រំភើបស្ទើស្រក់ទឹកភ្នែក !! ឪពុកពិការភ្នែកទាំងពីរ ម្ដាយលក់ដូរ តែអាចបញ្ជូនកូនស្រី​រៀនចប់មហាវិទ្យាល័យ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឪពុក​ម្តាយ​គ្រប់​រូប​ពិត​ជា​មិន​ចង់​ឃើញ​កូន​លំបាក​ គ្មាន​ចំណេះ​ដឹង​ទៅ​ថ្ងៃ​អនាគត​នោះ​ទេ ​ហេតុ​ដូច​នេះ​ពួក​គាត់​ទាំង​ពីរ​នាក់​​​ត្រូវ​​​​ខិត​ខំ​ប្រឹង​ប្រែង​ណាស់​ មិន​ថា​ការងារ​នោះ​មាន​ការ​លំបាក​ ជួប​ឧបសគ្គ​ ឬ​​ត្រូវ​ឆ្លង​កាត់ព្យុះ​​ភ្លៀង​​ក្ដៅរងា​យ៉ាង​ណា​ទេ គឺ​សុទ្ធ​សឹង​ចង់​ឲ្យ​កូនល្អ​​ប្រសើរ​​ បាន​រៀន​សូត្រ​ក្រេប​​ចំណេះ​ដឹង​នឹង​គេ​កុំ​ឲ្យ​ដូច​គាត់។ ​កាល​ណា​គ្មាន​ចំណេះ​​វិជ្ជា ពិត​ជា​ធ្វើ​ឲ្យ​ខ្លួន​​លំបាក​រស់​នៅ ​ប្រើ​តែ​កំលាំងបាយ​​ទើប​ទទួល​បាន​ចំណូល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះ​ដែរ​ក៏​មាន​នារី​ម្នាក់​មាន​គណនី​ហ្វេស​ប៊ុក​ឈ្មោះ​ AZu Vanila បាន​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​កាន់​គ្រួសារ​ ឪពុក​ម្តាយ​របស់​ខ្លួន​ ខណៈ​​ឪពុក​ជា​ជន​ពិការ​ ហើយ​ម្ដាយ​ជា​អ្នក​លក់​ឥវ៉ាន់​ដើម្បី​យក​ប្រាក់​ទៅ​ឲ្យ​កូនបាន​​រៀន​រហូត​ចប់ថ្នាក់​​មហាវិទ្យាល័យ​ថា ​«វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ដែល​ប៉ា​ពិការ​ភ្នែក​ទាំង​ពីរ​ និង​ម៉ាក់​លក់​ដូរ​ម្នាក់​តែ​អាច​បញ្ជូន​ខ្ញុំ​ឲ្យ​មក​រៀន​សូត្រ​ចប់​បរិញ្ញាបត្រ​ជា​ស្ថាពរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាំង​ពី​តូច​ដល់​ធំ​ប៉ុន​នេះ ​ខ្ញុំ​មិន​ដែល​ស្គាល់​ពាក្យ​ថា ​រក​ម្ហូប ​រក​អង្ករ​ខ្លួន​ឯងទេ ​ទោះ​បី​ជា​​គាត់​លំបាក​ តែ​គាត់​មិន​ដែល​ឲ្យ​ខ្ញុំ​លំបាក​ដាច់​ខាត។ គាត់​ធ្លាប់​ក្រ​លំបាក​អីចឹង​ហើយ​គាត់​មិន​ចង់​ឃើញ​ខ្ញុំ​ក្រ​លំបាក​ទៀត​ទេ​។ មក​ដល់​ទី​នេះ​បាន​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ​ ជិះ​មក​ពី​ស្រុក​សិន​ មក​ដល់​ភ្នំ​ពេញ​បាន​ជិះ​មក​សាលា​ទៀត​ស្ទះ​ក៏​ស្ទះ​ក្តៅ​ក៏​ក្តៅ​ឃ្លាន​ក៏​ឃ្លាន​ដើរ​ឆ្ងាយ​តាំង​ពី​មុខ​សាលា​មក​ដល់​ក្នុង​សាលា​ជាង​១​គីឡូ​ដី​ ចាំ​ក៏​យូរ​តែ​គាត់​នៅ​តែ​ចង់​មក​ឃើញ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឈរ​ក្នុង​នាម​ជា​កូន​ស្រី​គាត់​ស្អាត​ហើយ​ឆ្លាត​ទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុំ​ទោស​ហើយ​ក៏​អរគុណ​សម្រាប់​ថ្ងៃ​នេះ​ និង​ចំពោះ​រឿង​គ្រប់​យ៉ាង​មួយ​ជីវិត​នេះ​កូន​សង​មិន​អស់​ទេ។» ក្រោយ​ពី​បាន​អាន​សារ​ដ៏​មាន​ន័យ​​​ប្រកប​ដោយ​ការ​ដឹង​គុណ​នេះ​​រួច​មក ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​កោត​សរសើរ​ចំពោះ​នាង​ជា​ខ្លាំង ​ដោយ​សារ​តែ​នាង​ជា​មនុស្ស​ល្អ​​​ដែល​ខិតខំ​រៀន​សូត្រ​ដើរ​តាម​គន្លង​ធម៌ ​រហូត​សម្រេច​បំណង​របស់​ឪពុក​ម្តាយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើ​និយាយ​ពី​មនុស្ស​មួយ​ចំនួន​វិញ​ ឪពុក​ម្ដាយ​ខំ​ធ្វើ​គ្រប់​យ៉ាង​​​ដើម្បី​ឲ្យ​កូន​បាន​រៀន ​តែ​បែរ​ជា​មក​រៀន​​គេច​សាលា ​​បោះបង់​ការ​សិក្សា​ ​​ប្រព្រឹត្ត​អបាយ​មុខ​ផ្សេង​ៗ ​ធ្វើ​ឲ្យ​ពួក​គាត់​គ្រាំ​ចិត្ត​ ខ្មាស​ញាតិ​ស្ទើរ​​ធ្លាយ​ទ្រូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់​ឪពុក​ម្ដាយ​គ្រប់​រូប​នោះ ​គឺ​ចង់​ឲ្យ​កូន​ខ្លួន​មាន​ចំណេះ​ដឹង​អាច​យក​ចំណេះ​ទៅ​ប្រើ​​ក្នុង​ផ្លូវ​ត្រូវ​ ដើម្បី​ឲ្យ​ជីវិត​មានសេច​ក្តី​សុខ​ ​សុភមង្គល​ជៀស​ផុត​ពី​ភាព​ក្រី​ក្រ ​ហើយ​ដឹង​គុណ​ឪពុក​ម្តាយ​វិញ​ គឺ​គាត់​អស់​ចិត្ត​ហើយ។ ​គួរ​បញ្ជាក់​ថា ​ឪពុក​​រូប​នេះ​​​ក្លាយ​ជា​ជន​ពិការ​​ដោយ​សារ​ទឹក​អាស៊ីដ៕ ប្រភព៖​ Khmer-Global)

