ព្រះអើយច្រើនណាស់ !!រយៈពេល ២៤ម៉ោងឥណ្ឌា រកឃើញអ្នកឆ្លងកូវីដ-១៩ជាង «៤១២,០០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺស្លា.ប់រហូតដល់ទៅ…

(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៤១២,៦១៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៩៨២នាក់បា .ត់ ប .ង់ជីវិត។ ចំនួនករណីឆ្លង និងស្លាប់ដែលត្រូវបានប្រកាសចេញនេះ គឺសុទ្ធតែជាតួលេខខ្ពស់បំផុត ដែលឥណ្ឌាទើបជួបប្រទះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,០៧០,៨៥២ករណី ក្នុងនោះមានអ្នកស្លា . ប់សរុប ២៣០,១៥១នាក់ និងជាសះស្បើយឡើងវិញ ១៧.២៧លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៥៧លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 ដែលបាននិងកំពុងបោកបក់នោះ ប្រទេសឥណ្ឌាពេលនេះបានទទួលជំនួយពីបរទេស ជាពិសេសគឺអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យសរុបជាង ៣,០០០តោនរួចទៅហើយ។ បន្ថែមពីនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ ក៏បានប្រកាសពីការគាំទ្រសំណើរបស់ឥណ្ឌា សម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថានឹងចរចាពីបញ្ហានេះ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ៕

Read More

ខ្លោចផ្សាណាស់! សាកសពអ្នកកូវីដនៅឥណ្ឌា ដាក់តម្រៀបជួរគ្នា រង់ចាំយកទៅបូជា…

នៅ​ពេល​ថ្មី​ៗ​នេះ ពិភពលោក​នាំ​គ្នា​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ចំពោះ​ប្រទេស​ឥណ្ឌា ដែល​កំពុង​តែ​ទទួល​រង​ការ​រាតត្បាត​ធ្ងន់ធ្ងរ​ពី​វីរុស​កូវីដ-១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​នៅ​តែ​បន្ត​ឡើង​ជា​គំហុក​រៀង​រាល់​ថ្ងៃ ស្រប​ពេល​មន្ទីរពេទ្យ​ប្រឈម​ខ្លាំង​ការ​អស់​កន្លែង​ព្យាបាល ខ្វះខាត​ថ្នាំ​សង្កូវ និង ​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម ។ ងាក​មក​អ្នក​ជំងឺ​ដែល​ស្លាប់​វិញ ក៏​កើន​ឡើង​ខ្លាំងក្លា​ដែរ រហូត​ត្រូវ​ធ្វើ​ការ​បូជា​រួម​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វី​ដែល​កាន់​តែ​សង្វេគ​ថែម​ទៀត​នោះ ទិដ្ឋភាព​នៃ​កន្លែង​បូជា​សព បង្ហាញ​ពី​សព​តម្រៀប​ជួរ​គ្នា រង់ចាំ​ដាក់​បូជា ដែល​មើល​ទៅ​ខ្លោច​ផ្សា​ខ្លាំង​បំផុត ៕

Read More

ព្រះអើយ​ច្រើនណាស់​ ! ថ្ងៃនេះ ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រមាណ ៣២៣,១៤៤នាក់ទៀត….

