កុំចេះតែហ៊ាន !! សម្ដេច ហ៊ុន សែន សម្រេចដកតំណែងលោក ឌុច សុវណ្ណារី ក្រោយបង្ហោះសារផ្ចាញ់ផ្ចាលសពមន្ត្រីជាន់ខ្ពស់មួយរូប…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការ សម្រេចដកតំណែងលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ក្រោយពីលោកបានបង្ហោះសារដៀមដាមចំពោះសពឯកឧត្ដម ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឋានៈស្មើរដ្ឋលេខាធិការ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ១១ៈ០០ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា៖ «ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ​ ម៉ែន សំអន​ ចំពោះមរណភាព បង​ ហុង ថែម​ ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ​ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ។ខ្ញុំមិនអាចទុក​ លោក​ ឌុច សុវណ្ណារី​ អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ​ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌» ៕

Read More

កូនខ្មែរអស្ចារ្យមែន​ !! នេះបានហៅថាទំពាំងល្អ កូនខ្មែរ ២រូប សង្ហាៗហើយពូកែទៀត នៅក្មេងៗសោះអាចបញ្ចប់ថ្នាក់សិក្សា នុយក្លេអ៊ែរ ពីប្រទេស រុស្ស៉ី បានដោយជោគជ័យ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការបញ្ជាក់របស់សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា និស្សិតខ្មែរ ២ រូបបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល ពីប្រទេសរុស្ស៉ីប្រកបដោយជោគជ័យ។ នេះបើតាមប្រភពពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៉ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St.Petersburg Polytechnic University ទីក្រុង St.Petersburg សហព័ន្ធរុស្ស៉ី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា អ្នកទាំងពីរជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ៕ប្រភព៖Sabay News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងប្អូនចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖

Read More

ញាក់សាច់ !! ធ្លាប់ឃើញកាន់តែក្បាលមៃក្រូធ្វើពិធីការិនី ស្រាប់តែ ឌីជេ ណាណា បញ្ចេញក្បាច់រាំម្ដង ផ្អើលអ្នកគាំទ្រ…(វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង សុវ៉ាតនា ហៅថា ឌីជេ ណាណា ដែលជាពិធីការិនីមួយរូបដ៏មានប្រជាប្រិយភាព មានភាពលេចធ្លោខ្លាំងក្នុងបណ្ដាញសង្គម ជាពិធីការិនីពោរពេញទៅដោយវោហារស័ព្ទចាក់ទឹកមិនលេច តែងតែផ្តល់នូវចំណេះដឹង ក៏ដូចជាការលើកទឹកចិត្តដល់ស្ត្រី និង យុវវ័យនៅលើបណ្ដាញសង្គម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺចាប់តាំងពី ឌីជេ ណាណា មានឈ្មោះល្បីល្បាញមក ធ្លាប់តែឃើញអ្នកនាងកាន់ក្បាលមៃក្រូធ្វើជាពិធីការិនីក្នុងកម្មវិធីផ្សេងៗ ដោយឡែកថ្មីៗនេះ ស្រាប់តែធ្លាយវីដេអូខ្លីមួយ ដែលបានឃើញអ្នកនាងបញ្ចេញនូវក្បាច់រាំយ៉ាងរស់រវើកគួរឱ្យចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលមែនទែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងវីដេអូខ្លីនេះ ក៏បានភ្ជាប់ជាមួយសារមួយដែល ឌីជេ ណាណា បានសរសេររៀបរាប់លាយឡំជាមួយនឹងភាពលេងសើចថា «ប៉ាអូនវីន ធ្វើស៊ីសាហាវ…និយាយមែន គ្មាននរណាសាំជាងប្ដីខ្ញុំទេ! ប្រពន្ធចូលចិត្ត Hip Hop ប្តីបុរាណចំ ចេញទៅជាអ៊ីចឹងទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទចម្រៀងដែលខ្ញុំស្ដាប់ក្នុងត្រចៀកពេលហាត់ប្រាណ និង បទចម្រៀងដែលប្ដីបញ្ចូលសំឡេង ខុសគ្នាដាច់ស្រឡះ ។ ហួសចិត្តពេក បង្ហោះឲ្យប្រិយមិត្តបានសើចដែរតែម្តងទៅ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូខ្លីរបស់ ឌីជេ ណាណា នេះ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន ដោយចូលទៅខមមិនគ្រប់ៗគ្នា ដែលអ្នកខ្លះថា «ជាលើកទី ១ ហើយ ដែលបានឃើញ ឌីជេ ណាណា រាំ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីឯអ្នកខ្លះទៀតថា «ទើបដឹងថ្ងៃនេះទេលោកព្រះ មើលពីក្រៅមិនដឹងថា ណាណា ចូលចិត្តអ៊ីចឹងដែរសោះ រឹតតែត្រូវចិត្តចែហើយ» ៕ប្រភព៖popular

