តព្រះអង្គជូនលោកគ្រូ​ ប្រសិនបេីស្ថានភាពជំ.ងឺលោកគ្រូមិនធូរស្រាល​ ហេីយត្រូវប្រេីជម្រេីសចុងក្រោយនៃការព្យាបាលដោយការប្តូរសួត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទឹកចិត្តនៃការលះ.ប.ង់ជីវិតនេះ​ គឺពិតជាធំធេងណាស់​ គ្មានអ្វីប្រៀបផ្ទឹមឡេីយ។ នាងខ្ញុំពិតជារំភេីប​ និងដឹងគុណបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ព្រះអង្គ​ ដែលហ៊ានលះបង់ជីវិតព្រះអង្គដេីម្បីសង្គ្រោះជីវិតលោកគ្រូ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងខ្ញុំ​ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់តាមជួយថែរក្សាព្រះតេជគុណ​ អោយ​មានសុខភាពល្អបរិបូរណ៍ មានប្រាជ្ញាឈ្លាសវៃ​ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។  

Read More

បន្ទាន់! ក្រសួងប្រកាសមានអ្នកឆ្លង «អូមីក្រុង» ២៣ នាក់ មាន ១៤ នាក់ ឆ្លងក្នុងសហគមន៍…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាល នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីឆ្លងថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ២៣ នាក់ ដែលក្នុងនោះសុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ទាំងអស់ ដែលមានករណីនាំចូលចំនួន ០៩ ករណី និង ករណីក្នុងសហគមន៍ចំនួន ១៤ ករណី ដែលលទ្ធផលត្រូវបានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ តាមរយៈសេចក្តីជូនដំណឹង បានបន្ថែមថា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ១៣ នាក់ និង មិនមានករណីស្លាប់នោះទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសលម្អិតទាំងស្រុងនៅខាងក្រោមនេះ៖

Read More

គួរឲ្យបារម្មណ៍ណាស់ !! គិតត្រឹមពេលនេះ ករណីឆ្លងមេរោគកូវីដ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍រហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ កាលពីថ្មី ៗ នេះ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការ ចូលរួម គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ កូវីដ​១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី ១២ មករានេះថា រហូតមកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង ២០០ ករណីហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំនួននេះ ពិតជាបានកើនឡើងយ៉ាងឆាប់រហ័ស ត្រឹមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដែលបានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង នៃចំនួនតួលេខថ្មីនេះ។ អាស្រ័យហេតុនេះ សូម​បងប្អូនទាំងអស់គ្នា អនុវត្តវិធាន ៣ កុំ ៣ ការពារឱ្យ​បានខ្ជាប់ខ្ជួន៕ ប្រភព៖ BTV

Read More