(ញូដេលី)៖ នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រមាណ ៣២៣,១៤៤នាក់ទៀត។ ទោះបីជាចំនួននេះ ហាក់ទាបជាងថ្ងៃចន្ទម្សិលមិញបន្តិចមែន ប៉ុន្តែការរកឃើញអ្នកឆ្លងលើស ៣០០,០០០នាក់ក្នុងមួយថ្ងៃបែបនេះ បានកើតមានឡើង ០៦ថ្ងៃជាប់ៗគ្នាមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីលើចំនួនករណីឆ្លងថ្មីៗ នៅតែបន្តកើនឡើងយ៉ាងគំហុកនោះ ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត ក្នុងមួយថ្ងៃៗក៏កំពុងកើនឡើងផងដែរ ដោយគិតត្រឹម ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺចំនួន ២,៧៧១នាក់ទៀតបានស្លាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយការបូកសរុបទិន្នន័យថ្មីៗ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១៧.៦២លានករណី ក្នុងនោះមានអ្នកស្លាប់សរុបជិត ១៩៨,០០០នាក់ និងជាសះស្បើយវិញ ១៤.៥៤លាននាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាបែបនេះក្តី អ្នកជំនាញជាច្រើននៅឥណ្ឌាបានអះអាងថា ចំនួនអ្នកឆ្លងជាក់ស្តែង អាចនឹងមានច្រើនជាងនេះ ព្រោះការធ្លាក់ចុះតួលេខ ដែលត្រូវបានប្រកាសចេញនៅថ្ងៃនេះ បើធៀបនឹងថ្ងៃចន្ទម្សិលមិញ គឺដោយសារតែយុទ្ធនាការធ្វើតេស្ត មានការធ្លាក់ចុះខ្លាំងប៉ុណ្ណោះ មិនមែនបណ្តាលមកពីការឆ្លងរាតត្បាត COVID-19 មានសភាពថមថយវិញនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ចំពោះមុខការឆ្លងរាតត្បាត COVID-19 ដ៏អាក្រក់បំផុត នៅលើសកលលោកនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា អាមេរិកនឹងជួយឥណ្ឌាបន្ថែមទៀត។ ដោយឡែកអាល្លឺម៉ង់ កាណាដា និងអង់គ្លេសបានសម្រេចចិត្តជួយឥណ្ឌារួចទៅហើយ តាមរយៈការបញ្ជូនឧស្ម័នអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យចាំបាច់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីខាងលើនេះ ប្រទេសបារាំងទើបបានប្រកាសថា ខ្លួននឹងដឹកឧបករណ៍ផលិតអុកស៊ីសែន និងធុងស្តុកអុកស៊ីសែនធំៗ ទៅកាន់ឥណ្ឌា ស្របពេលដែលក្រុមមន្ត្រីអង្គការសុខភាពពិភពលោក (WHO) រាប់ពាន់នាក់បាននិងកំពុងរៀបចំ ប្រតិបត្តិការជួយសង្គ្រោះឥណ្ឌា ទៅកាន់គោលដៅសំខាន់ៗ៕

Read More

វិធានការក្តៅ ! ថៃព្រមានផាកពិន័យពលរដ្ឋដែលមិនពាក់ម៉ាស់ជាប្រាក់ ១២៧ ដុល្លារ ក្រោយចំនួនអ្នកឆ្លងកូវីដ ១៩ ថ្មីកើនឡើងយ៉ាងគំហុក

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានរាយការណ៍ថា អាជ្ញាធរថៃបានម្រេចអនុវត្តនូវវិធានការផាកពិន័យចំពោះពលរដ្ឋណាដែលមិនបានពាក់ម៉ាស់ពេលធ្វើដំណើរចេញក្រៅយ៉ាងតឹងរឹងបំផុតនៅក្នុងខេត្តចំនួន ៣១ ដែលកំពុងតែមានការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិធានការមួយនេះត្រូវបានដាក់ចេញជាបន្ទាន់ បន្ទាប់ពីថ្ងៃម្សិលមិញនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីរហូតដល់ជាង ២ ០០០ នាក់ ខណៈតួលេខអ្នកឆ្លងសរុបបានកើនលើសពី ៥០ ០០០ នាក់ហើយ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ ជាសកលមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈវិធានការថ្មីនេះគឺពលរដ្ឋណាមិនបានពាក់ម៉ាស់ពេលចេញក្រៅផ្ទះនឹងត្រូវផាកពិន័យជាប្រាក់រហូតចំនួន ៤ ០០០ បាត (១២៧ ដុល្លារអាមេរិក) ឬអាចព្រឈមនឹងការទទួលទោសតាមផ្លូវច្បាប់ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខេត្តចំនួន ៣១​ ដែលនឹងត្រូវអនុវត្តវិធានការនេះជាកំហិតនោះរួមមានខេត្ត Chiang RaiPhetchabun, Sukhothai, Tak, Uttaradit, Chaiyaphum, Maha Sarakham, Mukdahan, Nong Khai, Si Sa Ket, Surin, Ubon Ratchathani, Udon ThaniYasothon, Ang Thong, Ayutthaya, Kanchanaburi, Phetchaburi, Prachin, Buri, Rayong, Samut Sakhon, Suphan Buri, Narathiwat, Pattani, Phangnga, Phatthalung, Phuket, Ranong, Satun, Surat Thani និងខេត្តTrang៕