Read More

ពិតជាមានចិត្តបុណ្យមែន !! ស្អាតហើយចិត្តល្អទៀត ម្ចាស់ហាងមួយកន្លែងនៅភ្នំពេញ ដាក់គ្រឿ .ងទេ .សគ្រប់មុខទាំងធ្នើៗ ទុកឱ្យអ្នកខ្វះខាតទៅយកដោយឥតគិតថ្លៃ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចបងប្អូនបានដឹងហើយប្រទេសកំពុងតែជួបវិបត្តិកូវីថ១៩ ​ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋមួយចំនួនគ្នានការងារធ្វើ បាត់បង់ប្រាក់ចំណូល អ្នកខ្លះរកមិនបានហូបចុកមិនគ្រប់គ្រាន់ជាហេតុធ្វើអោយពួកគេមានការលំបាកយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញពិតជារឿងមួយ ដ៏ស្ងើចសរសើរខ្លាំងណាស់ ចំពោះតាមរយៈរូបភាពបង្ហោះនៅលើបណ្តាញសង្គមដោយគណនីហ្វេសប៊ុកមួយមានឈ្មោះ Vivi Do បានបង្ហាញឱ្យឃើញ​អំពីការចែកស្បៀងអាហារហូបចុក ដល់អ្នកដែលកំពុងខ្វះខាត ក្នុងសម័យកាលកូវីដនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនឹងនេះដែរគឺការជួយ ដូចជា អង្ករ មី ត្រីខ ទឹកត្រី ដែលជាតម្រូវការចាំបាច់ក្នុងការបំពេញភាពឃា្ល.នរបស់ក្រពះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកខាងលើ ចំពោះទីតាំងចែក គឺនៅ An Cha សាខាបឹងកេងកង (ក្បែរផ្សារទំនើប ថៃ ហួត) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដូច្នេះសូមបងប្អូនដែលកំពុងជួបប្រទះការខ្វះខាត អាចទៅយកនៅទីតាំងខាងលើបាន ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៣រសៀល ដល់ ម៉ោង ៥ល្ងាច៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា ស្ងាត់ៗ អតីតពិធីការិនី ឈិន ច័ន្ទធារី ក្លាយជាលោកជំទាវបាត់ និងជាម្ចាស់ម្រោងធំៗជាច្រើនទៀត ក្រោយប៉ះស្នេហ៍ឧកញ៉ាសង្ហា កាន់ជំនួញពេញដៃ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជឿជាក់មហាជនពិតជាបានជ្រាបហើយថា អតីតតារាចម្រៀង និង ពិធីការិនី ឈិន សុធារី បានរកឃើញអ្នកស្អំបេះដូងថ្មីជាបុរសរូបសង្ហា មានងារជាឧកញ៉ា ហើយថែមទាំងជាអ្នកជំនួញថែមទៀត តែថ្មីៗកន្លងទៅនេះ ឈិន សុធារី បានព្រលយថា យើងអស់កម្មជាមួយគ្នាត្រឹមនេះ ធ្វើឱ្យមិត្តភក្តិមានការងឿងឆ្ងល់ជាខ្លាំង ហើយខ្លះសង្ស័យថាគូស្នេហ៍ទើបចាប់ផ្តើមនោះ អាចឈានដល់ផ្លូវបែកបាក់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះ មន្ទិលសង្ស័យខាងលើ ក៏បានបាត់រលុបទៅ បន្ទាប់ពីអតីតតារាចម្រៀង ឈិន សុធារី បានដឹកដៃគូស្នេហ៍ជាឧកញ៉ារូបនោះ ទៅធ្វើការបើកសម្ពោធលក់គម្រោងផ្ទះល្វែងប្រមាណជា ៤០០ ល្វែងជាមួយគ្នា ។ នេះបើតាមការបង្ហោះនៅលើផេកសិល្បករកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សកម្មភាព និង រូបភាពទាំងនោះដែរ បានធ្វើឱ្យមិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន បាននឹកសរសើរដល់តារាស្រីរូបនេះ ដែលទីបំផុតអ្នកនាងបានរកស្នេហ៍ថ្មីឃើញ ជាបុរសវ័យកណ្តាលម្នាក់មានទាំងព្រម មិនថាទ្រព្យធន ឋានៈ ឬ រូបសម្បត្តិឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសក្រោយពីសាងស្នេហ៍ថ្មីយ៉ាងផ្អែមល្ហែមហើយនោះ អ្នកនាង ឈិន សុធារី ក៏បានក្លាយជាជំទាវ ក្តោបនូវមុខជំនួញមួយចំនួននៅក្នុងដៃ រួមនឹងជំនួញអចលនៈទ្រព្យទៀតផង ៕

