ពិតជាសម្បើមមែន! អ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ទី ២ បានបង្ហាញមុខភ្លាមៗតែម្តងបន្ទាប់ពីអគ្គនាយកស្រាបៀរកម្ពុជា បានប្រគល់រង្វាន់ឡាននេះដល់អ្នកទី ១ ទើបតែចប់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ មហាជនប្រាកដជាច្រណែនខ្លាំងណាស់ហើយមើលទៅជាមួយព័ត៌មានអំពី អ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ទី២ កាលពីម្សិលម៉ិញបានបង្ហាញមុខភ្លាមៗ តែម្តង បន្ទាប់ពីលោកអគ្គនាយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ្ញ៉ា ភីធើរ លាង បាន ប្រគល់ដោយផ្ទាល់ដៃនូវរថយន្តទំនើបសេរ៊ីចុងក្រោយនេះទៅដល់ដៃអ្នកឈ្នះរង្វាន់ដំបូងគេបំផុត រួចរាល់កាលពីល្ងាចម៉ិញនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកអគ្គនាយកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទដល់លោក ណុយ សុខណេម ដែលមានសំណាងឈ្នះបានរង្វាន់ធំដំបូងគេបង្អស់ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ហើយសង្ឃឹមថារង្វាន់ឡានទំនើបដែលមានតម្លៃរាប់សិបម៉ឺនដុល្លារនេះនឹងនាំមកនូវការផ្លាស់ប្តូរវិជ្ជមានក្នុងជីវិតរបស់លោក និង ក្រុមគ្រួសារផងដែរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកអគ្គនាយកក៏បានធ្វើការប្រកាសភ្លាមៗនាឱកាសសំណេះសំណាលរបស់លោកផងដែរនូវព័ត៌មានអំពីអ្នកឈ្នះរង្វាន់ឡានទំនើបទី ២ តែម្តងថា៖“ខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលទទួលបានដំណឹងពីក្រុមការងារថាមានអ្នកឈ្នះទី២នូវរង្វាន់ឡានទំនើបនេះកាលពីរសៀលថ្ងៃម៉ិញមួយទៀត”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកក៏បានណែនាំអ្នកឈ្នះរង្វាន់ទី ២ នេះ អោយមហាជនបានស្គាល់មុខភា្លមៗតែម្តង ស្របពេលអ្នកឈ្នះរង្វាន់ទី១ ទើបតែទទួលបានឡានទំនើបគាត់កាលពីល្ងាចម៉ិញនោះ ដោយឡែកព័ត៌មានលម្អិតបន្ថែមអំពីអ្នកឈ្នះរង្វាន់ទី២នេះ នឹងលាតត្រដាងនៅពេល ឆាប់ៗនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីឯលោក ណុយ សុខណេម ដែលជាអ្នកឈ្នះរង្វាន់ទី១ វិញបានបង្ហាញអារម្មណ៍ជាមួយនឹងឡានថ្មីនេះថា៖ “ខ្ញុំមិនដែលប៉ង់ទាល់តែសោះថាមានសំណាងជិះឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារអីចឹងសោះ វាសឹងតែជាការយល់សប្តិទៅហើយសម្រាប់ខ្ញុំជាមួយរង្វាន់នេះ ហើយខ្ញុំតែងគិតថារង្វាន់ធំ គេទុកអោយតែគ្នាគេតែប៉ុណ្ណោះ តែពេលខ្ញុំពិតជាសូមថ្លែង អំណរគុណដល់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ដែលបានដាស់ខ្ញុំអោយភ្ញាក់ដឹងខ្លួនថានេះ វាមិនមែនជាការយល់សប្តិនោះទេ ហើយការគិតរបស់ខ្ញុំក៏មិនត្រូវដែរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររម្លឹកថា លោក ណុយ សុខណេម បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលពង្រ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ជាអតិថិជនមានសំណាងដំបូងគេបង្អស់ដែលគាស់ត្រូវរង្វាន់រថយន្តដ៏ទំនើប Porsche Macan នាយប់ឆ្លងឆ្នាំសកលកន្លងទៅនេះ។