Read More

ច្រើនបំផុត ! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង «២,០០០នាក់ក្នុង១ថ្ងៃ» ដែលជាតួលេខខ្ពស់បំផុតគួរអោយបារម្ភ….

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ CCSA បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា អ្នកឆ្លងជំងឺនេះរហូតដល់ ២,០៧០នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ០៤នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ហើយនេះគឺជាចំនួនអ្នកឆ្លងដ៏អាក្រក់ថ្មីមួយទៀត ដែលប្រទេសអាស៊ានមួយនេះទើបជួបប្រទះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នារសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗទាំង ២,០៧០នោះ ០៨នាក់ជាករណីនាំចូល, ៧៤០នាក់នៅទីក្រុងបាងកក, ២៣៧នាក់នៅខេត្តឈៀងម៉ៃ, ១២៥នាក់នៅខេត្តឈុនបុរី និង ៧៩នាក់នៅខេត្តសាមុតប្រាកាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយការបូកសរុបទិន្នន័យថ្មីៗនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសថៃកើនដល់ ៥០,១៨៣ករណី ក្នុងនោះមានអ្នកស្លាប់ ១២១នាក់ និងជាសះស្បើយវិញ ៣០,១៨៩នាក់ ខណៈអ្នកជំងឺជិត ២០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីដើមសប្តាហ៍នេះ បានសម្រេចចិត្តមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីឡើយ ព្រោះតែលោកចង់ស្ថិតនៅក្នុងប្រទេសថៃ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ដែលកំពុងវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមថ្ងៃសុក្រនេះ ថៃបានចាក់វ៉ាក់សាំងសរុប ៩៦៤,៨២៥ដូសហើយជូនប្រជាជន៕

Read More

ផ្ទុះកូវីដ-១៩ដល់-កពេក ពេលនេះ យកវត្តមួយធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺ ហើយនៅ….

ប្រទេសថៃ ៖​​ ដោយសាតែស្ថានភាពកូវីដ-១៩ នៅប្រទេសថៃកំពុងតែរីករាលដាលខ្លាំង ទើបត្រូវការមន្ទីរពេទ្យច្រើនដើម្បីដាក់ព្យាបាលអ្នកជំងឺ ។ អ្នកជំងឺដែលមានជំងឺប្រចាំកាយ មនុស្សចាស់ អ្នកឈឺធ្ងន់ និង ក្មេង អាចប្រឈមមុខនឹងគ្រោះថ្នាក់ ទើបតម្រូវឱ្យពួកគេព្យាបាលនៅតាមមន្ទីរពេទ្យដែលមានឧបករណ៍គ្រប់គ្រាន់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះអ្នកជំងឺមិនមានបញ្ចេញអាការ ឬ មិនសូវធ្ងន់ធ្ងរ ខាងមន្ទីរពេទ្យតម្រូវឱ្យសម្រាកព្យាបាលនៅតាមសណ្ឋាគារ និង មន្ទីរពេទ្យដែលរដ្ឋរៀបចំទុកឱ្យ ហើយភាគច្រើននៃអ្នកជំងឺគឺមិនសូវធ្ងន់ និង មិនបញ្ចេញអាការទើបត្រូវការកន្លែងបន្ថែមទៀតដើម្បីដាក់អ្នកជំងឺទាំងនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយហេតុនេះបណ្ដាខេត្តនានាបានរៀបចំដូចជាសាលប្រជុំ ពហុកីឡដ្ឋាន អាគារ សណ្ឋាគារ និង កន្លែងផ្សេងៗទៀតដើម្បីធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺដែលមិនធ្ងន់ធ្ងរ ប៉ុន្តែនៅលើកោះ Pha Ngan ខេត្ត Surat Thani ប្រទេសថៃដែលជាកោះតូចមួយ នៅជិតកោះ Samui ហើយចាប់ផ្ដើមមានអ្នកជំងឺកូវីដ-១៩ ជាច្រើននាក់នឹងកំពុងខ្វះខាតមន្ទីរពេទ្យ ទើបចៅអធិការវត្ត Amphawan សម្រេចចិត្តផ្លាស់ប្ដូរវត្តទៅជាមន្ទីរពេទ្យដើម្បីដាក់អ្នកជំងឺ ៕