Read More

អាណិតណាស់ !! និយាយមិនកើត ស្ដាប់មិនបាន តែតស៊ូធាក់កង់កញ្ចាស់ ដឹកខ្នើយអង្រឹងលក់ចិញ្ចឹមជីវិត គួរឱ្យស្រណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជីវិតមនុស្សម្នាក់ៗ កើតមកមានភ័ព្វវាសនារស់នៅខុសគ្នា ដោយអ្នកខ្លះមានសំណាងរកស៊ីកាក់កបបានក្លាយជានាយទុន មានប្រាក់ស្ដុកស្ដម្ភ រស់នៅក្នុងជីវភាពស្រណុកសុខស្រួលឥតមានព្រួយភ័យឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯអ្នកខ្លះមានភ័ព្វវាសនាហាក់ពុំសមប្រកប កើតមកមានបញ្ហារូបកាយហើយ ថែមទាំងពិបាករកចំណូលទៀត រកមួយពេលគ្រាន់បានហូបមួយពេល ចំណាយពេលវេលា និង កម្លាំងនឿយហត់ស្ទើរមួយជីវិត ដើម្បីតែក្រពះគ្មានពេលសម្រាកសោយសុខឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងបញ្ហាខាងលើនេះ ដូចទៅនឹងករណីរបស់បុរសម្នាក់ដែលបង្ហោះដោយគណនីមួយឈ្មោះ Sim Bora ដែលបុរសរូបនោះ លោកមានបញ្ហាពិការដោយពុំអាចនិយាយបាន និង ពុំអាចស្ដាប់បានឡើយ ដែលជាទូទៅគេនិយមហៅថា គរថ្លង់ ដូច្នេះឯង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសរូបនេះ ថ្វីត្បិតតែមានបញ្ហាបែបនេះក៏ពិតមែន តែលោកមានឆន្ទៈរឹងមាំ ពុំលាដៃសុំអ្នកណាមួយរៀលដើម្បីរស់ឡើយ ដោយលោកពឹងពាក់លើកម្លាំង និង អវៈយវៈដែលខ្លួនមាន ជិះកង់កញ្ចាស់មួយគ្រឿង ដឹកមុង ខ្នើយ និង ភួយ ដើរលក់តាមដងផ្លូវ ក្រោមកំដៅថ្ងៃផង ហាលខ្យល់ហាលភ្លៀងផង ដើម្បីរកកម្រៃគ្រាន់បានចិញ្ចឹមក្រពះបន្តដំណើរជីវិតទៅមុខទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ បើតាមការខំមិនក្នុងគណនីខាងលើនេះ​បានឱ្យដឹងថា បុរសខាងលើនេះមានឈ្មោះថា គឿន ដែលគេពុំដឹងថាលោកស្នាក់នៅក្នុងតំបន់ណានៃក្រុងភ្នំពេញឡើយ តែលោកធ្លាប់រស់នៅក្នុងភូមិស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជានិច្ចកាលគេនិយមឃើញបុរសរូបនេះ ធាក់កង់ទៅលក់តាមផ្សារ ដែលមានដូចជា ផ្សារបឹងបៃតង និងផ្សារឈូកមាស ជាដើម ដែលធ្វើឱ្យមហាជនដែលបានឃើញហើយ នាំគ្នាអាណិត ក៏តែងតែជួយទិញជាហូរហែផងដែរ ៕