Read More

ស៊ែរជួយគាត់ផង!! ឃើញមាំទាំថ្ងៃមុនសោះ ពេលនេះ សែម សង្វាត ដេកស្តូកស្តឹងក្នុងបន្ទប់ ICU អាការធ្ងន់ធ្ងរខ្លាំងទទូចសុំជំនួយពីបងប្អូនបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមហាជនបានដឹងថា សិល្បកររៀមច្បង លោក សែម សង្វាត កំពុងស្ថិតក្នុងបន្ទប់ស .ង្គ្រោះប .ន្ទាន់ (ICU) នៅមន្ទីរពេទ្យលោកសង្ឃ ព្រោះអាការជំងឺប្រចាំកាយរបស់លោកបានវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sangvath Sem បានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖ «ខ្ញុំបាទ សែម សង្វាត ជាសិល្បករផ្នែកចម្រៀងជើងចាស់កំពុងតែព្យាបាលក្នុងបន្ទប់ I.C.U ក្នុងមន្ទីរពេទ្យលោកសង្ឃ។ ដោយសារតែស្ថានភាពជំងឺរបស់ខ្ញុំវិវត្តន៍កាន់តែធ្ងន់ទៅៗ ត្រូវប្រើថ្នាំច្រើន ដោយខ្ញុំបាទពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល!»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែគ្មានលទ្ធភាពព្យាបាលជំងឺ គណនីខាងលើបានប្រកាសសុំជំនួញពីមហាជនទៀតថា ៖ «សូមអំពាវនាវដល់បងប្អូនសប្បុរសធម៌ទាំងអស់ដែលចូលចិត្តអាណិតស្រឡាញ់ខ្ញុំបាទ មេត្តាជួយដល់ខ្ញុំបាទផង ដើម្បីឱ្យខ្ញុំបាទបានរស់នៅបន្តចិញ្ចឹមគ្រួសារ និង បានបន្តការច្រៀងបំពេអារម្មណ៍ជូនដល់មហាជន ក្នុងស្រុក និង ក្រៅស្រុក» ៕

Read More

សូមប្រយ័ត្ន!! នាយកធនាគារ អេស៊ីលីដា ម្នាក់នៅសាខាមួយនេះឆ្លងកូវីដ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីពេលថ្មីៗកន្លងនេះ យោងតាមហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា📣 សេចក្តីជូនដំណឹង🔔សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសឈ្មោះ ចាប ចិត អាយុ ៣៧ឆ្នាំ មុខរបរនាយកធនាគារ អេស៊ីលីដា រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធនាគារ អេស៊ីលីដា សាខាឃុំក្រោលគោ គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កប់ណាស់! កក្ដដា សុភ័ណ្ឌ តែងស្រីគ្រងឈុតបុរាណ ស្រស់ស្អាតសមងារជា ស្រីតូច អ្នកគាំទ្រដាក់ឱ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីលាចាកសិក្ខាបទ អស់និស្ស័យជាមួយព្រះពុទ្ធសាសនា អន្ទិត កក្ដដា សុភ័ណ្ឌ នៅតែលេចមុខតាមបណ្ដាញសង្គមបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន និង បង្ហោះរូបថតស្ដែងពីជីវិតពោរពេញដោយសេរីភាពមិនខ្វល់ខ្វាយច្រើនឡើយ ទោះបីជាការបង្ហោះរបស់អន្ទិតរូបនេះ មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានខំមិនទាំងល្អ និង មិនល្អក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ កក្ដដា សុភ័ណ្ឌ ទើបតែបង្ហាញការភ្ញាក់ផ្អើលថ្មីមួយទៀតដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយបានបង្ហោះរូបថត ៣ សន្លឹក ជាមួយនឹងការតុបតែងខ្លួនស្លៀកឈុតប្រពៃណីប្រៀបដូចជាកូនក្រមុំថ្ងៃចូលរោងការ ធ្វើឱ្យមហាជនស្រឡាំងកាំងសឹងតែមើល កក្ដដា សុភ័ណ្ឌ មិនចង់ស្គាល់ ព្រោះដូចមនុស្សស្រីខ្លាំងពេក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបើក្រឡេកទៅមើលការបញ្ចេញយោបល់ចំពោះការតុបតែងខ្លួនជាកូនក្រមុំគ្មានកូនកំលោះរបស់ កក្ដដា សុភ័ណ្ឌ លើកនេះ នៅតែមានអ្នកលេងហ្វេសប៊ុកជាច្រើនខំមិនបង្អាប់លេងសើចសប្បាយច្រើនជាងពាក្យសរសើរ ៕

