ញាក់សាច់!! អាជី អួតខ្លួនថា ងើបពីគេងមិនបាច់ងូតទឹក ក៏ស្អាតដែរ ហើយក្នុងចំណោមមនុស្សស្រី១០នាក់ នាងស្អាតជាងគេ នឹងមួយតួខ្លួន ធម្មជាតិសុទ្ធ១០០%…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងនាទីសិល្បករកម្ពុជា កញ្ញា អាជី ដែលជាអ្នកលក់ឡេអនឡាញដ៏ល្បី បានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួន ក្រោយបានថតម៉ូតឲ្យសំអាងការមួយស៊ីថ្លៃឈ្នួល១ខែចំនួន៣ម៉ឺនដុល្លារទៅកាន់ពិធីករលោកអ៉ឹម ជីវ៉ា និងទស្សនិកជនយ៉ាងដូច្នេះថា÷ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយទៅខ្ញុំគិតថាខ្ញុំស្អាតបង ខ្ញុំស្លៀកពាក់អីក៏ស្អាតហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយឲ្យចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំស្ពតផ្សេងៗខ្ញុំស្លៀកឈុតអីក៏ស្អាតដែរបង ។ ក្រោកពីគេងខ្ញុំអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាស្អាតដែរបង ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថាចំណោម១០ហ្នឹង ខ្ញុំស្អាតជាងគេ៩នាក់… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបនិងឃើញឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷ ប្រភពវីដេអូ: សិល្បករកម្ពុជា

Read More

ដំណឹងល្អ! ក្រុមហ៊ុន Sinopharm ត្រៀមផលិតថ្នាំគ្រាប់ព្យាបាលកូវីដ ក្រោយតេស្តជោគជ័យលើអ្នកជំងឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន Sinopharm កំពុង​ធ្វើ​ការ​លើ​ដំណើរការ​ផលិត​ថ្នាំ​គ្រាប់​ចំនួន ២ ប្រភេទ ដែល​​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ-១៩ លើ​អ្នក​ជំងឺ​ឆ្លង ហើយវា​អាច​នឹង​មាន​ប្រសិទ្ធភាព​លើ​អ្នក​ជំងឺ​ដែល​មាន​អាការ​ជំងឺ​ស្រាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើ​តាម​ការ​បញ្ជាក់​របស់​លោក Zhang Yuntao អនុប្រធាន និង​ប្រធាន​វិទ្យាសាស្ត្រ​ប្រចាំ​សាខា​មួយ​នៃ​ក្រុមហ៊ុន Sinopharm ​បាន​ឱ្យ​ដឹង​ថា ថ្នាំ​គ្រាប់​ទាំង ២ ប្រភេទ​នោះ គឺ​ផលិត​ឡើង​ផ្អែក​តាម​ប្រតេអ៊ីន (Immunoglobulin) របស់​មនុស្ស រួម​ទាំង​ការ​ក្លូន​អង់ទីគ័រ ដែល​ទាំង​នេះ​គឺ​ប្រើប្រាស់​សម្រាប់​ការ​បន្សាប​វីរុស ឬ​កាត់​បន្ថយ​​ការ​ផ្ទុក​វីរុស​នៅ​ក្នុង​ខ្លួន​មនុស្ស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Zhang បាន​បន្ថែម​ទៀត​ថា ថ្នាំ​គ្រាប់​នេះ​ដែរ គឺ​មាន​ប្រសិទ្ធភាព​លើ​អ្នក​ជំងឺ​ដែល​មាន​អាការ​ស្រាល និង​មធ្យម នេះ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​ការ​ប្រើប្រាស់​​បន្ទាន់​នៃ​ថ្នាំ​នេះ រួម​ទាំង​តម្រូវការ​សាកល្បង​នា​ពេល​បច្ចុប្បន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាល​ពី​ដើម​ខែ​នេះ ថ្នាំ​គ្រាប់​មួយ​ក្នុង​ចំណោម​ថ្នាំ​ទាំង ២ នេះ ត្រូវ​បាន​បង្ហាញ​ជា​លើក​ដំបូង អំឡុង​ការ​ធ្វើ​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន​ឆ្នាំ ២០២១។ ក្រុមហ៊ុន​នេះ​ដែរ បាន​អះអាង​ថា ពួកគេ​ជា​ក្រុមហ៊ុន​ដំបូង​គេ​លើ​ពិភពលោក ដែល​ផលិត​ថ្នាំ​គ្រាប់​កូវីដ-១៩ ដែល​ផ្អែក​លើ​ប្រូតេអ៊ីន​មនុស្ស ផលិត​ចេញ​ពី​ប្លាស្មា​របស់​អ្នក​ជំងឺ​កូវីដ-១៩ ដែល​ជា​សះស្បើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩ នេះ នឹង​ដាក់​ធ្វើ​ការ​តេស្ត​ព្យាបាល ស្រប​ពេល​អ្នក​ផលិត​នឹង​បំពេញ​ការងារ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អន្តរជាតិ៕ប្រភព៖popular

