អស្ចារ្យណាស់!! កូនខ្មែរយើងកំពុងសិក្សាបង្កើតយន្តហោះ ដ្រូន មានមនុស្សបើកលើកដំបូង នៅកម្ពុជា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈានចូលមកដល់ពេលបច្ចុប្បន្ននេះ គេសង្កេតឃើញវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជា មានការអភិវឌ្ឍជឿនលឿនឆាប់រហ័សគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះ មានការលើកស្ទួយវិស័យមនុស្សយន្ត និង ឧបករណ៍កែច្នៃថ្មីៗជាច្រើននៅក្នុងស្រុក ផលិតឡើងដោយស្នាដៃកូនខ្មែរពិតៗ គួរឱ្យស្ញើចសរសើរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ថ្មីៗនេះ សមិទ្ធផលបច្ចេកវិទ្យាថ្មីមួយរបស់យុវជនខ្មែរ បានកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញគម្រោងសាកល្បងយន្តហោះ Drone មានមនុស្សបើក ផលិតឡើងដោយស្នាដៃកូនខ្មែរ បានលេចរូបរាងឡើងនៅបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញសមិទ្ធផលមួយនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Sarin Sereyvatha បានបង្ហាញពីទិដ្ឋភាពនៃការសាកល្បង យន្តហោះ Drone ដ៏អស្ចារ្យមួយនេះ ដែលមើលទៅហាក់បីដូចជាឈានជិតទៅដល់ការសម្រេចបានលទ្ធផលទៅហើយ ខណៈម្ចាស់គណនីខាងលើ បានបង្ហោះសារឱ្យបានដឹងថា «ថ្ងៃទី ២ កំពុងតែរៀនឡើង-ចុះ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា មកទល់សព្វថ្ងៃនេះ សមិទ្ធផលបច្ចេកវិទ្យាបែបនេះ អាចជួយសម្រាលបន្ទុកការងារមនុស្សបានមួយចំណែកផងដែរ ខណៈគេរំពឹងថា ទៅថ្ងៃខាងមុខ វិស័យបច្ចេកវិទ្យាដ៏ទំនើបមួយនេះ អាចនឹងជួយសម្រាលការងារមនុស្សបានកាន់តែច្រើន នៅក្នុងជីវិតរស់នៅទៅថ្ងៃអនាគត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូនៅខាងក្រោម ៖

Read More

លេងខ្លាំងៗហើយ! ម៉េង កែវពេជ្ជតា ព្រមាន បាន មុន្នីល័ក្ខ បើមិនធ្វើរឿងនេះទេ នឹងឱ្យច្បាប់ចាត់ការភ្លាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីទី ១០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ បន្ទាប់ពីមានរឿងរ៉ាវយ៉ាងក្ដៅគគុក និង បង្កើតការភ្ញាក់ផ្អើលវែកញែកពាសពេញបណ្ដាញសង្គមរវាងអ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកគាំទ្ររបស់តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ទាក់ទិននឹងរឿងរ៉ាវយកបទចម្រៀង «ជំនោរដើមខែ» ទៅច្រៀងមិនដាក់ឈ្មោះដើមនោះ នៅយប់ថ្ងៃដដែលខាងលើនេះ កញ្ញា បាន មន្នីល័ក្ខ ក៏ចេញមុខធ្វើការដោះស្រាយ ដោយបានផ្ញើសារទៅសុំទោសតាម Messenger ទៅអ្នកនាង ម៉េង កែវពេជ្ជតា ផ្ទាល់ ព្រមទាំងបានបង្ហោះសារលើហ្វេសប៊ុកផេករបស់ខ្លួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជាមួយនឹងការផ្ញើសារសុំទោសពីកញ្ញា បាន មុន្នីល័ក្ខ ចំពោះអ្នកនាង ម៉េង កែវពេជ្ជតា ជុំវិញរឿងនេះ ខណៈនោះ តារាស្រីជើងចាស់រូបនេះ ក៏បានធ្វើការ Screenshot សារសុំទោសនេះ រួចបង្ហោះលើលើហ្វេសប៊ុកផេករបស់ខ្លួន ដោយភ្ជាប់ជាមួយសាររៀបរាប់យ៉ាងវែងអន្លាយតបទៅកាន់កញ្ញា បាន មុន្នីល័ក្ខ វិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលក្នុងចំណុចមួយ អ្នកនាងបានបញ្ជាក់ឱ្យដឹងថា អ្នកនាងមិនទាន់ព្រមទទួលយកការសុំទោសនេះឡើយ លុះត្រាតែកញ្ញា បាន មុន្នីល័ក្ខ ធ្វើការលុប Video បទចម្រៀងទាំងអស់ ដែលជាបទចម្រៀង យកច្រៀងមិនដាក់ឈ្មោះដើម ចេញពី YouTube សិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានសង្កត់ធ្ងន់ មានតែផ្លូវច្បាប់មួយមុខគត់អាចដោះស្រាយបាន ដោយអ្នកនាងបានបញ្ជាក់ហេតុផលថា នេះជាលើកទី ២ ហើយ ដែលកញ្ញា បាន មុន្នីល័ក្ខ បានប្រព្រឹត្តរឿងនេះ ពោលគឺយកបទចម្រៀងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ទៅច្រៀងតែមិនបានដាក់ credit ឱ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ន័យសង្កត់ធ្ងន់នោះដែរ អ្នកនាង ម៉េង…