Read More

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨៨៩នាក់ និងមានអ្នកស្លា.ប់២៧នាក់ខណៈជាសះស្បើយចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៨៩នាក់ ខណៈអ្នកជំងឺ៨៤៩នាក់ជាសះស្បើយ។និងមានអ្នកស្លា. ប់២៧នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៥,៥០០នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៧,០២៧នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងស្លា .ប់សរុបចំនួន ១០៥២នាក់៕

Read More

គាំទ្រពេញទំហឹង ! សម្តេចហ៊ុន សែន តែងតាំងអតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ជាទីប្រឹក្សាក្រសួងអប់រំ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខេត្តសៀមរាប៖ ដូចប្រិយមិត្តជ្រាបហើយ លោក ពឹង គឹមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ នៅខេត្តសៀមរាប ដែលបានដឹកនាំសាលាមួយនេះ រហូតក្លាយជាសាលាគំរូប្រចាំប្រទេស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីលោកពឹង គឹមឆេន អស់មានពេលវេលាសម្រាប់ដឹកសាលាគំរូនោះតទៅទៀត ព្រោះដល់អាយុចូលនិវត្តន៍ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យតែងតាំងអតីតលោកនាយកឆ្នើមរូបនេះ ជាជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាល ដែលចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានសម្រេច៖ មាត្រា១ ..តែងតាំងលោក ពឹង គឹមឆេន ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនរួចមានចែងក្នុងមាត្រាខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេតទៅ៕ប្រភព៖ KBN News

Read More

ប្លែកអារម្មណ៍ !! ពេជ្រ សូលីកាយកបទដ៏ល្បីកាលពី១១ឆ្នាំមុនរបស់នីកូមកច្រៀងឡើងវិញ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជឿជាក់ថាមានប្រិយមិត្តអ្នកអានខ្លះប្រហែលជានៅតែបើកស្ដាប់ទេមើលទៅនៅបទចម្រៀងដ៏ល្បីល្បាញបំផុតកាលពីជាង១១ឆ្នាំមុនដែលសាងកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងនីកូ និងពេជ្រ សូលីកាអោយល្បីរហូតមកដល់សព្វថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបីជាអស់​រយៈ​ពេលជា​ច្រើន​ឆ្នាំ ដែ​លតា​រាច​ម្រៀងស្រី​វ័យ​ក្មេង​ ពេជ្រ សូលី​កា បានបា​ត់មុ​ខពីវិ​ស័យ​សិ​ល្បៈ ទាំង​កំពុង​លេច​ធ្លោរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗ​នេះស្រាប់​តែ​នាង​បង្ហាញ​មុខក្នុងកម្មវិធីតន្រីតែប៉ៃតងអូអីឆិ ស្រាប់តែអ្នកនាង ពេជ្រ សូលីកាបានយកបទចម្រៀងរបស់លោកនីកូ មានចំណង់ជើងថា អោបបងនឹកគេ ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយ ណុប ច័ន្ទសិទ្ធិការ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និពន្ធបទភ្លេងដោយតារាចម្រៀងណាំ ប៊ុណ្ណារ័ត្ន ច្រៀងដោយនីកូ ចូលរួមសម្ដែងដោយតារាចម្រៀងពេជ្រ សូលីកា នៅក្នុងផលិតកម្មM។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកច្រៀងឡើងវិញជាប៉ារ៉ូលស្រី បកស្រាយបានយ៉ាងពិរោះ។ដូច្នេះកុំអោយខាតពេលសូមប្រិយមិត្តទៅសណ្ដាប់បទចម្រៀងនេះនៅខាងក្រោមទាំងអស់គ្នា៖

Read More