រីករាយណាស់ !! សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ទាំងមហាវិទ្យាល័យរដ្ឋ និង ឯកជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១នេះ តាមរយៈសារជាសំឡេងពិសេស និង​ប​ន្ទា​ន់​​ជូន​ជនរួមជាតិខ្មែរ ស្តីពីស្ថានភាពជំងឺកូវីដ-១៩ ​នៅតាមវត្តអារាមក្នុង​ឱកាសកាន់បិណ្ឌរយៈ​ពេលប៉ុន្មានថ្ងៃមកនេះ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិចារណា​បើកដំណើរការឡើងវិញ​ទាំងមហាវិទ្យាល័យរដ្ឋ ​និង ​ឯកជន ​ផងដែរ ​កាលពីថ្ងៃទី ២៤ ខែកញ្ញា ​ឆ្នាំ ២០២១​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា ចំពោះការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងត្រូវផ្អាកការរៀបចំចាប់ពីថ្ងៃកាន់បិណ្ឌទី ៤ នេះរហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយគណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការ​សម្រប​សម្រួលជាមួយយន្តការដែលពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់នាំយកចង្ហាន់ និង ទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្ដាទីវត្តអារាមនានា ដែល​ស្ថិតក្នុង​សម​ត្ថ​កិច្ច​ដែនដីរបស់ខ្លួន៕ អត្ថបទដោយ​៖ POPULA

Read More

ពុទ្ធោអើយ !! រកឃើញព្រះសង្ឃ និងអ្នកស្នាក់នៅតាមវត្ត ១៤១អង្គ/នាក់ ក្នុងចំណោមវត្ត១៥០កន្លែងនេះឆ្លងកូវីដ១៩…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីលោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានចុះយកសំណាកនៅតាមវត្តអារាមចំនួន ១៥០ ក្នុងរាជធានីភ្នំពេញ ហើយមានព្រះសង្ឃគណៈកម្មការអាចារ្យ និងសិស្សនិស្សិតស្នាក់នៅតាមវត្ត ចំនួន ៨,៩៧៥អង្គ/នាក់ត្រូវបានយកសំណាក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ទេព គង្គា បានឲ្យដឹងដូច្នេះថា៖ ៉ព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្សនិស្សិតស្នាក់នៅតាមវត្ត ក្នុងរាជធានីភ្នំពេញ បានយកសំណាករកមេរោគកូវីដ១៩ រួចរាល់អស់ហើយ មានចំនួន ៨,៩៧៥អង្គ/នាក់ ក្នុងចំណោមវត្តអារាមចំនួន ១៥០ ត្រូវបានក្រុមការងារសុខាភិបាលយកសំណាករកមេរោគកូវីដ១៩ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៤១អង្គ/នាក់ ក្នុងនោះព្រះសង្ឃមានចំនួន៩៧អង្គ តាអាចារ្យចំនួន៩នាក់ ដូនជីតាជី ចំនួន១៥នាក់ និងសិស្ស និស្សិតចំនួន ២០នាក់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ទេព គង្គា បានឲ្យដឹងទៀតថា វត្តអារាមនៅក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ១៥៤ ហើយពេលនេះវត្តអារាមចំនួន ១៥០ហើយ ត្រូវបានយកសំណាករកមេរោគកូវីដ១៩ ចំណែកឯវត្តអារាមនៅសល់៤ទៀតមានវត្តខ្លះបានយកសំណាករួចហើយ និងវត្តខ្លះមានលទ្ធភាពយកសំណាកខ្លួនឯង៕

Read More