Read More

នេះឬមិត្តភាព !! មិត្តភ័ក្ត បែកគ្នាជាង១០ឆ្នាំ បានជួបគ្នាវិញ ជីវភាពខុសគ្នាឆ្ងាយ មិត្តជាថៅកែក៏បានមិត្តម្នាក់ទៀតជាអ្នកក្រ ស្រាប់តែមានរឿងរំជួលចិត្តបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ មានការចាប់អារម្មណ៏ជាខ្លាំង ពីសំណាក់បងប្អូនដែលនិយម លេងបណ្តាញសង្គម ហ្វេសប៊ុក ដោយបុរសម្នាក់ បានជួយមិត្តភក្តិ ដែលធ្លាប់កម្សត់កម្រ ជាមួយគ្នាកាលពីនៅកុមារភាពដែលធ្លាប់ តែដើរដាក់បង្កៃតាមស្រែជាមួយគ្នា មើលក្របីជាមួយគ្នា ហើយពេលនេះដោយសារតែមានវិបត្តិជំងឺកូវីដ១៩ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើឲ្យមិត្តភក្តិរបស់លោក ត្រូវបាត់បង់ការងារ លោកក៏ព្រមឲ្យមិត្តភក្តិម្នាក់នោះ មកធ្វើការងារជាមួយប្រកបដោយទឹកចិត្តល្អកម្ររកបានទោះខានជួបគ្នារហូតដល់ ១០ឆ្នាំក្តី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយពេលបានជួបគ្នាស្ថានភាព និងជីវភាពគ្រួសារខុសគ្នាឆ្ងាយ ដោយម្នាក់ជាថៅកែ ឯម្នាក់ទៀតជាកម្មករគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងតាមរយៈគណនីហ្វេសប៊ុកផ្លូវការ របស់លោក មានឈ្មោះថា «លោក ជឹម សុជា» បានសរសេររៀបរាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «មានគេម្នាក់ Call មកខ្ញុំហើយនិយាយថា អញអស់លុយចាយហើយ ឲ្យអញសុំខ្ចីលុយចាយខ្លះមក ព្រោះការងារអត់សូវមានធ្វើ(លើកអីវ៉ាន់)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសួរថា៖ បងនណាគេ? គាត់៖ អញ ខ្ញុំ៖អញណា? គាត់៖អញអាត្រង ( ឈ្មោះគាត់ ) តាមពិតគាត់ពួកម៉ាកខ្ញុំសោះ យើងធំឡើងជាមួយគ្នា យើងខានជួបគ្នាជាង១០ឆ្នាំហើយធ្លាប់មើលក្របី និង ដើរដាក់បង្កៃតាមស្រែជាមួយគ្នានៅតូចៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចទៀតហៅគាត់មកធ្វើការនៅ ហាងអង្ករ ជាមួយខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើខ្មាស់គេទេ! ដែលមានមិត្តភក្តិមិនមែនជាអ្នកមាន ? ចំណែកខ្ញុំជាកូនអ្នកក្រម្នាក់ដែរ ឥឡូវនៅតែជាកូនអ្នកក្រដែរ ព្រោះឪពុកម្តាយខ្ញុំជាកសិករ»៕ប្រភព៖ហ្វេសប៊ុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែឃើញបងប្រុសធ្វើទង្វើ ដ៏ល្អបែបនេះបងប្អូនយើងចូល Comment& Share ព្រោងព្រាតនិងបានកោតសរសើរនូវទឹកចិត្តដ៏ល្អមួយនេះ ។ បងប្អូនចង់ជ្រាបកាន់តែ ច្បាស់សូមទស្សនារូបភាពដូចខាងក្រោម ៖

Read More