Read More

អបអរសាទរផង ! ចាប់ពីថ្ងៃនេះ ប្រជាជនអ៊ីស្រាអែល មិនបាច់ពាក់ម៉ាសទៀតទេ ក្រោយចាក់វ៉ាក់សាំងក្រុមហ៊ុន១នេះជោគជ័យ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន france24កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ចាប់ពីថ្ងៃ អាទិត្យ ទី ១៨ ខែមេសា ឆ្នាំ២០២១នេះទៅ ប្រជាជននៃប្រទេសអ៊ីស្រាអែល អាចចេញទៅទីសាធារណៈបានដោយមិនចាំបាច់ពាក់ម៉ាស់ទៀតនោះទេ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពដដែលបាឱ្យដឹងទៀតថា មូលហេតុដែលអ៊ីស្រាអែលអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចមិនពាក់ម៉ាស់ក្នុងទីសាធារណៈដូច្នេះ គឺដោយសារតែក្រោយពេលដែលអ៊ីស្រាអែលជោគជ័យទៅលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនPfizer-BioNTech។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជនទូទាំងប្រទេសរួចមក ឃើញថាអត្រានៃការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសអ៊ីសា្រអែល មានការធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុត ដោយមួយថ្ងៃធ្លាប់មានករណីឆ្លងរាប់ពាន់នាក់ ធ្លាក់មកនៅត្រឹមតែ៣៤នាក់ប៉ុណ្ណោះគិតត្រឹមថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១។ ហេតុនេះអ៊ីស្រាអែលអាចសម្រួលនូវការរឹតត្បិតមួយចំនួនបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ ក្រៅពីការអនុញ្ញាឱ្យប្រជាជនរបស់ខ្លួនមិនចាំបាច់ពាក់ម៉ាស់នៅទីសាធារណៈ ចាប់ពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ អ៊ីស្រាអែល​បាន​ប្រកាស​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរបរទេស​ដែល​ចាក់វ៉ាក់សាំងរួច អាចចូលមកលេងប្រទេសខ្លួន ដោយមិនចាំបាច់​ធ្វើចត្តាឡីស័កថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរជម្រាបផងដែរថា អ៊ីស្រាអែលបានជ្រើសរើសយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិកសហការជាមួយអាល្លឺម៉ង់​ Pfizer-BioNTechយកមកចាក់​ឱ្យប្រជាជនរបស់ខ្លួនប្រមាន ៩,៣លាននាក់។ ហើយបើគិតមកទល់នឹងពេលនេះ ប្រជាជនអីស្រាអែលសរុបដែលបានបញ្ចប់ការចាក់វ៉ាក់សាំង ២ដូស មានចំនួន ៥៤,៩% ហើយចំណែកឯប្រជាជនចំនួន ៤៥,១% ផ្សេងទៀត បានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ និងត្រៀមចាក់វ៉ាក់សាំងដូសទី២នាពេលខាងមុខនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ បើគិតមកទល់នឹងពេលនេះ ករណីឆ្លងកូវីដ១៩ ក្នុងប្រទេសអ៊ីស្រាអែលសរុបមានចំនួន ៨៣៦,៩២៦ករណី ក្នុងនោះ អ្នកជាសះស្បើយពីជំងឺមានចំនួន ៨២៨,០៥២នាក់ អ្នកកំពុងព្យាបាលមានចំនួន ២,៥៤០នាក់ និងអ្នកស្លាប់ចំនួន ៦,៣៣៤នាក់៕ ប្រភព៖business-cambodia