Read More

កូនខ្មែរអស្ចារ្យមែន !! ​និស្សិត​ខ្មែរ ២ ​រូបផលិត Drone ​មនុស្ស​ជិះបាន ​ដោយ​ជោគជ័យ ហើយទទួលប្រាក់លើកទឹកចិត្ត រហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានី​ភ្នំពេញ ​៖ និស្សិត​កម្ពុជា ២ ​រូប ដែល​បាន​ផលិត Drone ដឹក​មនុស្ស​សម្រួល​ដល់​កិច្ចការ​ពន្លត់​អគ្គិភ័យ​ដោយ​ជោគជ័យ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩ ខែ កញ្ញា ឆ្នាំ ២០២១ ​នេះ​បាន​អំណោយ ​១៥០០០ ដុល្លារ ជា​ការ​លើក​ទឹកចិត្ត​ពី​ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា និងលោក ឧកញ៉ា ឡេ​ង ប្រុស ដែល​ពិធី​ប្រគល់​អំណោយ​នេះ​បាន​ធ្វើ​ឡើង នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកវិជ្ជា​កម្ពុជា (NPIC) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្សិត​កម្ពុជា​ពីរ​រូប ផលិត​ដ្រូ​ន​ដឹក​មនុស្ស ឬ Human Carrier Drone ដោយ​ជោគជ័យ​ជា​កិច្ចសហការ​រវាង​លោក ឡុ​ញ វ៉ា​ន់​សិទ្ធ និស្សិត​ឆ្នាំ​ទី​ ៤ ផ្នែក​វិស្វកម្ម​អេ​ឡិច​ត្រូ​និក និង​លោក ជ្រោយ សុធា​រ៉ា និស្សិត​ឆ្នាំ​ទី​ ៣ ផ្នែក​វិស្វកម្ម​មេកា​និក ដែល​ពួក​គេ​ទាំង​ពីរ​រូប​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក វិជ្ជា​កម្ពុជា (NPIC) ។ ការ​ផលិត​ឡើង​នោះ ក្នុង​គោលបំណង​សិក្សា​ និង​ចង់​ចូលរួម​ចំណែក​រំលស់​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​កិច្ចការ​ពន្លត់​អគ្គិភ័យ​លើ​អគារ​ខ្ពស់​ៗ​ជាដើម​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្ដម ​ហេង សួរ រដ្ឋលេខាធិការ បាន​កោតសរសើរ​ និង​លើកទឹកចិត្ត​លើ​ភាព​វ័យឆ្លាត​របស់​ក្រុម​និស្សិត​ដែល​បាន​ផលិត​ Drone អាច​ដឹក​មនុស្ស​បាន​នោះ​ជា​ខ្លាំង​ដោយ​ក្នុង​នោះ​ដែរ​ឯកឧត្ដម បាន​ណែនាំ​ឲ្យ​ពួក​គេព្យាយាម​សិក្សា​បន្ថែម​ទៀត​លើ ការ​ផលិត ​Drone​ នេះ ដើម្បី​ឲ្យ​កាន់តែ​មានគុណ​ភាព​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជា​ការ​លើក​ទឹក​ដល់​ក្រុម​និស្សិត​ទាំងនោះ ឯកឧត្ដម​ ហេង សួរ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា និងលោក​ឧកញ៉ា ឡេ​ង ប្រុស បាន​ឧបត្ថម្ភ​ទឹកប្រាក់​ម្នាក់​៥០០០​…