Read More

ក្រោយផ្ទុះរឿងតតាំងសម្តី ស្រាប់តែ បាន មុន្នីល័ក្ខ ចេញមុខទាំងយប់ធ្វើបែបនេះភ្លាមៗចំពោះ ម៉េង កែវពេជ្ជតា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីជើងចាស់ ម៉េង កែវពេជ្ជតា បានបង្ហោះសារយ៉ាងវែងអន្លាយទម្លាយអារម្មណ៍ពិត ក្រោយឃើញអ្នកចម្រៀងជំនាន់ក្រោយជាច្រើន បានយកបទ «ជំនោរដើមខែ» របស់អ្នកនាងទៅច្រៀង ដោយមិនបានដាក់ឈ្មោះម្ចាស់ដើម ដែលនៅក្នុងចំណោមនោះ ក៏មានតារាចម្រៀងស្រី បាន មុន្នីល័ក្ខ ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ បន្ទាប់ពីឃើញតារាចម្រៀងជើងចាស់រូបនេះ បញ្ចេញសារបែបនេះហើយ ក៏មានបណ្ដាមហាជនជាច្រើនបានចូលខមមិន ដោយក្នុងនោះ អ្នកគាំទ្ររបស់តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ក៏ចូលទៅខមមិនពាក្យធ្ងន់ៗមានទាំងពាក្យតិះដៀល អ្នកនាង ម៉េង កែវពេជ្ជតា រហូតក្លាយជាទំនាស់ពាក្យសម្ដីវែកញែកជាបន្តបន្ទាប់ ដែលកាន់តែធ្វើឱ្យអ្នកនាងក្ដៅចិត្តខ្លាំង និង បានបោះសម្ដីខ្លាំងៗទៅកាន់ បាន មុន្នីល័ក្ខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បន្ទាប់ពីឃើញមានរឿងរ៉ាវយ៉ាងក្ដៅគគុកនេះហើយ នៅយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ នេះ កញ្ញា បាន មន្នីល័ក្ខ ក៏ចេញមុខធ្វើការដោះស្រាយ ដោយបានផ្ញើសារសុំទោសតាម Messenger ទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា ផ្ទាល់ ព្រមទាំងបានបង្ហោះសារលើហ្វេសប៊ុកផេករបស់ខ្លួន ធ្វើការសុំអភ័យទោសទៅកាន់រៀមច្បងទាក់ទិននឹងរឿងរ៉ាវយកបទចម្រៀង «ជំនោរដើមខែ» នេះ មិនបានដាក់ឈ្មោះម្ចាស់ដើម ក្រោមហេតុផលមិនបានពិនិត្យខាងបច្ចេកទេស ខណៈពេលចេញចម្រៀងនេះឱ្យបានត្រឹមត្រូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការរៀបរាប់របស់ តារាចម្រៀងស្រីវ័យក្មេងរូបនេះ ដែលបានសរសេរថា៖ «នាងខ្ញុំសូមគោរពជូនអ្នកបង ម៉េង កែវពេជ្ជតា ដោយសារមួយរយៈនេះ បញ្ហាកូវីដ ប្អូនមកលេងស្រុកកំណើត មិនបានដឹងពីព័ត៌មានថ្មីៗ ប្អូនទើបតែឃើញព័ត៌មានពាក់ព័ន្ធនឹងបទជំនោរដើមខែ ម្សិលមិញនេះ ! ប្អូនក៏ទាក់ទងតាមឆាតទៅអ្នកបងភ្លាមៗ សុំការអនុគ្រោះពីអ្នកបង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្អូនយកបទនេះមកច្រៀងឡើងវិញ ដោយសារប្អូនស្រឡាញ់បទនេះ គាំទ្រអ្នកបង និង ដោយសារជិតដល់រដូវបុណ្យភ្ជុំផង ទើបប្អូនលើកយកបទនេះមកច្រៀងសារឡើងវិញ ប្អូនសូមអភ័យទោសអ្នកបងពីចម្ងាយ…

Read More