Idolដល់គូហើយ! ទីបំផុតលោក អ៊ីណូ រកឃើញម្ចាស់បេះដូងហើយ ហើយសម្រស់ខាងស្រីវិញ ពិតជាស្រស់ស្អាតណាស់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងប្រុស អ៊ីណូ សព្វថ្ងៃនេះ កំពុងតែមមាញឹកខ្លាំង ជាមួយនឹងការស៊ី ជាពិសេសគឺ ហ្គារ៉ាសលក់រថយន្តរបស់រូបលោក ដែលត្រូវគេដឹងថា លក់ដាច់ស្ទើរជារៀងរាល់ថ្ងៃនោះ ដំណើរការទៅមុខយ៉ាងរលូន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា មានឈ្មោះជាតារាល្បី ការរកស៊ីកាក់កបខ្លាំងយ៉ាងដូច្នេះមែន តែមិនធ្លាប់ដែល លេចឮដំណឹងថា តារាប្រុស អ៊ីណូ ធ្លាប់មានដៃគូ ឫបង្ហាញភាពស្និទស្នាលជាមួយនឹង នារីរូបណាឡើយ តែផ្ទុយទៅវិញ ថ្មីៗនេះ បណ្តាអ្នកគាំទ្រ ភ្ញាក់ផ្អើលខ្លាំង ក្រោយរូបលោក ទម្លាយរូបថតសំពះផ្ទឹមជាមួយនឹង នារីម្នាក់ ថែមទាំងមាន ចាស់ទុំចងដៃផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ មហាជនជាច្រើន បានសម្តែងការរីករាយនិងអបអរ តារាប្រុសរូបនេះ បង្ហាញរូបថតភ្ជាប់ពាក្យ ជាមួយនឹង អនាគតភរិយាយ៉ាងស្រស់សោភា សាកសមជាគូនឹងគ្នា មិនតែប៉ុណ្ណោះ រូបលោក ក៏បានទម្លាយថា នឹងចូលរោងការក្នុងពេលឆាប់ៗនេះ បន្ទាប់ពី ជំងឺកូវីដរាងស្ងប់ស្ងាត់ជាងនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ផ្អែមក្នុងវីដេអូមិនគ្រប់ ដួង ម៉ានិច និង អតិជាតិ បុត្រ ឆ្លៀត​ព្រលយសារ​ធ្វើឱ្យអ្នកគាំទ្រ​ញ័របេះដូង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលអ្នកគាំទ្របានឃើញហើយថាប៉ុន្មានថ្ងៃកន្លងទៅនេះ រាល់វីដេអូ និងរូបភាពលើបណ្ដាញសង្គម ទាំងវីដេអូក្នុង TikTok និងហ្វេសប៊ុក​របស់តារាប្រុស​វ័យក្មេង ​អតិជាតិ បុត្រ ​និងតារាស្រី ដួង ម៉ានិច បានទាញយកចំណាប់អារម្មណ៍​ពីមហាជនយ៉ាងខ្លាំងក្លាជាមួយនឹងកាយវិការ​ផ្អែមល្ហែម ​សាសងគ្នាប្រៀបដូចគូស្នេហ៍ ដែលបានធ្វើឱ្យ​អ្នកគាំទ្រឃើញ​ហើយអៀនរមួលគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ មហាជនអ្នកគាំទ្រឃើញថា មិនត្រឹមតែវីដេអូ និងរូបភាពមានភាពល្អូកល្អិននឹងគ្នានោះទេ ថែមទាំងថ្មីៗនេះ តារាប្រុសស្រីដែលអ្នកគាំទ្រ​ស​ង្ស័​យ​ថា ​ជាគូស្នេហ៍ខុសវ័យមួយគូនេះ បានធ្វើការ​ព្រលយសារលើបណ្ដាញសង្គម​របស់ពួកគេរៀងៗខ្លួន ​ដោយពោលពាក្យបង្ហាញពីអារម្មណ៍​របស់ខ្លួនចំពោះគ្នាទៅមកយ៉ាងមានន័យ ​និង​ផ្អែម​បំផុត ​រហូតធ្វើឱ្យអ្នកគាំទ្រ​ដែលបានអានហើយឡើងញ័រ​ដល់បេះដូងតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អត្ថន័យសារយ៉ាងផ្អែមរបស់តារាប្រុសវ័យក្មេងរូបនេះ បានពោលទៅកាន់ កញ្ញា ដួង ម៉ានិច ថា៖ «ប្រឹងធ្វើចាស់ដើម្បី​សម្របតាមបេះដូង ​Doung Manich – ​ដួង ម៉ានិច»​។ រីឯ លើបណ្ដាញសង្គមរបស់តារាស្រីរូបនេះវិញ ក៏បានពោលពាក្យ​ភ្ជាប់ជាមួយនឹងរូបភាព​កៀកកើយនឹងប្រុស បុត្រ យ៉ាងផ្អែមដែរថា៖ «ត្រូវជាអ្វីនឹងគ្នា…? ហេតុអ្វីពេលនៅក្បែរគ្នា ចេះតែ​មា​ន​អារម្មណ៍​ល្អរហូត?»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ថ្វីដ្បិតតែ តារាប្រុសស្រីមួយគូនេះ មិនបានបើកប្រកាសជាសាធារណៈថា ជាគូស្នេហ៍នឹងគ្នាក៏ពិតមែន ប៉ុន្តែតាមរយៈសកម្មភាព ក៏ដូចជាសារសាសងគ្នាយ៉ាងផ្អែមទាំងអស់នេះ ធ្វើ​ឱ្យ​អ្នកគាំទ្រជាច្រើនបន់ឱ្យអ្នកទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ៕ ប្រភព៖POPULAR អត្ថបទដោយ​៖ Sreyhang

Read More