Read More

កូនខ្មែរត្រូវដឹង! ប្រវត្តិ រទេះគោខ្មែរ ដែលធ្លាប់មានវត្តមាននៅប្រទេស ឥណ្ឌា នៅឆ្នាំ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រជា​កសិករ​ ជា​ច្រើន​បាន​ធ្វើស្រែ​ចំការ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ប្រើ​កម្លាំង និង​រទេះ​គោ ឬសេះ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​រទេះ​គោនេះ​ដែរ ប្រជា​ជន​មួយ​ចំនួន​​ពុំ​បាន​ដឹង​ពី​ប្រវត្តិនៃ​រទេះ​គោ ថា មក​ពី​ប្រភព​ណា​ទេ?បើ​តាម​គេហ​ទំព័រ cen ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​បង្ហាញ​ថា រទេះ​គោ មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា តាំង​ពី ១៧០០ ឆ្នាំ​មុន​គ.ស ហើយ​ដោយ​ក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា ជន​ជាតិ​ខ្មែរ​ក្នុង​អា​ណា​ចក្រ​នគរ​ភ្នំ ក៏បាន​ខ្ចី​យាន​ជំនិះ​នេះ​ពី​ពួក​ឥណ្ឌា​ចាប់​តាំង​ពី​ដើម​សតវត្សរ៍​ទី​១​នៃ​គ​.​ស​ម្ល៉េះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុ​នេះ ការ​ប្រើ​ប្រាស់​រទេះ​គោ ឬ​ក្របី បាន​ផ្តើម​ឡើង​ចាប់​តាំង​ពី​ពេល​នោះ​ និង​បន្ត​រហូតដល់​បច្ចុប្បន្ន។ប្រភព​ដដែល​បាន​បន្ត​ថា ជន​ជាតិ​ខ្មែរ​បាន​ស្គាល់​រទេះ​គោ និង​និមិត្ត​រូប​របស់​វា​យ៉ាង​ច្បាស់​លាស់ តាំង​តែ​ពី​សម័យ​បុ​រេ​អង្គរ ជា​ពិសេស​ក្នុង​សម័យ​វប្បធម៌​នគរ​ភ្នំ ដូចជា​សំណល់​កង់​រទេះ នៅ​កម្ពុជា​ក្រោម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​វត្ថុ​ជា​ច្រើន​ដែល​គេ​បាន​ជួប​ប្រទះ​ជា​សក្ខីភាព​ស្រាប់។ជាក់​ស្តែង តាំង​ពី​ដើម​សតវត្សរ៍​ទី​១ រហូត​ដល់​សព្វថ្ងៃ រទេះ​គោ​នៅ​តែ​ពេញ​និយម​ក្នុង​ទឹក​ដី​កម្ពុជា​យើង ដូចជា​វត្តមាន​របស់​កាក់ ដែល​មាន​ឆ្លាក់​មនុស្ស​ជិះ​ពីលើ​នៅ​ទីក្រុង​អង្គរ​បុរី​ស្រាប់។ម្យ៉ាង​វិញទៀត គេ​ក៏បាន​រក​ឃើញ​នូវ​ដុំ​​នៃ​រទេះ​គោ​មួយ​ចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើពី​ឈើ​នៅ​ក្នុង​តំបន់​ដែនដី​សណ្តរ​កម្ពុជា​ក្រោម​ដែរ។ ក៏ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​នោះ គឺ​សេះ​ត្រូវ​បាន​ប្រើ​ប្រាស់​តាំង​ពីមុន​សម័យ​នគរ​ភ្នំ​ម្ល៉េះ ដូច​ករណី​ចម្លាក់​លើ​ចិញ្ចៀន​នៅ​ស្ថានីយ​ព្រះ​ហារ នៅ​ខេត្តព្រៃវែង​ជា​សក្ខីកម្ម​ស្រាប់៕