Read More

ការយំមិនប្រាកដថាយើងទន់ជ្រាយទេ តែវាកំពុងអនុញ្ញាតឱ្យខ្លួន​យើងមានអារម្មណ៍ធូរស្បើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការយំ មិនមែនជាសញ្ញាដែលបង្ហាញពីភាពទន់ខ្សោយទេ វាគឺជាសញ្ញាដែលបង្ហាញពីភាពខ្លាំង។ ហេតុអ្វីយើងភ្ជាប់ការយំទៅកាន់ភាពសោកសៅ និង ភាពទន់ខ្សោយ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការដែលត្រូវអនុញ្ញាតឱ្យខ្លួនអ្នកមានអារម្មណ៍ឈឺចាប់នឹងនាំមកនូវទឹកភ្នែកហូរ ជារឿងមួយដែលប្រសើរ និងធ្វើឱ្យអារម្មណ៍បានធូរស្រាល។ វាជារឿងប្រសើរដែល ជំរុញឱ្យការឈឺ .ចាប់ ផ្ទុះចេញមកក្រៅបាន តាមរយៈទឹកភ្នែក ជាជាងសំងំបៀមទុក្ខភាពឈឺចាប់តាមរយៈផ្លូវដែលអាចឈានទៅដល់ការធ្វើ អ.ត្ត.ឃា.ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើអ្នកបានឮនរណាម្នាក់ និយាយថាខ្ញុំយំស្ទើររាល់ថ្ងៃ វាអាចជាសញ្ញាល្អទៅវិញទេ ព្រោះការយំចេញមកក្រៅវាអាចថយចុះទៅតាម​ពេលវេលា​ និង កាលៈទេសៈមួយចំនួន ប៉ុន្តែវាមិនចេះចប់ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅពេលដែលយើងមានអារម្មណ៍ឯកា នឹកមនុស្សម្នាក់ដែលចាកចេញទៅឆ្ងាយ ​យើងនឹងមានអារម្មណ៍សោកសៅ ព្រោះតែពួកគេមិនបាននៅក្បែរយើងទៀត ការទទួលរងនូវសម្ពាធផ្លូវចិត្ត ដូច្នេះ ភាពក្រៀមក្រំនឹងនាំមកនូវទឹកភ្នែក។ មានថ្ងៃខ្លះសើច ថ្ងៃខ្លះយំ វាគ្រាន់តែជារឿងធម្មតាសម្រាប់ជីវិតរបស់មនុស្សប៉ុណ្ណោះ ព្រោះគ្មាននរណាម្នាក់អាចគេចផុតពីការយំឡើយ ក្នុងមួយជីវិតរស់នៅរបស់ពួកគេលើផែនដីនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះ នៅពេលដែលយើងយំ មានន័យថា យើងកំពុងអនុញ្ញាតឱ្យខ្លួន​យើងមានអារម្មណ៍ថា​យើងត្រូវ​ការ​ឱ្យអារម្មណ៍យើងធូរស្បើយឡើងវិញ និងប្រកាសប្រាប់មនុស្សជុំវិញថាយើងត្រូវការជំនួយ។ ពេលខ្លះគួរកុំរិះគន់ខ្លួនឯងចំពោះការយំឡើយ ​ផ្ទុយទៅវិញចូរផ្តល់កិត្តិយសដល់ខ្លួនឯង ក្នុងការ​រំដោះផ្លូវអារម្មណ៍ទន់ខ្សោយយំសស្រាក់ទៅជារឿងរឹងមាំ ដូចពាក្យមួយដែលតែងតែលើកឡើងថា យំឱ្យធូរទ្រូង យំឱ្យអស់ចិត្ត យំឱ្យធូរស្បើយ រួចចាំជូតទឹកភ្នែកបន្ដដំណើរទៅមុខទៀត៕

Read More