គួរយល់ដឹង​ ! ទម្លាប់ខាំក្រចកដៃ បង្ហាញថា អ្នកកំពុងស្ថិតក្នុងស្ថានភាព ៥ យ៉ាងនេះ

សកម្មភាព នៅវ័យកុមាររបស់មនុស្ស គឺនិយមខាំក្រចកខ្លាំងណាស់ ដែលជាទូទៅ គេឃើញថា ក្នុងចំណោមមនុស្ស ១០នាក់ មាន ០៨ នាក់ហើយដែលចូលចិត្តខាំក្រចករបស់ខ្លួន ។ ទន្ទឹមនឹងនោះ អ្នកដែលមានទម្លាប់នេះតាំងពីក្មេង បានបន្តក្លាយទៅជាទម្លាប់ រហូតដល់ធំដឹងក្ដី ហើយត្រូវបានមនុស្សជាច្រើន វាយតម្លៃថាវាគឺជា ទម្លាប់អាក្រក់ ។ ប៉ុន្តៃបើតាមការពិតទៅ អាកប្បកិរិយា ខាំក្រចកនេះ គឺបង្ហាញការពិតគួរឱ្យចាប់អារម្មណ៍មួយ ដែលតាមរយៈ គេហទំព័រ Bright Side បានធ្វើការស្រាវជ្រាវឱ្យដឹងថា ទម្លាប់ខាំក្រចកជាញឹកញាប់ អាចបង្ហាញពីបុគ្គលិកលក្ខណៈ ០៥ យ៉ាងរបស់អ្នក ដែលមានដូចជា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. អ្នកអាចជាមនុស្សល្អឥតខ្ចោះម្នាក់ អ្នកនិយមខាំក្រចកខ្លួនឯង ភាគច្រើនជាមនុស្សដែលធ្វើការងារបានច្រើនមុខ និងទទួលបានស្នាដៃខ្ពស់ទៀតផង ។ យោងតាមការសិក្សាមួយ បានឱ្យដឹងថា ក្នុងចំណោមមនុស្សមួយក្រុម យ៉ាងហោចណាស់ មានមនុស្សពាក់កណ្ដាលហើយ ដែលតែងតែខាំក្រចករបស់គេ ។ ក្នុងនោះគេកត់សម្គាល់ឃើញថា អ្នកដែលចូលចិត្តខាំក្រចកនោះ ជាប្រភេទមនុស្សអស្ចារ្យ ជាទូទៅតែងតែឧស្សាហ៍នឹងការងារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. អ្នកជាបុគ្គលឆ្លាតជាងអ្វីដែលអ្នកបានគិត អ្នកដែលខាំក្រចក ភាគច្រើនជាប្រភេទមនុស្ស ដែលមានគោលដៅ និងបំពេញភារកិច្ចក្នុងល្បឿនលឿនខុសពីមនុស្សធម្មតា ។ ក្នុងនោះបានឱ្យដឹងថា ពួកគេច្រើន មានទំនោរខាំក្រចករបស់ពួកគេ ក្នុងកំឡុងពេលនៃការផ្តោតអារម្មណ៍ខ្លាំង នៅពេលដែលពួកគេកំពុងព្យាយាមដោះស្រាយបញ្ហា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. អ្នកអាចជាមនុស្សមិនចេះអត់ធ្មត់ ភាពធុញទ្រាន់ និង ការមិនសប្បាយចិត្ត អាចបង្ហាញឱ្យឃើញតាមរយៈការខាំក្រចក ។ នៅពេលវាក្លាយជាទំលាប់ វានឹងធ្វើឱ្យអ្នក លេចចេញនូវអាកប្បកិរិយាខាំក្រចកបែបនេះ ក្នុងកំឡុងពេលដែលអ្នកមានអារម្មណ៍ថាធុញទ្រាន់ ឬកំពុងតែអន្ទះសាររង់ចាំអ្វីមួយ ដែលនេះបង្ហាញឱ្យឃើញថា អ្នកពុំមានភាពអត់ធ្មត់ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤. អ្នកកំពុងតែមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ពេលខ្លះ ការខាំក្រចករបស់អ្នក អាចជាទម្លាប់ កើតឡើងពីភាពភ័យខ្លាច…

Read More