Read More

កូនខ្មែរត្រូវដឹង! មានតែស្ថាប័ន ៣ នេះប៉ុណ្ណោះ ដែលមានសិទ្ធិប្រើរូប “ព្រះសង្ហា”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះសង្ហាជានិមិត្តរូបនៃព្រះមហាក្សត្រព្រះចៅក្រុងកម្ពុជា និងជានិមិត្តសញ្ញាតំណាងអោយប្រទេសកម្ពុជា ទាំងមូលដែលមានតែស្ថាប័នកំពូលមួយចំនួនប៉ុណ្ណោះ ដែលមានសិទ្ធិប្រើប្រាស់រូបព្រះសង្ហា នៅក្នុងលិខិតផ្លូវការ និងការងារការទូតរបស់ស្ថាប័នខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្តល់បទសម្ភាសន៍អោយ Business Cambodia ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចាក់ថា ព្រះសង្ហាគឺជានិមិត្តរូបកំពូលតំណាងអោយដែនដីកម្ពុជា ហើយក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានព្រះសង្ហាចំនួន ២ ទម្រង់ មួយគឺតំណាងអោយស្ថាប័នព្រះមហាក្សត្រ និងមួយទៀតតំណាងអោយស្ថាប័នរាជរដ្ឋាភិបាល ហើយព្រះសង្ហាទាំង ២ មានលក្ខណៈ ខុសគ្នាត្រងចំណុចមួយចំនួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម ផៃ ស៊ីផាន បានបញ្ចក់ថាព្រះសង្ហារបស់ស្ថាប័នព្រះមហាក្សត្រមានកាំស្វេតច្ឆត្រទាំងសងខាង មានចំនួន ៥ កាំ ចំណែកឯព្រះសង្ហារបស់រាជរដ្ឋាភិបាលគឺមានកាំស្វេតច្ឆត្រតែ ៤ កាំទេ ដែលរូបព្រះសង្ហាទាំង​ ២ ទម្រង់នេះអាចប្រើបានក្នុងផ្លូវរដ្ឋសម្រាប់តំណាងអោយប្រទេសកម្ពុជាដូចគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ព្រះសង្ហាដែលមានកាំស្វេតច្ឆត្រទាំងសងខាង មានចំនួន ៥ កាំ មានតែព្រះមហាក្សត្រ និងស្ថាប័នព្រះបរមរាជវាំងប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់លើលិខិតផ្លូវការ ដូចជារាជសារចេញពីមហាក្សត្រ និងលិខិតចេញពីព្រះបរមរាជវាំងជាដើមទើបមានសិទ្ធប្រើនិមិត្តសញ្ញាកំពូលមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះព្រះសង្ហារបស់រាជរដ្ឋាភិបាលគឺមានកាំស្វេតច្ឆត្រ ៤ កាំវិញ គេប្រើតំណាងអោយស្ថាប័នការទូតតំណាងអោយប្រទេសកម្ពុជា ដូចជារាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្នុងរាជរដ្ឋាភិបាល ដូចជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ទីស្តីកាគណៈរដ្ឋមន្ត្រី ខុទ្ទការល័យនាយករដ្ឋមន្រ្តី ឬលើលិខិតសារាចររបស់រាជរដ្ឋាភិបាលជាដើម។ ឯកឧត្តមក៏បានបញ្ជាក់ថាមានស្ថាប័នមួយទៀត ដែលអាចប្រើព្រះសង្ហាបានដែរគឺ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ ព្រោះក្រសួងការបរទេសត្រូវធ្វើការជាផ្លូវទូតអន្តរជាតិតំណាងអោយកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តម ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថានៅប្រទេសកម្ពុជាមានព្រះសង្ហា ២ ទម្រង់ ទីមួយជាតំណាងអោយព្រះមហាក្សត្រ និងមួយទៀតជាតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ហើយមានតែស្ថាប័ន ៣ ប៉ុណ្ណោះ ដែលអាចប្រើប្រាស់ព្រះសង្ហាបានទី ១ គឺព្រះមហាក្សត្រ ​និងស្ថាប័នព្រះបរមរាជវាំង ទី២ គឺរាជរដ្ឋាភិបាល និង ទី ៣ ក្រសួងការបរទេស…