Read More

អស្ចារ្យណាស់! អ្នកឆ្លងកូវីដ១៩ខូចសួតធ្ងន់ធ្ងរនៅជប៉ុន ពេលនេះត្រូវបានវះកាត់ ប្ដូរសួតជោគជ័យហើយ

បច្ចុប្បន្ននេះជំងឺកូវីដ១៩ បានរីករាលដាលស្ទើរតែពាសពេញពិភពលោកទៅហើយ។ ជំងឺនេះបានបណ្ដាលឱ្យមនុស្សជាច្រើនលាននាក់នៅជុំវិញពិភពលោកបានឆ្លង កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្វីដែលកាន់តែតក់ស្លុតនោះ ពេលនេះចំនួនអ្នកស្លាប់ក៏កំពុងតែមានកើនឡើងដូចគ្នាដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកដែលបានឆ្លងជំងឺដ៏កាចសាហាវនេះ សុទ្ធតែទទួលរងការខូចសួតធ្ងន់ធ្ងរ ព្រោះជំងឺនេះ វានឹងបំផ្លាញសួតរបស់អ្នកជំងឺបន្តិចម្ដងៗ រហូតដល់អ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ ដោយមើលឃើញពីការខូចសួតរបស់អ្នកជំងឺកូវីដ១៩ខ្លាំងពេកនោះ ទើបប្រទេសជប៉ុនបានរកឃើញមធ្យោបាយមួយ គឺផ្លាស់ប្ដូរសួតរបស់អ្នកជំងឺកូវីដ១៩ចេញតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រភពរបស់សារព័ត៌មាន CNN បានឱ្យដឹងថា​ ស្ត្រីជនជាតិជប៉ុនម្នាក់បានទទួលរងការខូចខាតសួតរបស់នាងយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពេលនេះក្រុមគ្រូពេទ្យរបស់ប្រទេសជប៉ុនបានធ្វើការវះកាត់ប្ដូរសួតដោយជោគជ័យហើយ នេះគឺជាការបរិច្ចាគសួតពីមនុស្សរស់ទៅឱ្យអ្នកជំងឺកូវីដ១៩ផ្ទាល់តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកដែរបានបរិច្ចាគសួតឱ្យស្ត្រីរូបនេះ គឺជាស្វាមីនិងកូនរបស់នាង ដោយត្រូវកាត់យកចំណែកណាមួយនៃសួតរបស់អ្នកបរិច្ចាគទៅឱ្យអ្នកដែលខូចខាតសួតដោយសារជំងឺកួវីដ១៩។ មកទល់ពេលនេះពួកគេកំពុងទទួលបានមើលថែយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ចំណែកអ្នកស្ត្រីម្នាក់ដែលបានផ្លាស់ប្ដូរសួតរួច ក៏សង្ឃឹមថាខ្លួននាងនឹងបានចេញចេញពីមន្ទីរពេទ្យនៅពីរខែក្រោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមប្រសាសន៍របស់គ្រូពេទ្យដែលប្រចាំការនៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានឱ្យដឹងថា ការវះកាត់ប្ដូរសួតនេះគឺជាក្ដីសង្ឃឹមចុងក្រោយតែមួយគត់របស់អ្នកជំងឺកូវីដ១៩ ដែលបានខូចខាតសួតធ្ងន់ធ្ងរ។ សម្រាប់ការវះកាត់ប្ដូរសួតនេះ តើបងប្អូនយល់យ៉ាងណាដែរ សូមជួយបញ្ចេញជាមតិដើម្បីឱ្យពួកយើងបានដឹងផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ការផ្លាស់ប្ដូរសួតនេះជាជោគជ័យមួយនៃវេជ្ជសាស្ត្ររបស់ប្រទេសជប៉ុនប៉ុណ្ណោះ ហើយគេក៏មិនទាន់ដឹងថាវាជាដំណោះស្រាយសម្រាប់សង្គ្រោះអ្នកកើតកូវីដ១៩ បាន១០០%នៅឡើងដែរ ព្រោះថាការផ្លាស់ប្ដួរសួតនេះ គឺត្រូវចំណាយលុយអស់ច្រើន ហើយមិនមែនចេះតែមានសួតដើម្បីប្ដូរគ្រប់គ្នាដែរ ដូច្នេះហើយយើងត្រួវចេះការពារខ្លួនកុំឱ្យការឆ្លងជំងឺនេះចូលមកក្នុងខ្លួនរបស់យើងអី ព្រោះវានឹងបំផ្លាញសួតរបស់យើងធ្ងន់ធ្ងរណាស់។ ប្រភព: business-cambodia