Read More

ស្ញប់ស្ញែងណាស់! ដោយសារការស្រឡាញ់ ដូនចាស់ព្រះជន្ម ៨០វស្សា ស្ម័គ្រចិត្តចាក់អាវឲ្យកញ្ញាមាសសុខសោភាយកទៅថត MV របស់ផលិតកម្មរាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ពិតជាមិនសរសើរមិនបានមែន ដូនចាស់ម្នាក់ដែលមានព្រះជន្ម ៨០វស្សា បានស្ម័គ្រចិត្តចាក់អាវដោយដៃលោកយាយផ្ទាល់អស់រយៈពេលប្រមាណជាង ៥ខែឯណោះ ទម្រាំបានចាក់ហើយ ដើម្បីឲ្យទុកជាអនុស្សារីយ៍សម្រាប់ កញ្ញា មាសសុខសោភា យកទៅថតក្នុង MV បទចម្រៀងរបស់ផលិតកម្មរាម សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា អ្វីដែលកាន់តែជម្រុញទឹកចិត្តលោកយាយឲ្យខិតខំចាក់អាវមួយនេះទាំងភ្នែកមើលមិនសូវច្បាស់នោះ គឺ ដោយសារតែលោកយាយមានការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំងចំពោះកញ្ញា មាស សុខសោភា ហើយម្យ៉ាងទៀតលោកយាយផ្ទាល់ក៏មានបំណងចង់ផ្សព្វផ្សាយ និង រក្សាតម្លៃអាវចាក់របស់ខ្មែរដែលប្រជាជនកម្ពុជានិយមប្រើ ក្នុងទសវត្ស ៨០ និង ៩០ តាមរយៈការថតMVបទចម្រៀងរបស់ផលិតកម្មរាមផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅមើលចំណាប់អារម្មណ៍របស់កញ្ញា មាស សុខសោភាវិញ គឺកញ្ញាមានចិត្តរំភើប និង សប្បាយចិត្តជាខ្លាំង ដែលទទួលបានអំណោយដ៏វិសេសវិសាលនេះពីលោកយាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយអ្វីដែលកាន់តែពិសេសនោះ កញ្ញាក៏បានបង្ហើបប្រាប់មហាជន ក៏ដូចជាហ្វេនៗនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញាដែរថា កញ្ញាបានពាក់អាវចាក់ដ៏ស្រស់ស្អាតរបស់លោកយាយថត MV បទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះរួចរាល់អស់ហើយ ដូច្នេះសូមហ្វេនៗទាំងអស់គ្នារង់ចាំមើលថា តើ MV បទចម្រៀងដែលកញ្ញាត្រៀមនឹងចេញនៅក្នុងផលិតកម្មរាមមានលក្ខណៈពិសេស និង ប្លែកពីគេយ៉ាងណាខ្លះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ យើងសង្កេតឃើញថា មានមហាជនជាច្រើនធ្វើការបញ្ចេញមតិស្ញប់ស្ញែងគ្រប់ៗគ្នាចំពោះទឹកចិត្តលោកយាយ ដែលចំណាយពេលវេលាយ៉ាងយូរដើម្បីធ្វើអាវចាក់មួយនេះ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានឃើញ និង ស្គាល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីឯមតិមួយចំនួនវិញទៀត គឺមានការកោតសរសើរយ៉ាងខ្លាំងចំពោះកញ្ញា មាសសុខសោភា និង ផលិតកម្មរាម ដែលព្យាយាមលើកកម្ពស់នូវស្នាដៃដ៏ពិសេសរបស់លោកយាយ ខណៈដែលមនុស្សភាគច្រើនតែងមើលរំលង។

Read More

នឹកស្មានមិនដល់មែន គាស់បានពាក្យថា “អរគុណ” ថានិងបោះចោលហើយ តែបែរជាត្រូវបានលុយ១មុឺនដុល្លារវិញ គឺដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កំពង់ឆ្នាំង៖ ឈ្នះរង្វាន់ធំបំផុត $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ 19 នេះ។ អ្នកនាង នួន ស្រីល័ក្ខ បានឈ្នះរង្វាន់ $10,000។ អ្នកនាង នួន ស្រីល័ក្ខ បាននិយាយថា “វាជារង្វាន់ធំបំផុតដែលខ្ញុំបានឈ្នះក្នុងជិវិតខ្ញុំ។”អ្នកនាង នួន ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង មានអាយុ ៣២ឆ្នាំ អ្នកនាងបាននិយាយថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្ញុំ និងប្តីរបស់ខ្ញុំ បានផ្លាស់មកនៅភ្នំពេញហើយបច្ចុប្បន្នរស់នៅភ្នំពេញ ដើម្បីបើកកន្លែងលក់ចាប់ហួយ។ អ្នកនាង ស្រីល័ក្ខ បានបង្ហាញពីអារម្មណ៍រំភើបរីករាយទាំងទឹកភ្នែកថា “ខ្ញុំ និងប្តីខ្ញុំចូលចិត្តពិសា គោជល់ រាល់ថ្ងៃព្រោះវាបានជួយជំរុញឱ្យពួកយើងមានចិត្តខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីសម្រេចគោលដៅនៃក្តីសុបិនរបស់យើង។” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាងបន្ថែមទៀតថា៖ “​នៅក្នុងកំឡុងពេលលំបាកនាសម័យកូវីដ 19 នេះ ក្នុងនាមជាអ្នកលក់ចាប់ហួយមួយរូបយើងពិតជាជួបបញ្ហាច្រើនណាស់ព្រោះអ្នកទិញកាន់តែតិចទៅៗ។ យើងរកប្រាក់ចំណេញបានតិចតួចណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំ និងប្តីខ្ញុំគេងមិនលក់ស្ទើររាល់យប់ ហើយយើងតែងតែពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយធ្វើម៉េចឱ្យការលក់ដូររបស់យើងនៅតែបន្តទៅមុខបានទៀត។ ថ្ងៃមួយខ្ញុំបានគាស់ក្រវិលកំប៉ុង គោជល់ ឱ្យប្តីខ្ញុំដើម្បីជំរុញនូវការតស៊ូរបស់គាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំធ្លាប់ឮថាលេខ 8 ខ្ទង់នៅលើក្រវិលកំប៉ុង គោជល់ អាចឈ្នះរង្វាន់ធំរាល់ថ្ងៃ ដូច្នេះខ្ញុំក៏ប្រញាប់ទៅមើលក្នុង Facebook Page: Red Bull Cambodia ហើយខ្ញុំបានឃើញថាលេខ 8 ខ្ទង់របស់ខ្ញុំដូចគ្នានឹងលេខ 8 ខ្ទង់ដែលឈ្នះរង្វាន់ធំបំផុតពី គោជល់ លេខសំណាង 2021។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំស្ទើរតែមិនជឿនឹងភ្នែក ដូច្នេះទើបខ្ញុំចូលទៅកាន់ https://www.rbluckynumber.com/ ដើម្បីមើលឱ្យប្រាកដមុននឹងខ្ញុំទៅប្រាប់ប្តីខ្ញុំ ហើយខ្ញុំបានឃើញថាខ្ញុំពិតជាត្រូវរង្វាន់ធំបំផុតពីគោជល់ពិតប្រាកដមែន។ ខ្ញុំបានរត់ទៅរកប្តីខ្ញុំដោយរំភើបរីករាយដើម្បីឱ្យប្តីជួយមើលគ្នា ហើយគាត់បានបញ្ជាក់ថាយើងពិតជាឈ្នះរង្វាន់ធំបំផុត $10,000 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពីគោជល់លេខសំណាងពិតប្រាកដមែន។ យើងបានឱបគ្នាយំដោយក្តីរំភើបរីករាយបំផុត។ យើងមិននឹងស្មានដល់ទេថាយើងអាចមានសំណាងធំបែបនេះក្នុងជីវិតរបស់យើង។ គោជល់លេខសំណាង បានផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុងធ្វើឱ្យជីវិតកាន់តែសើរឡើង ហើយឥឡូវនេះយើងអាចដោះស្រាយបញ្ហាលំបាកជាច្រើននៅក្នុងពេលលំបាកសម័យកូវីដ 19 នេះ។ យើងនឹងពង្រីកការរកស៊ីរបស់យើងឱ្យកាន់តែធំ ហើយសុបិនយើងឥឡូវនេះបានក្លាយជាការពិត។”…

Read More

ស្តែងៗ !! គួរឲ្យអាណិតណាស់កំពុងច្រៀងសុខៗ ស្រាប់តែកូនស្រីរបស់តារាកំប្លែងស្រី អ៊ីត ដួលសម្លប់ផឹងតែម្តង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ នាពេលថ្មីៗនេះ កូនស្រីតារាកំប្លែងដ៏ល្បី អ្នកនាង អ៊ីត បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញកូនស្រីរបស់នាង កំពុងតែច្រៀងនៅលើឆាកសុខៗស្រាប់តែនាងដួលសន្លប់តែម្ដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែរពុកម៉ែបងប្អូនបានស្គាល់រួចមកហើយ កូនស្រីដ៏មានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យផ្នែកសិល្បៈផងនោះ កាលពីប៉ុន្មានថ្ងៃមុននេះដែរ កូនស្រីរបស់តារាកំប្លែងរូបនេះ បានបង្ហាញខ្លួនលើឆាកតន្រ្តីម្តងទៀត ជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា «ជូនអូនទៅម៉ែ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ កូនស្រីតារាកំប្លែងរូបនេះក៏បានធ្វើឲ្យមហាជនអ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយទើបតែបានបើកក្បាលច្រៀងបានប៉ុន្មានឃ្លាសោះ ភ្លាមៗនោះស្រាប់តែនាងបានដួលសន្លប់នៅលើឆាកទាំងមិនដឹងមូលហេតុ ឬមកពីបញ្ហាសុខភាពអ្វីនោះទេ ដែលធ្វើឲ្យមានការភ័យស្លន់ស្លោហើយក៏បានបញ្ឈប់ការច្រៀងនោះភ្លាមៗ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Read More