Read More

កាន់តែកើនហើយ! ថៃផ្ទុះខ្លាំង ហក់ឡើងថ្ងៃនេះ ៧៨៩ ករណី និង ស្លាប់ ១ នាក់ បន្ថែម..

ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ទើបតែស្ងាត់បានមួយរយៈធំ ពេលនេះប្រទេសថៃស្រាប់តែផ្ទុះសាជាថ្មី ដែលធ្វើឱ្យចំនួនអ្នកឆ្លងឡើងរហូតទៅ ៣១៦៥៨ នាក់ឯណោះ គិតមកដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ នេះ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលប្រទេសថៃ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសថា ថ្ងៃនេះប្រទេសថៃរកឃើញអ្នកឆ្លងចំនួន ៧៨៩ នាក់បន្ថែមទៀតហើយ ដោយនៅក្នុងនោះមានករណីអ្នកជាសះស្បើយឡើងសរុប ២៨១៦១ នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៤០០ នាក់ និង មានករណីអ្នកស្លាប់ឡើងកើនដល់ ៩៧ នាក់ហើយ (ស្លាប់ម្នាក់ថ្ងៃនេះ) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលថៃ ការឆ្លងលើកនេះ គឺមានការឆ្លងខ្លាំងជារាល់ដង ដែលវាជាក្ដីកង្វល់មួយយ៉ាងធំសម្រាប់រដ្ឋាភិបាលក្នុងការទប់ស្កាត់ ៕

Read More

អ្នកនៅថៃប្រយ័ត្នផង ! ផ្ទុះខ្លាំងណាស់នៅថៃ ថ្ងៃនេះរកឃើញអ្នកឆ្លងរហូតដល់ ៥៥៩ នាក់ ស្លាប់ម្នាក់

ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ទើបតែស្ងាត់បានមួយរយៈធំ ពេលនេះប្រទេសថៃស្រាប់តែផ្ទុះសាជាថ្មី ដែលធ្វើឱ្យចំនួនអ្នកឆ្លងឡើងរហូតទៅ ៣០៨៦៩ នាក់ឯណោះ គិតមកដល់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលប្រទេសថៃ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសថា ថ្ងៃនេះប្រទេសថៃរកឃើញអ្នកឆ្លងចំនួន ៥៥៩ នាក់បន្ថែមទៀតហើយ ដោយនៅក្នុងនោះមានករណីអ្នកជាសះស្បើយឡើងសរុប ២៨១២៨ នាក់ និង មានករណីអ្នកស្លាប់ឡើងកើនដល់ ៩៦ នាក់ហើយ (ស្លាប់ម្នាក់ថ្ងៃនេះ) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលថៃ ការឆ្លងលើកនេះ គឺមានការឆ្លងខ្លាំងជារាល់ដង ដែលវាជាក្ដីកង្វល់មួយយ៉ាងធំសម្រាប់រដ្ឋាភិបាលក្នុងការទប់ស្កាត់ ៕

Read More